ការប្រកួតដណ្តើមពានរង្វាន់ RYDER CUP ២០១៨

PNG

ប្រទេស​បារាំង​ដែល​ជាដែនដី​កីឡា នឹង​ធ្វើជាម្ចាស់​ផ្ទះរៀបចំ​ការប្រកួត​ដណ្តើ​ម​ពាន​រង្វាន់កីឡា​វាយ​កូន​ហ្គោល​ពិភព​លោក RYDER CUP ជា​លើក​ដំបូង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខ​។ ការ​ប្រកួត​នេះជា​ព្រឹត្តិការណ៍​ធំជាង​គេ​បំផុត​ក្នុងចំណោម​ព្រឹត្តិការណ៍​នានា​លើ​ពិភព​លោក​! នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នា​ក់​ងារ Atout France លោក​តូម៉ាស ប្ស៊​ន ប្រធាន​ក្រុមវាយ​កូន​ហ្គោល​អឺរ៉ុប បាន​រៀប​រាប់​យ៉ាង​ខ្លីអំពី​ការ​ប្រកួត​នេះ​ថា​ជា «ការ​ស្រលាញ់​ជា​ប់​​ចិត្ត ភាព​​រំភើប​​ញាប់​​ញ័រ ភាព​​រំជួល​​ចិត្ត ទេ​​ព​​កោ​សល្យ និង​​មិត្ត​ភាព​​»​​!

កីឡាករ​អាមេរិក​ដ៏ឆ្នើម​ទាំង១២​រូបនឹ​ងប្រកួត​ប្រជែ​ង​ជាមួយកី​​ឡាករ​ឆ្នើម​១២រូ​ប​របស់​អឺរ៉ុប​។ ការ​ប្រកួត​នេះ​គឺជាឱកាស​សម្រាប់​សហព័ន្ធ​កីឡា​វាយ​កូន​ហ្គោ​ល​បារាំង ដើម្បី​ផ្សព្វ​ផ្សាយ​អំពីកីឡា​នេះទៅ​កាន់​សាធារ​ណ​ជន​លើពិភ​ព​លោក​។ ក្នុង​ន័យ​នេះ នៅតំ​បន់​អ៊ីវើ​លីន គណៈដឹក​នាំ​នៃក្រសួង​អប់រំ និង​សហព័ន្ធវាយ​កូន​ហ្គោលបា​រាំង បាន​បង្កើ​ត​គម្រោង​រួម​គ្នា​មួយដើ​ម្បីបង្ហាត់​បង្រៀនសិ​ស្ស​ប្រមាណ​៣០០០​នាក់ នៅតា​ម​សាលា​បថម​សិក្សា​បារាំង​ចំនួន​៧០​។ នៅក្នុង​កម្មវិធី​នៃគម្រោង​នោះរួមមាន​៖ ទិវា​បញ្ជ្រាប​អំពីកីឡា​វាយ​កូន​ហ្គោល ការ​ផ្តល់​សម្ភារៈឧប​ករណ៍​សម្រាប់​បម្រើ​ដល់​ការ​ហ្វឹក​ហាត់ ការ​បណ្តុះ​បណ្តាល​គ្រូ​ដើម្បី​បង្ហាត់​បង្រៀន​កីឡាវាយកូន​ហ្គោល​ដល់​សិស្ស ដែល​ជាការ​អប់រំ​កាយ និង​កីឡា និង​ការ​បង្កើត«សៀវភៅ​វាយកូន​ហ្គោលរបស់​ខ្ញុំ​»​។ គម្រោង​នេះ​ផ្តោត​លើថ្នាក់​រៀនចំ​នួន​៨០០ និង​សិស្សានុ​សិស្ស ២​២ ៥០០ ​នាក់បន្ថែម​ទៀត ចាប់​ពីពេលនេះ​រហូត​ដល់​ការ​ប្រកួត RYDER CUP ២០១៨​។

ក្រៅពី​គម្រោង​បង្ហា​ត់​បង្រៀន​ទាំង​នេះ តាមរយៈ​ព្រឹត្តិការណ៍ខាង​លើ អ្នក​រៀបចំ​ក៏មា​នបំណង​ផ្សព្វផ្សាយ​អំពីបេតិកភណ្ឌ​បា​រាំង ដោយ​ទាក់ទាញ​ភ្ញៀវទេសចរ​មកទស្សនា​ឱ្យ​បានច្រើ​ន​កុះ​ករ ដូចអ្វី​ដែល​បង្ហាញនៅ​ក្នុងវីដេអូ​នេះ ៖ https://www.youtube.com/watch?v=bySouIFbtQU&feature=youtu.be

តំណ​ភ្ជាប់​ទៅកាន់​ RYDER CUP ៖ https://www.ffgolf.org/Ryder-Cup-2018

កែប្រែចុងក្រោយ 01/08/2018

ត្រឡប់ទៅលើ