ការិយាល័យសេដ្ឋកិច្ច

អំពីការិយាល័យសេដ្ឋកិច្ច

ដោយ​ស្ថិតក្រោម​ចំណុះ​ស្ថាន​ទូត​បារាំ​ង កា​រិយាល័​យ​សេដ្ឋ​កិច្ច​នៃ​អគ្គនា​យក​ដ្ឋាន​រតនា​គារ (La Direction Générale du Trésor) គឺ​ជាផ្នែក​មួយនៃ​បណ្តាញ​អន្តរ​ជាតិ​នៃក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​។ បណ្តាញ​នេះ​រួម​ផ្សំឡើង​ដោយ​អ្នក​អាជីព ដែល​បំពេញកា​រ​ងារ​នៅ​ក្រសួងសេដ្ឋ​កិច្ច​ក្នុង​ការ​តាក់តែង​គោលន​យោបាយសេ​ដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម។​ ការិយា​ល័យ​នេះ​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​របស់​ប្រទេស​បារាំង​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ស្តីអំពី​សេដ្ឋ​កិច្ច ការ​ចរ​ចាអន្តរ​ជាតិ ការ​វិភាគ​ផ្នែកម៉ាក្រូ​សេដ្ឋ​កិច្ច ហិរញ្ញ​វ​ត្ថុ និង​គោលនយោ​បាយ​សាធារ​ណៈ​។

ការិយាល័យ​សេដ្ឋកិច្ច​នៅ​បរទេសកៀរ​គរ​គ្នា​ដើម្បី​គំាទ្រ​ដល់​​អន្តរ​ជាតូបនីយក​ម្ម​នៃ​ក្រុម​ហ៊ុន ចូល​រួម​លើក​តម្កើង​ភាព​ទាក់​ទាញ​របស់​ប្រទេស​បារាំង និង​ធានាដ​ល់​ការ​លើក​កម្ពស់​កំណែទម្រង់​ ដែល​​កំពុ​ង​ដំណើរ​ការ និង​គោល​នយោបា​យ​សេដ្ឋកិច្ច​របស់​រដ្ឋា​ភិ​បាល។ ការិ​យា​ល័យសេដ្ឋ​កិច្ច​មាន​តួនាទី​សម្រប​សម្រួល​តួអង្គ​មូល​ដ្ឋាន​សាធារណៈ​ទាំង​អស់​នៃ​វិស័យសេ​ដ្ឋ​កិច្ច ដែល​ក្នុង​នោះ​មាន Business France ដែល​ឈរ​នៅ​ជួរ​មុខ​។

តួនាទី ៖
ការិ​យាល័យ​សេ​ដ្ឋកិច្ច​​​នៃ​ស្ថា​ន​​​ទូត​​បារាំង ប្រចាំ​​កម្ពុជា​​បំពេញ​​ភារកិច្ច​​ដូច​​ខាង​​ក្រោម​​​៖

  • អង្កេត​​តាមដាន​​កិច្ចសន្យា​ធំៗ​ស្តីពី​ហេដ្ឋា​រចនា​​សម្ព័ន្ធ និង​ការដាក់​ឱ្យដេញថ្លៃ​នានាដែលអាច​ទាក់ទាញចំណាប់​អារម្មណ៍​ក្រុមហ៊ុន​បារាំង (មាន​ដូចជាម​ធ្យាបាយដឹ​កជញ្ជូន​សា​ធារ​ណៈ ទឹក​ស្អាត ថាម​ពល ​ចម្រោះ​​ទឹកស្អា​ត​​។ល​។) រួម​ទាំង​ការផ្សព្វ​ផ្សាយ​ដល់​ថ្នាក់​ដឹក​នាំ និង​អ្នកផ្តល់​ជំនួយ​អន្តជាតិ​ឱ្យបាន​ដឹង​អំពី​ជំនាញ​របស់​បារាំង​។​
  • ជួយដល់​ក្រុមហ៊ុន​នាំចេញ និង​វិនិយោគិន​បារំាង​ចូល​ក្នុងទី​ផ្សារ​ប្រទេស​កម្ពុជា និងការពារ​សិទ្ធិ​របស់​ពួ​ក​គេ (វិធាន​ស្តីពីការ​ប្រកួត​ប្រ​ជែង លទ្ធភាព​ចូលប្រឡូក​ក្នុ​ង​ទីផ្សារ កម្ម​សិទ្ធិ​បញ្ញា ពន្ធ​ដារ)​។
  • ដឹកនាំ​សហគមន៍​ធុរកិច្ច​បារាំង​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​ទីប្រឹក្សា​ពាណិជ្ជ​កម្មក្រៅ​ប្រទេស​បា​រាំ​ង (CCEF) និង​អ្នកស្ម័គ្រ​ចិត្ត​ក្រុម​ហ៊ុន​អន្តរ​ជា​តិ (VIE)​។
  • ធ្វើការ​អង្កេត​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា និង​បរិយា​កាស​ធុរ​កិច្ច​។
  • ធ្វើកិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​ក្រសួង​សំខាន់ៗ​នានា​របស់​កម្ពុជា ដែល​ពាក់​ព័ន្ធ​​វិស័យ​សេដ្ឋ​​កិច្ច ពោល​​គឺ​​សេដ្ឋ​​កិច្ច និង​​ហិរញ្ញ​វត្ថុ ឧស្សា​ហ​ក​ម្ម រ៉ែ និង​ថាម​ពល កិច្ច​ការសារ​ធារ​ណៈ និង​​ដឹក​​​ជញ្ជូន និង​​ពាណិជ្ជ​​កម្ម​​។ល។
  • តាក់​តែង និង​ផ្សព្វផ្សា​យ​លិខិត​ផ្សេងៗ និង​សាលកប័ត្រ​ព័ត៌មាន​ស្តីពី​សេដ្ឋ​កិច្ច និង​ទីផ្សារកម្ពុ​ជា​។

សូមស្វែង​យល់ផង​ដែរអំពី​គេហទំព័​របស់ការិ​យាល័យសេ​ដ្ឋ​កិច្ច ->https://www.tresor.economie.gouv.fr/Pays/KH]

កែប្រែចុងក្រោយ 09/07/2018

ត្រឡប់ទៅលើ