កូវីដ-១៩ : សេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំង

ក្នុងកាល:ទេស:បច្ចុប្បន្ន ស្ថានទូតបារាំងប្រចាំកម្ពុជាផ្តោតតែលើការងារ​ពាក់ព័ន្ធ​នឹង​មេរោគ​កូវីដ​១៩​ប៉ុណ្ណោះ។ ស្ថានទូត​មិន​ផ្តល់​ទិដ្ឋាការ​ទៀតទេ​លើកលែង​តែ​ករណីពិសេស (ទិដ្ឋាការសម្រាប់ទៅសិក្សា បំពេញការងារ ឬជួបជុំគ្រួសារ)។ រាល់ការបំពេញបែបបទនានានៅស្ថានកុងស៊ុលត្រូវលើកទៅធ្វើនៅពេលក្រោយប្រសិនបើអាច។

ម៉្យាងទៀត ដើម្បីការពារសុខភាពទាំងអស់គ្នា ស្ថានទូតបានសម្រេចចាត់វិធានការបង្ការជាមុនចំពោះមេរោគកូវីដ-១៩ តាមរយ:ការស្ទង់កម្តៅ និងដាក់អាកុលសម្លាប់មេរោគលើដៃរបស់មនុស្សទាំងអស់ដែលចូលក្នុងស្ថានទូត។ ការចូលជួបជាមួយមន្រ្តីផ្នែកកុងស៊ុលត្រូវមានការណាត់ជាមុន តាមរយ: https://kh.ambafrance.org/Prendre-rendez-vous-avec-le-consulat

ក្នុងករណីក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងស្ថានទូតឡើយ។ ដូច្នេះសូមលោកអ្នកពន្យារពេលការណាត់ ប៉ុន្តែប្រសិនបើលោកអ្នកមិនអាចលើកពេលបាន សូមទាក់ទងជាមួយមន្រ្តីផ្នែកកុងស៊ុលដើម្បីពិគ្រោះយោបល់ តាមរយ:អ៊ីមែល (consulat.phnom-penh-amba@diplomatie.gouv.fr) ឬទូរស័ព្ទ (+855 (0)23 260 010)។

ជាចុងក្រោយ សូមលោកអ្នកអនុវត្តតាមការណែនាំខាងក្រោម ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃ :

PNG

កែប្រែចុងក្រោយ 24/06/2020

ត្រឡប់ទៅលើ