គំនិតផ្តួចផ្តើម៥% ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់

ប្រទេស​បារាំង​ខិតខំ​ប្រឹងប្រែង​ជាមួយស​ហ​គមន៍​អន្ត​រជាតិ​ដើម្បី​លុប​បំបាត់​ជំងឺ​ទាំង​បីនៅ​ឆ្នាំ​២០៣០ មាន​ជំងឺ​អេដស៍ របេង និង​គ្រុ​ន​ចាញ់ ដែល​គំរាម​កំហែង​ដល់​សុខ​ភាពពិភព​លោក​។ ជាមួយ​ការចូលរួមចំណែកផ្នែក​ហិរញ្ញវត្ថុសរុប​ចំនួន​៤,៨ពាន់​លាន​ដុល្លារ បារាំង​គឺជាប្រទេស​ផ្តល់ជំនួយ​ធំទី​២ជា​ប្រវត្តិសាស្រ្ត ដល់​មូលនិ​ធិ​សាកល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង និង​គ្រុ​ន​ចាញ់​។

ដោយត្រូ​វ​បាន​បង្កើ​​ត​ឡើ​ង​​នៅ​​ឆ្នាំ​២០១១ គំនិត​​ផ្តួច​​ផ្តើម​​៥% ផ្ត​​​ល់​​​ជំនួយ​​​ផ្នែក​​​ហិរញ្ញ​​វត្ថុ និងបច្ចេក​​ទេស​​ដល់​​គម្រោង​​នានា​​ដែល​​មាន​​លក្ខណៈ​​បង្កើត​​ថ្មី​នៅក្នុង​​ប្រទេស​ ដែល​ទទួល​​បានអត្ថ​​ប្រយោជន៍​​ពីមូនិធិ​សាកល​ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹ​​ង​ជំងឺ​​ទាំង​បី​។ គំនិត​​ផ្តួច​ផ្តើម​​៥%​​ជួយពង្រឹង​​ប្រសិទ្ធ​ភាព​​នៃហិរញ្ញ​​ប្ប​ទាន​​​របស់​​មូល​​និធិ​សា​កល និ​​ង​​ចូ​​ល​​រួម​​ចំណែក​​លើក​​ស្ទួយប្រ​សិទ្ធ​ភាព​​ផ្នែក​សុខា​​ភិបាល​​នៃ​កម្មវិ​​​ធី​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ការ​រីក​រាល​​ដាល​​នៃ​​ជំងឺ​​ទាំង​នេះ។​ សកម្ម​ភាព​​របស់​គំនិតផ្តួច​ផ្តើម​៥%​ ត្រូវ​បាន​ពង្រឹងស​ម្រាប់​ថិរវេលា២​០១៧-២០១៩ ដោយ​ថ​វិ​កា​​​កើន​​ឡើង​ពី​៥ទៅ៧% នៃការចូល​រួមចំណែកផ្នែក​ហិរញ្ញវត្ថុ​របស់​បារាំង ត្រូវជា២៥​លាន​អឺរ៉ូជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​។

ក្នុងរ​យៈ​​ពេល​៦​ខែ​​ដំបូង​​នៃ​ឆ្នាំ​​២​០១៩ តំបន់​​អាស៊ី​អាគ្នេយ៍​​ទទួល​​បាន​​១៨%​​នៃជំ​នួយ​ផ្នែក​​ហិរញ្ញ​វត្ថុ​ពី​មូល​​និធិ​​សាកល (៨០%ស​​ម្រា​ប់​តំ​បន់​​អាហ្រ្វិក​)។ ហិរញ្ញវត្ថុ​​នៃគំ​និត​​ផ្តួចផ្តើម​​៥% ត្រូ​វ​​បាន​​បែ​ង​​ចែក៖ ៦៤%ស​ម្រាប់​គម្រោង​​បេស​​ក​កម្ម ២៩%ស​ម្រាប់​​បេសក​កម្ម​​ជំនួយ​ផ្នែក​បច្ចេក​​​ទេស ៧%​សម្រា​ប់​​គាំទ្រ​គម្រោង​​គោល​​ន​យោបា​​យ ក្នុង​​ភាព​​ជាដៃ​គូជា​​មួយ​​ក្រសួង​នា​នា​​នៃ​ប្រទេស​ដែល​​ទទួល​អត្ថ​​ប្រយោ​ជន៍។ ជារួម ១៩៦​​បេសក​កម្ម​ផ្នែក​ជំនួយ​​​បច្ចេ​ក​ទេស​ត្រូ​វ​​បាន​អនុម័​​តដោយ​​គណៈក​ម្មា​ធិការ​​ផ្តួចផ្តើម​​គំនិត ដែល​​ពាក់​កណ្តា​ល​ផ្តោត​​លើកា​​​​រ​ពង្រឹ​​ង​ប្រព័ន្ធ​សុខា​ភិ​​បាល​ពាក់​​ព័ន្ធ​ជំងឺ​​ទាំង​​បី​​ខាង​លើ​​។

កម្ពុជា​​មាន​​កា​រ​រីកច​ម្រើន​​គួរ​​ឱ្យ​កត់​​សម្គាល់​​ក្នុង​​ការ​​គ្រប់​​គ្រង និង​​លុប​​បំបាត់​​ជំងឺ​​ទាំង​​បី​នេះ​ ហើយ​​ជាប្រទេស​​តែមួយ​​គត់​នៅ​​អាស៊ី​អាគ្នេយ៍​​ដែល​​ជិតសម្រេ​ច​បា​ន​​នូវ​គោលដៅ​​រ​បស់​​កម្មវិធី​រួម​គ្នា​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ប្រយុទ្​ធ​នឹង​​ជំងឺ​​អេដស៍ (ONUSIDA) ហើយ​ពុំ​មា​ន​​ករណី​ស្លាប់​​ណា​មួយ​បង្ក​​ឡើង​​ដោយ​​ជំងឺ​​គ្រុន​​ចាញ់​ឡើ​យ​​ចាប់​​តាំង​​ពី​ឆ្នាំ​២០១៨​​មក​​។ វិទ្យា​ស្ថា​​ន​​ប៉ាស្ទ័រ​​កម្ពុជា អនុ​វត្ត​​នូវ​​គម្រោ​ង​​ជាច្រើន​​ដែល​​ទ្រទ្រ​ង់​ដោយ​​គំនិត​​ផ្តួច​ផ្តើម​​របស់​​បារាំង​។ កម្ម​​វិធី​ «គ្រុន​​ចាញ់ និង​ព្រៃ​ឈើ» វិភាគ​​អំពី​របៀប​​នៃ​​ការ​​ឆ្ល​ង​​រាល​​ដាល​​នៃជំងឺ​​គ្រុន​​ចាញ់ ដើម្បី​​ប្រ​យុទ្ធ​ប្រឆាំង​​នឹង​​ជំងឺ​នេះ​ឱ្យ​បាន​ល្អប្រសើរ​​បំផុត​។ ជាមួយ​ដៃគូ​​ក្នុ​ង​​តំបន់ វិទ្យាស្ថា​ន​ប៉ាស្ទ័​​​រ​កម្ពុជា​ចូល​រួ​ម​​ក្នុង​​ការ​​លុបបំ​បាត់​​ជំងឺគ្រុន​​ចាញ់ក្នុ​ង​​អនុតំ​​ប​ន់​​ទន្លេ​​មេគង្គ​​(៥%មេគង្គ​)។ ប្រទេស​​បារាំង​​ក៏គាំទ្រគ​ម្រោង​អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល​K​hana ​ផ​​​ងដែ​​រ​ដែ​លជួយ​​អ្នក​​ផ្ទុក​មេ​រោគអេដស៍​​ឱ្យ​ទទួល​​បាន​​កា​រ​​ព្យាបាល​រយៈ​ពេ​​​លវែ​ង​​។

គំនិត​​ផ្តួ​ច​​ផ្តើ​​ម​​៥%ជា​​​ដៃ​គូ​​​សំខាន់​​​របស់​​មូលនិ​ធិ​​សាកល​​ដោយ​​កៀរ​​គរ​​អ្នក​​ជំនាញប្រ​កប​​ដោយគុណ​​ភាព​ និង​​​ផ្តល់​នូវ​​ការ​គាំទ្រ​​ដល់​អ្នក​ស្នើ​គម្រោ​ង​​ជា​ច្រើ​​ន​​នៅក្នុង​ប្រទេស​​និយាយ​ភាសា​​បា​​រាំង​ និ​​ង​​ជាពិសេស​​​​នៅ​​ប្រទេស​​កម្ពុជា​​។

កែប្រែចុងក្រោយ 14/08/2019

ត្រឡប់ទៅលើ