ជ័យលាភីអាហារូបករណ៍ ឆ្នាំ២០១៩-២០២០

ជារៀង​រាល់​ឆ្នាំ ប្រទេស​បារាំង​ផ្តល់​អាហារូ​ប​ករណ៍​សិក្សា​ដល់​និស្សិត​ឆ្នើម​កម្ពុជា​ ទៅ​​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រជា​ន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត​នៅ​តាម​សាកល​វិទ្យា​ល័យ សាលា​ល្បីៗ និង​នៅតាម​វិទ្យាស្ថាន​ឧត្តមសិក្សា​បារាំង​នានា។​

សម្រាប់​​ឆ្នាំ​​២០១៩ និស្សិត​​២១រូប​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួលបានអា​ហារូបករណ៍រ​ដ្ឋាភិបាល​បា​រាំង​​។ ការ​ផ្តល់​​អាហារូបករណ៍នេះ​​អាច​ប្រព្រឹត្ត​ទៅ​​បាន ដោយ​​សារ​​​​​សហ​​ហិរញ្ញ​ប្បទាន​​ថ្មីមួយ​​ជាមួយ​​សាលាភូ​មិន្ទរ​ដ្ឋ​បាល និង​ការ​បន្តភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរ​គម​នា​គមន៍ បច្ចេក​វិទ្យាគម​នា​គមន៍ និង​ព័ត៌មាន (NIPTICT) និង​តំបន់​អុកស៊ី​តា​​នី (Occitanie)។

និស្សិត​កម្ពុជា​១៤រូប​ក៏ទទួលបានកា​រ​បន្តអាហារូបករណ៍​សម្រាប់​ឆ្នាំសិក្សា​២០១៩-២០២០​ផង​ដែរ​។

ស្ថាន​ទូតបា​រាំង​សូមកោត​សរសើរ​យ៉ាងក​ក់​ក្តៅ​ចំពោះ​និស្សិ​ត​ជ័យលា​ភីទាំង​អស់​។ ការ​បណ្តុះបណ្តាល​មួយ​មុន​​ការ​ចេញដំណើរ​របស់​និស្សិត ផ្ត​ល់​ដោយ Campus France Cambodge នឹ​ង​ត្រូវបាន​រៀបចំ​ឡើង​នៅពាក់​កណ្តាល​ខែមិ​ថុ​នា នៅ​វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា​។

បញ្ជី​រាយនាម​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​បា​រាំង ២០១៩-២០២០
បញ្ជី​រាយ​នាមជ័​យ​លាភី​អាហារូបក​រណ៍​រដ្ឋា​ភិបាល​បា​រាំង ២០១៩-២០២០ NIPTICT
បញ្ជី​រាយនាម​ជ័យ​លាភី​អាហា​រូបករណ៍​រដ្ឋាភិ​បាល​បារាំង ២០១៩-​២០២០ Occitanie
បញ្ជី​រាយ​នាម​និស្សិ​ត​​ទទួល​បានកា​រ​បន្ត​អាហារូបករណ៍​រដ្ឋា​ភិបា​ល​បារាំង ២០១៩-​២​០​២០

បញ្ជី​រាយនាម​ជ័យលាភី​ដែល​ទទួល​បាន​អាហារូបករណ៍​រដ្ឋាភិបាល​បារាំង ដែ​ល​​ជាសហ​ហិរញ្ញប្បទាន​ជាមួយ​ក្រសួង​អ​ប់រំ យុវ​ជន និង​កីឡា នឹង​ត្រូវផ្សព្វផ្សាយជូន​ក្នុង​ពេល​ខាង​មុខ​។

កែប្រែចុងក្រោយ 07/06/2019

ត្រឡប់ទៅលើ