ដំណឹងជ្រើសរើសបុគ្គលិក

ស្ថានទូតបារាំងត្រូវ​ការជ្រើសរើស​បុគ្គលិក​ភេទប្រុស​មួយរូប​ផ្នែក​បច្ចេកទេស​ថែទាំ​ទូទៅ ឱ្យចូលបម្រើ​ការងារ​ចាប់ពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ​នេះតទៅ។

លក្ខណៈសម្បតិ្តជ្រើសរើស ៖

-  ចេះនិយាយ និង សរសេរភាសាខ្មែរច្បាស់លាស់
-  យល់ និង អាចនិយាយភាសាបារាំងបាន
-  មានស្មារតីធ្វើការងារជាក្រុម
-  មានពេលទំនេរ និង រហ័សរហួន
-  យល់ដឹងពីការងារបចេ្ចកទេស​ទាក់ទងនឹងប្រព័ន្ធទឹក - អគ្គិសនី - ការងារលាបពណ៌ជាដើម

ភារកិច្ច៖

-  បំពេញការងារពេញម៉ោង
-  ប្រាក់បៀវត្សចំនួន ៤០០ ដុល្លារក្នុងមួយខែ

បេក្ខជនត្រូវផ្ញើលិខិតសុំបម្រើការងារ ដោយភ្ជាប់មកជាមួយ​នូវប្រវត្តិរូបសង្ខេប និងរូបថត តាមរយៈអ៊ីមែល ៖ « ambafrance.phnom-penh@diplomatie.gouv.fr » ឱ្យបានមុនថ្ងៃទី ១៦ មិថុនា ២០១៦។

កែប្រែចុងក្រោយ 02/06/2016

ត្រឡប់ទៅលើ