ដំណឹងជ្រើសរើសបុគ្គលិក

ស្ថាន​​ទូត​​បា​រាំង​​ត្រូ​វ​​ការ​​ជ្រើស​​រើស​​បុគ្គ​​លិក​(ភេទ​​ស្រី ឬ​​ប្រុស) មួយ​​រូប​ឱ្យ​​ចូល​​បម្រើ​​ការ​ងារ​​ផ្នែកជំនួយ​​ការ​​គណ​​នេយ្យ​ ។

លក្ខណៈ​​ស​ម្ប​តិ្ត​​​ជ្រើស​​​រើ​ស ៖

  • មាន​​បទ​​ពិសោធន៍​​កា​រ​ងារ​​ផ្នែក​​គណ​​នេយ្យ និង​​គ្រ​ប់​​គ្រង
  • ចេះនិ​​យាយ និង​​សរសេរ​​ភាសា​​បា​រាំ​ង និង​​ខ្មែរ
  • មាន​​ចំណេះ​ដឹ​​ង​ផ្នែក​​ព័ត៌​​មាន​វិទ្យា​​(Word និង​Excel)
  • មាន​​ស្មារ​តី​បំពេញ​​ការ​ងារ​​ជា​​ក្រុម

ភារ​​កិច្ច៖

  • ទំនាក់​​ទំនង​​ជាមួយ​​ផ្នែក​​គណ​​នេយ្យ​​នៃ​ដៃ​​គូ​ផ្គត់​​ផ្គង់ និង​​ក្រុមហ៊ុន​​ខ្មែរ​​នានា
  • បំពេញ​​ការងារ​​ពេញ​​ម៉ោង
  • ប្រាក់​​បៀវត្ស​​ប្រចាំ​​ខែ​​ចំនួន​៩០០ដុល្លា​​អាមេ​​រិក ក្នុង​​មួយ​​ខែ
  • ចូល​ប​ម្រើ​​​ការងារ​​ចាប់​​ពី​​ថ្ងៃ​​ទី​១០ តុលា ឆ្នាំ​​២០១៦​​នេះ​​តទៅ

បេក្ខជន​​​ត្រូវផ្ញើ​​លិខិត​​សុំបម្រើ​​ការ​ងារ ដោយ​​ភ្ជាប់​​មក​ជាមួ​​យ​នូ​វ​ប្រវត្តិ​រូ​ប​ស​ង្ខេប រូប​​ថត និង សញ្ញា​ប័​ត្រ​​គណ​​នេយ្យ តាម​​រយៈ​​អ៊ី​មែល « ambafrance.phnom-penh@diplomatie.gouv.fr » ឱ្យ​បាន​មុ​ន​​ថ្ងៃ​ទី​៣​០ កញ្ញា ២០១៦​។ បេក្ខ​ជន​​ដែល​​ត្រូវ​​បាន​​ជ្រើស​​រើស នឹង​​ទទួល​​បាន​​សារ​​ជូនដំណឹង​តា​ម​រយៈ​​អ៊ី​​មែល ដើម្បី​​មក​​សម្ភាសន៍​​ផ្ទាល់​។

ភ្នំពេញ​​ថ្ងៃ​ទី​១២ ខែ​​កញ្ញា ឆ្នាំ​​២០១៦

កែប្រែចុងក្រោយ 14/09/2016

ត្រឡប់ទៅលើ