ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ននៅប្រទេសបារាំង

កាល​​ពី​ថ្ងៃទី​៦ និង​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៩ គណៈ​ប្រតិ​ភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​ឯក​ឧត្តម អូន​ ព័ន្ធ​មុនី​រ័ត្ន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ បាន​អញ្ជើ​ញ​ទៅបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​បារាំង។​ តប​តាមកា​រអញ្ជើញ​របស់​ឯក​ឧត្តម Bruno LEMAIRE រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុបា​រាំង ឯក​ឧត្តមបាន​ចូលរួមវេ​ទិ​កាជា​ន់​ខ្ពស់​ស្តីពី «ចីរភាព​ហិរញ្ញ​ប្បទាន​សម្រា​ប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​» ដែល​ត្រូវ​បាន​រៀបចំឡើ​ង​នៅទី​ក្រុង​ប៉ារីស៍ ដោយ​មាន​វត្តមាន​ចូលរួមពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​​​ហិរញ្ញវត្ថុ អភិ​បាល​ធនាគា​រកណ្តាល ដើម្បី​ធ្វើឱ្យហិរញ្ញ​ប្បទាន​អន្ត​រ​ជាតិស​ម្រាប់​ការ​អភិវឌ្ឍ​មាន​លក្ខ​ណៈ​ចី​​រ​ភាព និងប្រកប​ដោយ​​ស​ម​​ធម៌​​។

ឯក​ឧត្តមក៏​បាន​ជួប​ពិភាក្សាកា​រ​ងារ​ជាមួយ​លោក​ជំទាវ Agnès PANNIER-RUNACHER រដ្ឋ​លេ​ខា​​​ធិការ​ក្រសួង​សេដ្ឋ​កិច្ច និ​ង​ហិរញ្ញ​វត្ថុ ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំន​ង​សេដ្ឋ​កិច្ច​ទ្វេ​ភាគី​ផង​ដែរ។
JPEG

ក្នុងអំ​ឡុងដំ​ណើរ​ទស្សន​កិច្ច​នេះ ឯក​ឧត្តម​បានជួប​ជាមួយ​លោក​ Rémy Rioux អគ្គ​នាយក​ទី​ភ្នាក់​​ងារ​អភិវឌ្ឍន៍​បារាំង​(AFD)។ ជំនួប​នេះគឺជា​ឱកាស​ថ្លឹងថ្លែង​អំពី​ប្រសិទ្ធ​​ភាព ក៏​​ដូច​​ជា​កា​រឆ្លើយ​​តបឱ្យចំ​គោលដៅ​នៃការ​គាំទ្រ​ផ្តល់​ដោយ​ទីភ្នាក់​ងារ​AFD ដែល​ស្ថិតក្នុង​អាទិភាព​នៃ​ការ​អភិវ​ឌ្ឍ​របស់​កម្ពុជា​។

ជំនួបខាង​លើបានបិ​ទ​បញ្ចប់​ដោយ​មាន​ការចុះ​ហត្ថលេខា​លើអនុសញ្ញា​ហិរញ្ញប្ប​ទាន ដែលមាន​ទឹកប្រាក់​ចំនួន២៥លាន​អឺរ៉ូ ដើម្បី​គាំទ្រ​គម្រោង​មួយ​ក្នុ​ង​វិស័យ​ថាមពល​អគ្គិ​សនី​។ បន្ថែម​លើ​កម្ចីសម្បទាន​នេះ​ក៏មានហិញ្ញប្បទាន​ឥតសំណង​ចំនួន៤,១លាន​អឺរ៉ូ ផ្តល់ដោយសហ​ភាព​អឺរ៉ុប​ផងដែរ​សម្រាប់​ការ​សិក្សា ជំនួយ​បច្ចេក​ទេស និង​ការ​បណ្តុះបណ្តាល​។ គម្រោងនេះមាន​គោលដៅព​ង្រឹង​សមត្ថ​ភាពអគ្គិសនី​កម្ពុជា ពាក់ព័ន្ធ​នឹងកា​រ​គ្រប់គ្រង​បណ្តាញអ​គ្គិ​សនីកម្ពុជា​ទាំង​មូល និង​បណ្តាញ​ចែកចាយ​នៅរាជធា​នីភ្នំពេញ និង​នៅក្នុង​តំបន់ ជា​ពិសេសបំពាក់​ដោយប្រព័ន្ធ​ឆ្លាតវៃ​ដើម្បីបង្កើ​ន​គុណភាព​នៃការផ្គត់​ផ្គង់ ប្រសិទ្ធភាព​នៃដំណើរ​ការ និង​លទ្ធភាព​នៃការបញ្ចូល​ថាមពលកកើតឡើ​ងវិញ​នៅតាម​បណ្តាញ​។

រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​គោលដៅក្នុង​ការផ្គត់ផ្គ​ង់​អគ្គិសនី​ឱ្យបាន​១០០% នៅទូ​ទាំងប្រទេស​នៅឆ្នាំ​២០២០ ដែល​បច្ចុប្បន្ន​ផ្គត់​ផ្គង់​បាន​៨២%​ភាគរយ​។ បច្ចុប្បន្ន វិស័យ​ថាម​ពលប្រឈម​នឹង​បញ្ហាជាច្រើនមាន​ដូចជា​ការ​បន្តពង្រីកបណ្តាញ​បញ្ជូន និង​ចែក​ចាយ ភាពចាំ​បា​ច់​នៃការពង្រឹង​ប្រសិទ្ធភាពប្​រព័ន្ធ​អគ្គិ​សនីដើ​ម្បី​កាត់បន្ថយ​ថ្លៃអគ្គិ​សនី ការ​ពង្រឹង​ភាពទាក់​ទាញ និង​ការប្រកួត​ប្រជែង​ផ្នែ​ក​ឧស្សាហ​កម្ម ពិពិធ​កម្មប្រភព​ផ្គត់​ផ្គង់ និង​អភិវឌ្ឍថាម​ពល​កកើតឡើង​វិញដើម្បីកា​ត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូងថ្ម​។ ហិរញ្ញប្បទា​ន​ខាងលើ​របស់​ទីភ្នាក់​ងារ​AFD នឹង​ជួយជ្រោម​ជ្រែង​កម្ពុជា​ក្នុងការ​ដោះ​ស្រាយ​បញ្ហាប្រឈម​ទាំង​នេះ។​
JPEG

កែប្រែចុងក្រោយ 09/05/2019

ត្រឡប់ទៅលើ