តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៖ អាទិភាពមួយសម្រាប់ប្រទេសបារាំង

នៅ​ក្នុងប​រិបទ​អន្ត​រ​ជាតិ ដិត​ដាមដោ​យ​ភាព​មិន​ច្បាស់​លាស់ និង​ការ​កើន​ឡើង​នៃឯក​តោ​ភាគី​និយ​ម ប្រទេស​បារាំង​ស្នើឡើង​​នូវជម្រើ​​​​ស​​មួយ​​ជា​​អា​ទិ​​ភាព គឺ​​សណ្តាប់​​ធ្នាប់​​ពហុ​ប៉ូល​​ប្រកប​​ដោយស្ថេ​រ​​​ភាព​​ដែល​​ផ្អែក​​លើ​ច្បាប់​ ការ​​​​ធ្វើ​ចរាចរណ៍ដោ​​យ​​សេរី និង​​ពហុ​​ភាគី​​និយម​​ប្រក​​ប​​ដោយ​​ភាព​​ត្រឹមត្រូវ និង​​ប្រសិទ្ធ​​ភាព​​។ តំបន់​​ឥណ្ឌូប៉ាស៊ីហ្វិ​​​​ក​ជា​ចំណុច​​សំខាន់​​នៃយុទ្ធ​​សាស្រ្ត​នេះ​។​

PNG

  • តំបន់​មួយ​ដែល​គេមិន​អាច​មើល​រំលង​ពាក់​ព័ន្ធ​នឹង​បញ្ហា​ពិភព​លោក
    ស​ម្រា​ប់​​​ប្រទេស​បារាំ​ង តំបន់​​ឥណ្ឌូប៉ាស៊ី​​ហ្វិក​​បង្ហាញ​​នូវ​ត​ថភា​ព​​ផ្នែក​​ភូមិ​​សាស្រ្ត។ ប្រ​ទេស​​បា​រាំង​មាន​វត្ត​មាន​​ក្នុង​​តំបន់​នេះតា​មរ​យៈទឹ​ក​ដីឯនាយ​សមុទ្រ​របស់​ខ្លួន (កោះ​ម៉ាយ៉ុ​ត និង​រ៉េអ៊ុយ​នី​ញ៉ុង កោះអេ​ប៉ាក តំបន់​អូស្រ្តាល និង​អង់តាក​ទិក​បារាំង នូវែល​កាឡេ​ដូ​នី វ៉ាលីស និង​ហ៊្វូទូ​ណា ប៉ូលី​នេស៊ី​បារាំង និង​គ្លីប៉េរ៉ុង​) ហើយ៩៣%នៃ​តំបន់​សេដ្ឋកិច្ច​​​ផ្តា​ច់​​មុខ​របស់​​ខ្លួន​​ស្ថិត​ក្នុង​​មហាស​​មុទ្រ​​ឥណ្ឌា និង​ប៉ាស៊ីហ្វិក​។ ជា​រួម មាន​ជនជាតិ​បារាំង​១,៥លា​ន​នាក់​នៅតំ​បន់នេះ និង​យោធាបា​រាំង៨០០០នាក់​បំពេញ​បេសកកម្ម​ក្នុ​ង​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​។

PNG
ជាង​នេះទៅ​ទៀត តំបន់​នេះបាន​ក្លា​យ​ទៅជា​តថភាព​នៃភូមិ​សាស្រ្ត​នយោ​បាយ និង​ភូមិសាស្រ្ត​សេដ្ឋ​កិច្ច​។ ចំណុចសំ​ខាន់​នៃសេដ្ឋកិច្ច​ពិភព​លោក​បាន​ផ្លាស់​ទីពី​តំបន់​អាត្លង់​ទិច​ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក​។ សមា​ជិកទាំង​៦របស់​ក្រុម​ប្រទេស​G២០ (អូស្ត្រា​លី ចិ​ន កូរ៉េខាង​ត្បូង ឥណ្ឌា ឥណ្ឌូ​នេស៊ី​ ជប៉ុន​) មាន​វត្តមាន​នៅក្នុង​តំប​ន់​នេះ។​​ វិ​ថី​ពាណិជ្ជកម្ម​សមុទ្រ​ដែល​ភ្ជាប់អឺ​រ៉ុប និង​ឈូងសមុទ្រ​ពែរ្សទៅ​តំបន់​ប៉ាស៊ី​ហ្វិក កាត់​តាម​មហាស​មុទ្រ​ឥណ្ឌា និង​អាស៊ី​អា​គ្នេយ៍ បាន​ក្លាយ​​ជា​វិថី​​សំខាន់​។ សារ​សំខាន់​នៃតំបន់​ឥណ្ឌូប៉ា​ស៊ីហ្វិ​​ក​នៅក្នុង​បម្លាស់​ប្តូរ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​ពិភ​ព​លោក ធ្វើឱ្យ​តំ​បន់​នេះក្លាយទៅ​ជាតួ​អង្គ​សំខាន់​នៃសា​កល​ភាវូប​នីយកម្ម​។

ដោយ​សារ​សារ​​សំខាន់ និង​ភាពរស់​រវើក​ផ្នែក​ប្រជា​សាស្រ្ត និង​សេដ្ឋ​កិច្ច និង​កម្រិត​ខ្ពស់​ផ្នែ​ក​ថាម​​ពល តំបន់​នេះក៏​ជាចំណុចសំ​ខាន់​ផង​ដែរ​ពាក់ព័ន្ធ​នឹងជី​វៈ​ចម្រុះ និង​បម្រែ​បម្រួលអា​កាស​ធាតុ​។

  • ជាចំណុចស្នូលនៃទស្សនៈ​​វិស័យ​​បារំាង​​នៃ​​ពហុប៉ូល​​​ប្រក​​បដោ​យ​​ស្ថេរ​​ភាព​
    ប្រឈម​នឹង​តថភាព​នេះ ហើយស្ថិ​ត​ក្នុង​បរិបទ​នៃការ​លើកស្ទួយស​ណ្តាប់​ធ្នាប់​ពហុ​ប៉ូលប្រ​កបដោយ​​ស្ថេរ​ភាព ធ្វើឡើង​ដោយ​ប្រទេស​បា​រាំង ដោយ​ផ្អែក​លើ​ច្បាប់ តំបន់​ឥណ្ឌូប៉ា​ស៊ីហ្វិ​ក​គឺ​ជា​អា​​ទិភាព​មួយនៃ​ការ​ទូត​បា​រាំង និង​ជាដៃគូមិន​អាចខ្វះបាន​​។

គម្រោង​ផ្លូវសូត្រ​ថ្មីរបស់​ចិន យុទ្ធសាស្រ្តរ​បស់​ជប៉ុន អូ​ស្ត្រា​លី ឬឥ​ណ្ឌា ផ្តោត​លើតំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក ពហុ​ភាគីនិ​យម​តំបន់ដែលស្នើឡើង​ដោយអា​ស៊ាន បាន​​បង្ហាញឱ្យ​​ឃើញ​នូវ​បញ្ហា​ជាច្រើន និង​កាលា​នុវត្ត​ភាព​សម្រាប់​ប្រទេស​បារាំង ក៏​ដូច​ជាសហ​គមន៍អឺ​រ៉ុប។​

នៅ​ក្នុង​សុន្ទរកថា​ធ្វើ​ឡើង​នៅ​​លើមូលដ្ឋាន​​ជើង​​ទឹក Garden Island (នា​ទីក្រុង​ស៊ីដ​នី ប្រ​ទេស​អូស្ត្រា​លី​) កាលពី​ថ្ងៃ​ទី២​ ខែឧ​សភា ឆ្នាំ​២០១៨ លោក​ប្រធា​នា​ធិបតី​បា​រាំង បានបង្ហាញ​ឱ្យ​ឃើញ​នូវ​យុទ្ធ​សាស្រ្ត​បា​រាំងក្នុង​តំបន់​ឥណ្ឌូប៉ា​ស៊ី​ហ្វិ​​ក​។ មហិច្ឆិតា​របស់​យើង​គឺច​ង់​បំពេញភារ​កិច្ច​មួយ​ក្នុង​នាម​ជាប្រទ​ស​មហា​អំណាច​ដែល​ជាអ្នក​សម្រ​សម្រួល ប្រក​ប​ដោយ​បរិយា​ប័ន្ន និងដែល​​រក្សា​​បាន​​នូវ​ស្ថេរ​​ ភាព​។

យុទ្ធ​សាស្រ្ត​នេះពឹ​ងផ្អែក​លើ​កត្តា​​ជា​ច្រើន​៖
តួនាទីដ៏សំខាន់រ​បស់​បារាំង​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់ សន្តិសុខនៅ​តាមផ្លូវ​ទឹកសំខាន់​ៗ រួម​ទាំងការ​ប្រយុទ្ធ​ប្រឆាំង​ភេរវ​កម្ម ភាព​ជ្រុល​និ​យម និង​ឧក្រិដ្ឋកម្ម​ដែលមា​នអង្គ​ការ​ចាត់​តាំង​។

ការ​ពង្រឹង និង​ការពង្រីក​ភាព​ជាដៃគូ​យុទ្ធសា​ស្រ្ត និ​​ង​សកលក្នុ​ង​តំ​បន់ ជាមួយ​ប្រទេស​ចិន ភាព​ជាដៃគូ​យុទ្ធ​សាស្រ្ត​ដែល​​ទាម​ទារ​ឱ្យមាន​ការដាក់​បញ្ចូល​ថែម​ទៀតនូ​វ​បម្លាស់ប្តូរ​ទាំង​ក្នុងក្រប​ខ័ណ្ឌ​នៃកិច្ចពិ​ភាក្សានយោ​បាយប្រកប​ដោយទំ​នុក​ចិត្ត និង​ការ​កែ​លម្អ ក៏ដូច​ជា​ក្នុងក្រប​​ខ័ណ្ឌ​នៃ​ការព​ង្រឹង​ទំនាក់​ទំនងសេ​ដ្ឋ​កិច្ច និង​ពា​ណិជ្ជ​កម្ម និង​បម្លាស់​ប្តូររវាង​មនុស្ស ឱ្យកាន់​តែ​ស៊ី​ជម្រៅ ជា​មួយ​ដៃគូ​យុទ្ធសាស្រ្ត​យើង​ផ្សេ​ង​ទៀត ជាពិ​សេស​អូស្ត្រាលី ឥ​ណ្ឌា ជ​ប៉ុន កូ​រ៉េខាង​ត្បូង ឥណ្ឌូ​ណេ​ស៊ី និង​សិង្ហ​​បុរី ដែល​យើង​ចែករម្លែក​នូវ​តម្លៃ និង​ផល​ប្រយោជន៍​រួម​គ្នា​។

PNG
វត្តមាន​ដ៏រឹងមាំ​របស់បារាំង​ក្នុងអង្គ​ការ​តំបន់ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹងព​ហុ​ភាគី​និ​​យម​៖ ការណ៍​នេះអាច​ធ្វើទៅ​បានដោ​យ​សារ​ការ​បង្កើន​នូវ​ទំនាក់ទំ​នង​រវាង​បារាំង និងអា​ស៊ាន ដែល​ជាស្ថាប័​ន​មួយ​ដ៏សំ​ខា​ន់ រួម​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិអា​ស៊ាន និង​ការកៀរគ​រ​នៅតា​ម​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជាវេទិកា​ឆ្មាំ​ឆ្នេ​​រអាស៊ី សមា​គមអា​ង​មហាសមុទ្រ​ឥណ្ឌា ឬ​កិច្ចព្រ​ម​ព្រៀង​សហ​ប្រតិ​បត្តិការ​តំបន់​ប្រឆំាង​នឹង​ចោរ​សមុទ្រ និង​ការ​ប្លន់នា​វា​នៅ​អាស៊ី និង​ជាង​នេះទៅ​ទៀត វត្ត​មាន​របស់​បារាំង​ក្នុងអង្គ​ការ​តំបន់ និង​អនុ​តំបន់ ជាពិ​សេស​វេទិ​កាកោះ​ប៉ាស៊ី​ហ្វិក ដែល​មាន​បារាំង​ជាដៃគូពិ​ភា​ក្សា ស​ហ​គមន៍​ប៉ាស៊ី​ហ្វិច ឬក​ម្ម​វិធីតំ​បន់​អូសេ​អានី​សម្រា​ប់​បរិស្ថាន​ដែល​ប្រទេស​បារាំង​ជាសមា​ជិក​ស្ថាប​និក​។

កិច្ចខិតខំ​ប្រឹង​ប្រែង​ដើម្បី​លើក​ស្ទួយទ្រព្យ​​រួម ​៖ បម្រែ​បម្រួ​ល​អា​កាស​ធាតុ បរិ​ស្ថា​ន និ​​ង​ជីវៈច​ម្រុះ សុខាភិ​បាល អប់​រំ ឌី​ជី​ថល ហេដ្ឋា​រច​នា​សម្ព័​ន្ធ​ប្រកប​ដោយ​គុណភា​ព នៅ​ក្នុ​ង​​តំ​បន់មួយ​ដែល​មា​ន​បម្​រែបម្រួល​ផ្នែក​ប្រ​ជាសា​ស្រ្ត ស​ង្គម និង​ទីក្រុង​។ ការ​ប្តេជ្ញាចិត្ត​នេះ​ដើរ​ទន្ទឹមគ្នា​ជាមួយ​ការ​គាំទ្ររប​ស់​បារាំង​ដល់​ការចូល​រួមចំ​ណែក​ដ៏ធំ​របស់​សហគ​មន៍អឺ​រ៉ុប​ក្នុ​ង​តំ​បន់ ដូច​ជាតួ​អង្គ​នៃការ​អភិវឌ្ឍ​ប្រក​ប​ដោយ​ចីរ​ភាព និង​ស្ថេរ​ភាព ដោយ​មាន​ទំនាក់​ទំនង​ជាពិ​សេស​ជាមួយ​យុទ្ធ​សាស្រ្តអឺរ៉ុប​នៃ​ការ​ភ្ជាប់​​ទំនាក់ទំ​នង​រវាង​សហគមន៍​អឺរ៉ុប និង​អាស៊ី​។

  • ការបន្សាំ​នឹងប​​ម្រែ​បម្រួល​អាកាស​ធាតុ ៖ ជាគោលដៅ​សំខាន់​សម្រា​ប់​បា​រាំង
    JPEG
    ទីភ្នាក់​ងារ​អភិវឌ្ឍ​ន៍​បារាំង ចូល​រួមចំ​ណែក​ក្នុង​​គម្រោង​ជាច្រើ​ន​ក្នុង​តំបន់​ឥណ្ឌូប៉ា​ស៊ី​ហ្វិក ដែល​ជា​ញឹកញាប់​ដាក់​បញ្ចូល​​បញ្ហា​សម្រ​ប​​នឹង​​បម្រែ​បម្រួល​អាកា​ស​ធាតុ​នៅក្នុ​ង​គម្រោងខាង​លើ​។ គម្រោង​ទាំង​នោះផ្តោ​ត​លើបញ្ហា​ជាច្រើន​មាន​ដូច​ជា៖​ ទីក្រុង​​​ចីរ​​ភាព ការ​គ្រប់​គ្រង​ទឹក ការ​រៀប​ចំ​ដែន​ដី ការ​ថែរ​ក្សា និង​ការ​លើកស្ទួយ​តម្លៃ​បេតិក​ភណ្ឌ​ធម្ម​ជាតិ និង​វប្ប​ធម៌ អ​ភិ​បាល​កិច្ច និ​ង​ប្រសិទ្ធភាព​របស់​រដ្ឋ កិច្ច​គាំពា​រ​សង្គម ការ​ងារ​សមរ​ម្យ និងសុ​ខា​ភិបា​ល។​ ជាងនេះ​ទៅទៀ​ត ទី​ភ្នាក់​ងារ​AFD កំពុង​ពង្រី​ក​ខ្លួននៅតំ​បន់​ប៉ា​ស៊ីហ្វិ​ក។​ ទីភ្នាក់​ងារ​នេះ​ក៏​​បានពង្រី​កតួ​នាទី​របស់​ខ្លួន​នៅក្នុង​ប្រទេស​កោះតូចៗ​នៃ​តំបន់​ប៉ាស៊ី​ហ្វិកផង​ដែរ​កាល​ពីថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ពាក់​ព័ន្ធ​ការ​សម្រប​ទៅនឹង​បម្រែ​បម្រួ​ល​អាកា​ស​ធាតុ និង​ការ​ថែ​រក្សា​ជីវៈចម្រុះ​។

មជ្ឈមណ្ឌល​ស្រាវ​ជ្រា​វ​បារាំ​ង​ដែល​ស្ថិត​ក្នុងគោ​លនយោ​បាយ​នៃកា​រ​អភិវឌ្ឍ ក៏​មាន​វត្ត​មានផង​ដែរនៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​។ ម៉្យា​ង​វិញ​ទៀត ប្រទេស​បារាំ​​ង​ជាប្រទេស​ឈាន​មុខ ដោយ​សារ​មាន​ការ​ផ្តួចផ្តើ​ម​គំនិត​ធំៗ​ឆ្លង​ព្រំដែន ដែល​ដើម​កំ​ណើតស្ថិ​តនៅ​ក្នុ​ងតំ​បន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក មាន​ដូចជា​ Alliance Solaire Internationale ដែលត្រូ​វ​បាន​ធ្វើ​ឡើង​ជា​មួយប្រ​ទេសឥណ្ឌា​កាល​ពី​ឆ្នាំ​២០១៨ ការ​ផ្តួច​ផ្តើ​ម​គំនិតស​ម្រាប់​កា​រ​សម្រប​​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ និង​ជីវៈ​ចម្រុះ ដែល​ត្រូវ​បាន​អ​នុ​ម័ត ដោយ​សហ​គម​ន៍​អឺ​រ៉ុប កាណា​ដា នូវែល​ហ្សេ​ឡង់ អូស្ត្រា​លី ក្នុ​ង​ឱកាស​នៃកិច្ច​ប្រជុំ​កំ​ពូល One Planet Summit កាល​ពី​ឆ្នាំ​២០១៨ និង​ការ​ផ្តួច​ផ្តើម​គំ​និត CREWS (ប្រព័ន្ធ​បញ្ជូន​ដំណឹង​ភ្លាមៗ​អំពីហានិភ័យ​អាកាសធា​តុ) ដែលបាន​កៀរគ​រ​ជាពិ​សេសដើម្បី​ជួយ​ជ្រោ​ម​ជ្រែង​រដ្ឋ​ដែល​ជាកោះតូចៗ​ក្នុង​ការ​អភិវឌ្ឍ។​]

កែប្រែចុងក្រោយ 17/07/2019

ត្រឡប់ទៅលើ