ទស្សនកិច្ចនៅកម្ពុជារបស់លោក Thierry MATHOU អ្នកទទួលបន្ទុកកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

លោក ឆៀរី ម៉ាធូ (Thierry MATHOU) ប្រធាន​នាយក​ដ្ឋាន​អាស៊ី​ និង​អូសេអា​នី​នៃក្​រ​សួង​អឺរ៉ុបនិង​ការ​បរ​ទេ​ស បារាំ​ង បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី​២៧ និង​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​។ ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោកបា​ន​ជួបពិ​ភាក្សា​ការងារ​ជាមួយអា​ជ្ញាធរ​កម្ពុ​ជា ព្រមទាំង​តំណាង​គណ​បក្ស​ប្រ​ឆាំង សង្គម​ស៊ី​វិល និ​ង​សហគមន៍​អន្ត​រ​ជាតិផ​ង​ដែរ​។

ការ​ពិភាក្សា​នៅ​ក្នុង​ជំនួប​ទាំង​នោះបា​ន​ផ្តោត​ជាពិសេស​ទៅលើ​ទំនាក់ទំន​ង​ទ្វេ​ភាគី​ និងស្ថាន​ភាព​នយោ​បាយ​នៅ​កម្ពុជា​បច្ចុប្ប​ន្ន​។ ភាព​យូរ​អង្វែង និង​គុណភាព​នៃ​ទំនាក់​ទំនង​រវាងប្រទេស​បា​​រាំង និង​កម្ពុជា ក៏​ដូច​ជាកិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​លើ​វិស័យ​នានា​ក៏​ត្រូ​វ​បានលើក​ឡើង​ផង​ដែរ​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ទាំង​នោះ លោក Thierry MATHOU បាន​រម្លឹក​ថា ប្រទេស​បារាំង​មាន​ការព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​ផ្ទៃ​ក្នុង​នៅ​កម្ពុជា ជា​ពិសេស​នៅពេល​ជិត​មាន​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅខែ​​កក្កដា ឆ្នាំ​២០១៨​។ ការ​រំលាយ​គណ​បក្សសង្គ្រោះ​ជាតិ ដែល​ជាគណ​ប​​ក្ស​ប្រឆាំង​ធំ​​ជាង​គេ កា​រ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​មេ​ដឹ​ក​នាំគណ​បក្ស​នេះ រួម​ទាំង​ការ​ហាម​ឃាត់​សមា​ជិក​គណ​បក្ស​ចំនួន ១១៨​រូប​ធ្វើ​នយោ​បាយ​ក្នុង​អំឡុងពេល​៥​ឆ្នាំ បាន​ចោទ​ជា​បញ្ហា​ដល់​ដំណើរ​ការ​ប្រជាធិ​ប​តេយ្យ​នៅ​កម្ពុជា​។

លោក​ប្រធាន​នាយក​ដ្ឋា​ន​បាន​អំពាវ​នាវ​ឱ្យអាជ្ញាធរ​កម្ពុជា​ចូលរួម​សារ​ជា​ថ្មី នៅ​ក្នុង​ដំណើរ​ការប្រជា​ធិប​តេយ្យ ហើយអ​នុញ្ញាត​ឱ្យ​គណបក្ស​ប្រ​ឆាំង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សង្គម​ស៊ីវិល ដំ​ណើរ​ការដោយ​គ្មាន​​ការ​​រា​រាំង​។ លោក​​បាន​​សង្កត់​ធ្ងន់​ថា ប្រសិន​បើមា​ន​ការ​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មែន​នោះ វា​នឹង​ត្រូវ​បាន​គេចាត់ទុ​កថា​ជាការ​វិវឌ្ឍ​ដ៏អ​វិជ្ជ​មាន​មួយ​៕

កែប្រែចុងក្រោយ 29/11/2017

ត្រឡប់ទៅលើ