ទស្សនកិច្ចនៅកម្ពុជារបស់លោក Christian Vigouroux ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រ

ស្ថាន​ទូតបារាំង​មានកិត្តិយស​ទទួលស្វាគមន៍ ​លោក​សាស្រ្តា​ចារ្យ Christian Vigouroux ប្រធាន​ក្រុមប្រឹក្សា​ភិបាល​វិទ្យាស្ថា​ន​ប៉ាស្ទ័រ ក្នុង​អំឡុងទស្សន​កិច្ច​របស់​លោក​នៅ​ក​ម្ពុជាថ្ងៃ​ទី​២៥ និង​២៦ខែតុលា​កន្ល​ង​ទៅ​។ ក្នុងអំឡុងទ​ស្សន​កិច្ចនេះ លោកបា​ន​សង្កេតឃើញ​ភាព​ឈានមុខ​គេផ្នែក​សម្ភារៈឧបករណ៍​នៃមន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា និង​ការ​វិវឌ្ឍន៍ទៅ​មុ​​ខ​នៃ​ការស្រាវជ្រាវនានា​។ សិក្ខា​សាលាមួយ​​នៅវិទ្យា​ស្ថា​​ន​ប៉ា​ស្ទ័​​រ​​កម្ពុជា បានគូ​សប​ញ្ជាក់​អំពីតួ​នាទី​ដ៏សំខាន់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់នៅ​អាស៊ីអាគ្នេយ៍ ជំងឺឆ្កែឆ្កួតនៅកម្ពុជា ​ការអង្កេត​តាម​ដាន​​ជំងឺ​គ្រុន​​ផ្តាសា​យ​ធំ និង​​ផ្តាសាយ​បក្សី​នៅ​​កម្ពុជា និង​​ការគ្រប់គ្រង​ហានិភ័យ​បង្កឡើងដោ​យភ្នាក់ងា​រ​ចម្លង​វីរុស arbovirus នៅ​អាស៊ី​។

លោកជំទាវ​ឯកអគ្គរដ្ឋទូត​បារាំងបានផ្តល់​កិតិ្តយសទ​ទួលជួ​​ប​លោក​សាស្រ្តា​ចារ្យ Vigouroux និង​លោកសាស្រ្តាចារ្យ Marc Jouan នាយកអន្ត​រ​ជាតិនៃវិទ្យាស្ថាន​ប៉ាស្ទ័រ និង​បណ្តាញវិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​មាន​វត្ត​មាន​ឯក​ឧត្តម ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល ឯកឧ​ត្តម សា​ផុន វឌ្ឍ​នៈ សាក​លវិទ្យាធិការ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខា​ភិបាល ឯក​ឧត្តម ឱម រមណី នាយក​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា លោក Didier Fontenille នាយក​វិទ្យា​ស្ថានប៉ា​ស្ទ័រ​កម្ពុជា និង​លោក លី សុវត្ថិ នាយក​រងវិទ្យាស្ថាន​ប៉ាស្ទ័​រ​កម្ពុជា។ ជំនួប​ខាង​លើគឺជា​ឱកាសមួយ​ដើម្បីផ្លាស់ប្តូរ​យោបល់​ប្រកប​ដោយភាព​សម្បូរបែ​ប​រវាង​តួអង្គ​ស្ថាប័ន និង​សាកលវិទ្យា​ល័យ​នានា និង​បានលើកកម្ពស់​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​ប្រកប​ដោយផ្លែ​ផ្ការរវាង​វិទ្យា​ស្ថា​ន​ប៉ាស្ទ័រ​កម្ពុជា និងដៃគូ​របស់​ខ្លួន (ជាពិសេស​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខា​ភិបាល និងវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​) ក្នុង​វិស័យស្រាវជ្រា​វ ការ​បណ្តុះបណ្តាល និង​សុខភាព​សាធារណៈ។​

ជំនួប​ដ៏ផ្លែផ្ការ​មួយ​ក៏បានប្រព្រឹត្ត​ទៅផង​ដែរជាមួយ​ថ្នាក់​ដឹ​​កនាំ​​ និង​គ្រូពេទ្យ​នៃម​ន្ទីរ​ពេទ្យកាល់​ម៉ែត្រ ដែ​ល​ជាស្ថាប័នជិ​ត​ខាង និង​ជាដៃគូវិទ្យា​ស្ថាន​ប៉ាស័្ទរ​កម្ពុជា។ ជា​អ្នកគាំទ្រដ៏មុត​មាំ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ឯកឧត្តម​រដ្ឋមន្រ្តី​សុខាភិបាល​ក៏បានទ​ទួល​ជួប​ពិភា​ក្សាជា​មួយ​លោក​សាស្រ្តាចារ្យ Christian Vigouroux ផង​ដែរ​។​

ស្ថានទូត​បារាំងប្រចាំ​កម្ពុ​ជា​សូមសម្តែង​នូវការ​កោត​សរសើរ​ចំពោះកា​រ​ចូល​រួម​ចំណែក​ដ៏ធំ​ធេង​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​ការ​បង្ការ និង​ការ​ប្រយុ​ទ្ធ​ប្រឆាំង​ជំងឺឆ្លង​នានា​​នៅកម្ពុជា និង​ក្នុង​តំបន់។ ស្ថាន​ទូតគាំទ្រ​យ៉ាង​ពេញទំ​ហឹង​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បារាំង-កម្ពុជា​ក្នុង​វិស័យ​ទាំងនេះ។​

កែប្រែចុងក្រោយ 30/10/2018

ត្រឡប់ទៅលើ