ទីតាំងផ្តល់ព័ត៌មាន Espace France ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ទីតាំ​ង​​ផ្តល់​​ព័​ត៌​មាន Espace France នៃ​​សាកល​​វិទ្យា​ល័​យ​​វិទ្យា​សាស្រ្ត​​សុ​ខាភិ​​បាល ត្រូ​​វ​​បានសម្ពោធ​​​​ដាក់​​ឱ្យ​ប្រើ​​ប្រា​ស់​​​កាល​​ពីម្សិល​​មិញ​​ដោយ​​លោក​​ជំ​ទាវ​​ អេវ៉ា ង្វៀន ប៊ិញ ឯក​អគ្គ​រដ្ឋ​ទូតបា​រាំង​​​ប្រចាំ​​កម្ពុជា ឯក​​ឧត្តម​​សា​ស្រ្តា​​ចារ្យ ហេង តៃគ្រី រដ្ឋ​​លេខា​ធិ​ការ​​ក្រសួង​​សុខា​​ភិបា​ល និង​​ឯកឧត្តម សាផុន វឌ្ឍនៈ សាកល​​វិទ្យា​ធិ​ការ​​នៃ​​សាកល​​វិទ្យា​​ល័យ​​វិទ្យា​​សាស្រ្ត​សុ​ខា​​ភិ​​បាល​​។

ដោយ​​ត្រូវ​បានធ្វើ​ឡើង​​សម្រាប់​​​និស្សិត ទី​កន្លែង​​ថ្មី​នេះ​​នឹង​​ជួយ​​​ពង្រឹ​​ង​​ចំណង​​ទាក់​​ទង​​រវាង​បា​​​​រាំង​ និ​ង​​កម្ពុជា ពាក់​​ព័ន្ធ​​វិស័យ​​សុខា​​ភិ​​បាល ជា​​ពិសេស​​ការ​​បណ្តុះ​​បណ្តាល និង​​ការ​​ស្រា​វ​​ជ្រា​​​វ​។

ទី​​តាំង​​ផ្តល់​​ព័ត៌​​មាន Espace France ផ្តល់​​លក្ខណៈ​​ងាយ​​ស្រួល​​ដល់​​និស្សិត​​ក្នុង​​​ការ​​​ទទួល​​​បាន​​ភ្លាម​ៗ​​រាល់​​​ព័ត៌​​​មាន​​​ទាក់​​​ទង​​​នឹ​ង​​​ការ​​​បង្រៀន​​​ផ្ត​​​ល់​​ដោយ​​​មណ្ឌល​​​ភាសា​​​​​នៃ​​​​វិទ្យា​​​ស្ថា​​ន​​បារាំង​​​នៅក​ម្ពុជា កម្ម​វិធី​​វប្បធ​ម៌​​របស់​​វិ​ទ្យា​​ស្ថាន​ ការ​​ផ្តល់អា​​ហា​រូប​​ក​រណ៍ និង​​លទ្ធភាព​​សិក្សា​​ថ្នាក់​​បរិ​ញ្ញា​បត្រ​ជា​ន់​ខ្ពស់ និ​​ង​បណ្ឌិត​​នៅ​តា​​ម​​សា​កល​​វិទ្យា​​ល័យ​​បា​រាំង​​។

ទី​តាំង​​ផ្តល់​​ព័ត៌​មាន​​Espace France ក៏​ជា​កន្លែ​ង​ជួប​ជុំរ​បស់​និស្សិត​​សម្រាប់​​សកម្ម​​ភាព​​នានាពាក់​​ព័ន្ធ​​ហ្វ្រង់​​កូ​ហ្វូ​​នី​​។

ពិធី​បើក​​សម្ពោធ​ខាង​លើបា​ន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិ​យាកា​ស​កក់​ក្តៅ ដោយមា​ន​វត្ត​មាន​ភ្ញៀវ​កិត្តិ យស​ជាតិ និងបារាំង​ចូល​រួមចំ​នួន​ប្រមាណ៥​០​រូប និង​មានការ​ចូលរួម​ពី​និស្សិត​ផ្នែ​ក​វេជ្ជ​សាស្រ្ត និង​អមវេ​ជ្ជសាស្រ្ត​ជាច្រើ​ន​រយ​នាក់​។

កែប្រែចុងក្រោយ 22/07/2019

ត្រឡប់ទៅលើ