ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន៣

កាល​ពីថ្ងៃ​សុក្រ​ទី​១៦ ខែ​វិច្ឆិ​កា ទី​ភ្នាក់​ងារ​អភិវ​ឌ្ឍន៍​បារាំង​(AFD) តំណាង​ដោយ​លោក រ៉េមី ហ្សេ​នេ​វេ ប្រធាន​នាយក​ដ្ឋាន​អឺរ៉ុប​ខាង​កើត មជ្ឈិម​បូព៌ា និ​ង​អាស៊ី និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ តំណាងដោ​យ​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ ឧប​នាយក​រដ្ឋ​ម​ន្ត្រី អូន ព័ន្ធ​មុនី​រ័ត្ន បាន​ចុះ​ហ​​ត្ថ​លេ​ខាលើកិច្ច​ព្រ​ម​ព្រៀង​ហិរញ្ញប្ប​ទាន​ចំនួន​៣ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​៨៥​លាន​អឺ​រ៉ូ ដោយមាន​វត្តមាន​ចូលរួមពី​សំណា​ក់​លោក​ជំ​ទា​វ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​ផង​ដែ​រ​។

កិច្ចព្រមព្រៀង​​​​ខាង​លើនឹង​អនុញ្ញាត​ឱ្យមាន​ការ​ដាក់ឱ្យដំណើរ​ការ​គម្រោង​អភិ​វឌ្ឍន៍ចំនួន​៣​ស្តី​ពី​​វិស័យ​វារីវ​ប្ប​កម្ម ធារា​សាស្រ្ត ទឹក និងកា​រ​ចម្រោះ​ទឹក​ស្អាត ស្រ​ប​ទៅតាម​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ពាក់​​ព័ន្ធ​​វិស័យ​​ខាង​​លើ​​។ ជាង​​នេះ​​ទៅ​​ទៀត គម្រោង​ទាំង​អស់​ខាង​លើនឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ក្រោម​រូប​ភាព​ជាមូល​និ​ធិ​ដែល​ត្រូ​វ​បាន​ផ្ត​ល់​ទៅ​ឱ្យ​ទីភ្នាក់​ងារ​អភិវ​ឌ្ឍន៍​បា​រាំង ដោយ​សហ​ភាព​អឺរ៉ុប​។

ម៉្យាង​វិញ​ទៀត កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ទី៤ត្រូវ​បាន​ចុះហត្ថ​លេខា​រវាង​ទី​ភ្នាក់​ងារអភិ​វឌ្ឍន៍​បារាំង និង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា តំណាង​ដោយ​ឯក​ឧត្តម​បណ្ឌិត អ៊ុម រម្យណី​។ កិច្ចព្រមព្រៀង​នេះនឹង​អនុញ្ញាត​ឱ្យវិទ្យាស្ថា​ន​បច្ចេក​វិទ្យា​កម្ពុជា​បង្កើត​ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់​ថ្មីមួយគឺ​វិស្វកម្មទឹក និង​ការចម្រោះទឹ​កស្អាត​នៅទី​ក្រុង​។

គម្រោ​ង​ទាំងនេះ​ស្ថិត​ក្នុង​សកម្មភាព​មិនចេះ​នឿយហត់​​របស់​​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នៅកម្ពុជា ដែល​បានចូលរួមក្នុង​ការគាំទ្រ​ប្រទេស​កម្ពុជា​តាំង​ពីយូរណា​ស់​មក​ហើយ​ក្នុង​ការអភិ​វឌ្ឍ​វិស័យ​កសិ​កម្ម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ក្នុង​ទីក្រុង និង​នៅតា​ម​ទី​ជន​ប​ទ។ ក្រៅ​​ពីវិស័យទាំ​ង​នេះ ទីភ្នាក់​ងារ​អភិវឌ្ឍ​ន៍​បា​រាំង និងបុ​ត្រសម្ព័ន្ធ​របស់ខ្លួន​ Proparco (ដែល​មានមុខ​ងារ​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯក​ជន​) បាន​ផ្តល់​ហិរញ្ញ​ប្បទាន​សរុប​ចំនួន​៥៥៦​លាន​អឺរ៉ូ ដើម្បី​គំាទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច និង​សង្គម​របស់​កម្ពុជា ចាប់​តាំង​ពីការ​ចាប់​ផ្តើមសកម្ម​ភាព​របស់​ខ្លួន​នៅក្នុង​ប្រទេស​នេះ​តាំ​ង​ពីឆ្នាំ​១៩៩៣​មក​។

កែប្រែចុងក្រោយ 27/11/2018

ត្រឡប់ទៅលើ