ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន

កាល​ពីថ្ងៃ​ពុធ ទី​៦ ខែ​មីនា ព្រះ​រាជា​ណាចក្រ​កម្ពុជា តំណាង​ដោយ​ឯក​ឧត្តម វង្សី វិស្សុត រដ្ឋ​លេ​​ខា​ធិការ​​ក្រសួ​ង​​សេដ្ឋ​​កិច្ច និង​​ហិរញ្ញ​​វត្ថុ និង​​ទីភ្នាក់​​ងារ​​អភិ​​វឌ្ឍន៍​​បា​​រាំង​(AFD) តំ​ណាងដោយ​​លោក Yazid BENSAID នា​យកទីភ្នាក់​ងារ​ប្រចាំតំ​បន់ និង​លោក Philippe STEINMETZ នា​យក​ទីភ្នាក់​ងារ​ប្រចាំ​កម្ពុ​ជា បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោល​ន​​​យោ​បាយប្រ​ចាំឆ្នាំ ដោយ​មាន​ការចូលរួ​ម​ពីតំណាង​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ជា​ដៃ​គូរបស់​ទីភ្នាក់ងារ AFD និ​ង​ក្រោ​ម​វត្តមាន​របស់​លោក​ជំទាវ អេ​វ៉ា ង្វៀន ប៊ិញ ឯក​អគ្គរដ្ឋ​ទូត​បា​​រាំ​ង​ប្រចាំ​កម្ពុជា​។

កិច្ចពិ​ភាក្សា​ពិគ្រោះយោ​បល់​នេះគឺ​ជាឱកាស​ត្រួតពិនិត្យ​លើគុណភាព​នៃគម្រោ​ង​កំពុងអនុ ​​ វ​ត្ត និ​ង​ធ្វើបច្ចុប្បន្នភាព​រួមគ្នានូវផែ​ន​ការ​សកម្មភាព​រយៈពេល៣ឆ្នាំ​សម្រាប់​ពង្រឹង​ភាព​ជាដៃ​គូ​។ អាទិ​ភាពទាំ​ង​នេះ (រួម​មាន​ការអភិវឌ្ឍ​ទីក្រុង​ និង​ជន​បទ ការ​ពង្រឹង​សមត្ថភាព​។ល។​) ស្ថិ​ត​នៅក្នុងផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ (យុទ្ធសាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី​៤) និង​ស្រ​ប​តាម​ផែន​ការស​កម្មភាព​របស់​ទី​ភ្នាក់​ងារ AFD នៅក​ម្ពុ​ជា ដែល​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​។

កិច្ចប្រជុំពិគ្រោះ​​យោបល់​​ប្រចាំ​​ឆ្នាំ​​នេះ បាន​​បិទបញ្ច​​ប់​​ដោយ​​មាន​​ការ​ចុះហត្ថលេខា​​លើកិ​​ច្ចព្រម​ព្រៀង​​ហិរញ្ញប្ប​ទាន​​មួយ​មាន​​ទឹក​ប្រាក់​​១១,៥លាន​អឺរ៉ូ ដែល​ជាមូល​និធិ​​ផ្តល់​ដោយ​សហ​ភាព​​អឺរ៉ុប​ទៅ​​ទី​ភ្នាក់​ងារ AFD សម្រា​ប់​​ជួយគាំទ្រ​ដល់​​កិច្ចខិ​ត​​ខំប្រឹង​​ប្រែង​​របស់​​ក្រ​សួង​ធន​ធាន​​ទឹក និ​​ង​​ឧតុ​និ​យម ក្នុ​ង​ការ​​ស្តារ​ប្រព័ន្ធ​​ស្រោច​​ស្រព និង​​ព្រែក​​នៅក្នុង​​ខេត្ត​​កណ្តាល ដែលជា​​ខេត្ត​មួយ​មាន​ឈ្មោះល្បី​ក្នុ​​ង​​ការ​​ផលិត​​​បន្លែ និង​​ផ្លែឈើ​​។ ជាង​​នេះ​​ទៅ​​ទៀត គម្រោង​​នេះ ដែល​​កន្លងមក​ធ្លា​​ប់​​ទទួល​បាន​​ឥណទាន​​ចំនួន​​៥៥ ​លានអឺរ៉ូ​​ពីទី​ភ្នាក់​ងារ​​អភិវឌ្ឍន៍​​បារាំង នឹង​ជួយ​​ពង្រឹង​​កម្មវិធី​​គ្រប់​គ្រង​​ធនធានទឹ​​កថ្នាក់​​ជាតិ និង​​ការ​ផ្លាស់​ប្តូរ​​កសិកម្ម​​សម្រាប់​ប្រទេស​កម្ពុ​ជា​​។

គម្រោង​​នេះស្ថិត​​ក្នុងការ​​បន្ត​សកម្មភា​​ព​​របស់​​ទីភ្នាក់​​ងារ AFD ដែល​ចូ​ល​រួម​គាំ​ទ្រ​ការ​​អ​​ភិ​​វឌ្ឍវិស័យ​​កសិ​​កម្ម និង​​ហេដ្ឋា​រចនា​​សម្ព័ន្ធទាំង​​នៅ​​ទី​ក្រុង និង​​តាម​​ទី​ជន​​បទ​​។ ក្រៅ​ពី​វិស័យ​​ទាំងនេះ ទី​ភ្នាក់ងារ​AFD និង​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន Propaco (ដែល​ជាស្ថាប័ន​ផ្តោត​លើកា​រផ្តល់​ហិរញ្ញ​ប្បទាន​ដល់​វិស័យឯ​ក​ជន) បាន​ផ្តល់​ហិរញ្ញ​ប្ប​ទាន​សរុប​ចំនួន​៥៧៦​លាន​អឺរ៉ូដើ​ម្បី​គាំ​ទ្រដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​សង្គម​នៅ​កម្ពុជា ចាប់​តាំងពីការ​ចាប់​ផ្តើម​សកម្មភាព​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជានៅឆ្នាំ​១៩៩៣​៕

JPEG

កែប្រែចុងក្រោយ 07/03/2019

ត្រឡប់ទៅលើ