ធ្វើដំណើរទេសចរណ៍នៅប្រទេសបារាំង

សូម​ស្វែង​​យល់​​នៅ​លើគេ​​ហ​​​ទំព័រ France.fr អំពី​​គោលដៅ​ទេសចរណ៍​​មួយ​ប្រក​ប​​ដោយ​​ទិដ្ឋ​​ភាព​ច្រើ​​​ន​យ៉ាង​​ដែល​មាន​​ភាព​​ខុស​ប្លែក​​​ពីទិសដៅ​​ផ្សេង​ទៀត​​នៅអឺរ៉ុប​​ដោយសារ​​ទឹ​ក​​ដី និង​​ទេស​ភាពនៃ​​ប្រទេស​​បារាំង​ មាន​​​ដូច​​ជា ឆ្នេរ ភ្នំ ទីក្រុង ទី​​ជន​​បទ ឬ​ស​មុទ្រ​​។

ភាព​​​ផ្សេងៗ​​គ្នា និង​​សេវា​​នានា​ដែ​ល​​ផ្តល់​​ជូន (រួម​មាន​​មធ្យោ​បាយ​​ដឹ​ក​ជ​ញ្ជូន កន្លែ​ង​​ស្នាក់​​នៅ សកម្ម​ភាព​​កម្សាន្ត​​នានា ភោជនីយ​​ដ្ឋាន​​) អាច​​ឆ្លើយ​​តប​​ទៅ​នឹង​​​ការ​ទ​ន្ទឹង​​​ចង់​​​បា​ន​​​ទាំង​​អ​ស់​របស់​​​ភ្ញៀវ​​ទេស​ចរ​​។​

ទស្សនី​​យ​​ភាព​នៃ​​វប្ប​​ធម៌ និង​​សិល្បៈ​​ដែល​មាន​​ជាប់ជា​និច្ច (រដ្ឋធានីនៃ​ម៉ូដ ការ​ច្នៃ​ប្រឌិត មហោ​​ស្រព…​។ល។​ ភាព​សម្បូរ​បែប​នៃបេតិក​ភណ្ឌ​ប្រវត្តិ​សាស្រ្ត និង​សិល្បៈ​នៃ​ការ​រស់​នៅ​បែប​បា​រាំង (ម្ហូប​អាហារ និង​ទេសចរណ៍​ស្វែង​យល់​អំពី​សុរា) គឺ​ជារូបភាព​និមិត្ត​រូប​នៃ «ប្រទេស​បារាំង ទិស​​ដៅ​ទេសច​រណ៍» ហើយចូ​លរួម​ធ្វើឱ្យប្រទេស​នេះ​កាន់​តែ​ល្បី​រន្ទឺ​។

ប្រទេស​បារាំង​តែង​តែ​ធ្វើ​ជាម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍អ​ន្តជាតិ​ធំៗ​៖ អឺរ៉ូ​២០១៦ RYDER Cup ២០១៨ ហើយ​យើង​សង្ឃឹម​ថា​បារាំង​នឹ​ង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡាអូឡាំ​ពិក​ឆ្នាំ​២០២៤ រួម​ទាំងពិ​ព័រណ៍​សា​​កល​ឆ្នាំ​២០២៥​។

គេហ​ទំព័រ France.fr ជួយ​​លោក​​អ្នក​​ក្នុង​​ការ​​រៀប​​ចំ​​ការ​​ស្នា​ក់​​នៅៗ​​ប្រទេស​​បា​​រាំង​​។ គេហ​​ទំព័រ​នេះ​​រៀប​​​​ចំ​​ឡើង​​ដោយ Atout France ទី​ភ្នា​ក់​​ងារ​​អភិវឌ្ឍន៍​​ទេសចរណ៍​​នៃ​​ប្រទេស​​បា​រាំង (Agence de Développement Touristique de la France) ហើយ​ធ្វើឡើង​ជា១៧​ភាសា។​

Alsace
Auvergne
Biarritz
Corse
Saint-Tropez
Strasbourg

ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម​ស្តីពី​របៀប​រស់​នៅ​របស់បា​រាំង និង​រដ្ឋធានី​ប៉ារីស៍ សូម​ទស្សនា​ខ្សែវីដេអូ​នេះ​៖

https://www.youtube.com/watch?v=JKg4PcbN6Wc&feature=youtu.be

កែប្រែចុងក្រោយ 26/11/2018

ត្រឡប់ទៅលើ