និស្សិតវេជ្ជសាស្រ្តក្របខ័ណ្ឌសញ្ញាប័ត្រDFMS និងDFMSA ទទួលបានអាហារូបករណ៍ឆ្នាំ២០១៥

JPEG

អស់​រយ:​ពេលជា​ង​២០​ឆ្នាំ​មក​ហើយ ប្រទេស​បារាំង​ផ្តល់​ឱកាស​ដល់​និស្សិ​ត​កម្ពុជា​ផ្នែក​វេជ្ជសាស្រ្ត ទៅ​បន្ត​វគ្គ​បណ្តុះ​បណ្តា​ល​របស់ពួ​កគេ​នៅតាម​មន្ទីរ​ពេទ្យបារាំង ក្នុង​ក្រប​ខ័ណ្ឌសញ្ញា​​​​ប័ត្រ​បណ្តុះ​​បណ្តាល​​វេជ្ជ​​សាស្រ្ត​​ជំនាញ​​(DFMS) និង​​សញ្ញា​ប័ត្រ​​បណ្តុះ​​បណ្តាល​​វេជ្ជ​សាស្រ្ត​​ជំនាញ​ជាន់​​ខ្ព​ស់​(DFMSA)។

ឆ្នាំនេះ និស្សិត​២០រូប​សិក្សា​នៅ​សាកល​វិទ្យាល័យ​វិទ្យា​សាស្រ្តសុ​ខាភិ​បាល នៃ​កម្មវិធី​អន្តរ​ជាតិ ដែល​ទ្រ​ទ្រង់ និង​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​បា​រាំង ទទួល​បាន​ឱកាស​នេះ និង​អាច​ទទួល​​ការ​បណ្តុះ​​បណ្តាល​​បន្តនៅ​​ប្រទេស​​បារាំង លើ​​មុខ​​ជំនាញ​នានា (មាន​ជំងឺ​បេះ​ដូ​ង និង​ជំងឺ​សសៃ​ឈាម រោគ​សើស្បែក និ​ង​កាម​រោគ និង​ជំងឺ​កុមារ។ល។)

ស្ថាន​ទូត​បារាំង​សូម​អបអ​រ​សាទរ​យ៉ាង​កក់​ក្តៅ​ដល់​និស្សិត​ទទួល​បាន​អាហា​រូប​ករណ៍ទាំ​ងអ​ស់ ដែ​លជាសសរ​ស្តម្ភ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បារាំង​­កម្ពុជា​ក្នុង​វិស័យ​សុខា​ភិបាល និង​សូម​ជូន​ពរអោយ​ពួក​គេស្នា​ក់នៅ​ដោយ​រីករាយ​នៅ​ប្រទេស​បា​រាំង។

លោក​អ្នក​អាច​ចូល​មើល​បញ្ជីរាយនាមនិ​ស្សិ​ត​​ទទួល​បាន​អាហារូបករណ៍

កែប្រែចុងក្រោយ 07/08/2015

ត្រឡប់ទៅលើ