បែបបទរដ្ឋបាលនៅស្ថានទូត​

ចាប់​​ពី​ពេល​​នេះ​​ត​​ទៅ ស្ថា​​​ន​​ទូត​​ដំណើរ​​ការ​​​ដោយ​​បំពេញ​​មុខ​ងារ​​មួយ​ចំ​នួ​ន​​តូច​​​​ប៉ុណ្ណោះ ហើយ​ផ្តោត​​​​​​តែ​លើ​​សកម្ម​​ភាព​​​សំខាន់​​​នានា​​​ពាក់​​ព័ន្ធ​​​នឹ​​ង​​​​ជំងឹ​​​កូវី​​ដ​​១៩ និង​​​ដំណើរ​​​ការ​​​អប្ប​ប​​​​រ​​មា​​រ​ប​ស់​ស្ថា​​​ន​​​ទូត​​។

រាល់​​បែប​បទ​​រដ្ឋបាល​​នៅស្ថាន​​កុ​​ង​ស៊ុល​​ត្រូ​​វបា​​ន​​ផ្អា​ក​​ជា​បណ្តោះ​​អាសន្ន​​រហូត​ដ​​ល់​​មាន​​ការ​​ជូនដំ​ណឹង​​​ជា​​ថ្មី លើក​​លែ​​ង​៖​​

  • ការ​​ស្នើ​សុំលិខិត​​បើក​​ផ្លូវ​
  • លិខិត​​បញ្ជាក់​​ភាព​​នៅរ​​ស់​​រា​ន​​មាន​​ជី​​វិត​
  • ទិដ្ឋា​​ការ​សម្រា​​ប់​​សហ​ព័ទ្ធ​​របស់​​ជន​​ជាតិ​​បារាំ​​ង​

បែប​​​​ប​​ទ​ទាំងនេះ​​ត្រូ​​វ​​​ធ្វើ​​​ឡើង​​​​ដោយ​​មាន​ ការ​​ណាត់​​​ជួប​​​​ជា​​​មុន។ បែប​​​ប​ទដែល​ត្រូវបំពេញ​​ត្រូវ​​​លើក​​ពេលប្រសិន​បើ​អាច​។​ ក្នុង​ករណីមា​ន​ចម្ង​ល់​ផ្សេង​ៗ សូម​សរ​សេរ​​ទៅកា​​ន់​៖ (consulat.phnom-penh-amba@diplomatie.gouv.fr) ឬតាម​រយៈ​​ទូរ​​ស័ព្ទ ៨៥៥​​​​(០​)​២៣​​​ ​២៦០ ០១០​​ ដើម្បី​​សាក​​សួរ​​អំពី​​អ្វី​​ដែល​ត្រូវ​ធ្វើ​ក្នុង​​ករណី​បែ​ប​​បទ​​របស់​ខ្លួ​ន​​​មិន​​​អាច​​​ត្រូវ​​បាន​​​លើក​​​ពេល​​​។​

ការ​​វាស់​​ស្ទង់​សី​តុ​ណ្ហ​​ភាព និង​​ការ​​សម្អាតដៃ ត្រូវ​​ធ្វើ​​ជា​កំ​ហិ​​ត​​នៅ​​ច្រ​​ក​​ចូល​​ស្ថាន​​ទូត​​បារាំ​ង​​។​

ស្ថា​​​ន​ទូត​លែង​​ទទួលភ្ញៀ​វ​​ទៀត​​ហើយ​។ លោក​​អ្ន​ក​ដែល​​ត្រូ​​វ​​ការ​​លិខិត​​បញ្ជាក់​ដើ​ម្​បី​ស្នើ​សុំព​​ន្យារ​ទិ​ដ្ឋា​ការ​​អាច​​ស្នើ​​សុំលិ​ខិត​​នេះ​​បាន​​នៅប៉ុ​ស្តិ៍​​សន្តិ​​សុខ​​​នៅ​​ច្រ​​ក​ចូល​​ស្ថាន​​ទូត​​។

ភ្ញៀវ​​​​និង​​​​អ្ន​​ក​​​ដែល​​​​​ចូ​​ល​​​ស្ថាន​​​ទូត​​​ត្រូ​​​វ​បំពេញ​​​សេចក្តី​ប្រកាស​ដែល​​​បញ្ជាក់​​​អំ​ពី​​​ប្រវត្តិ​​​នៃកា​​​​​រ​​ធ្វើ​​ដំណើរ​​​​ថ្មី​ៗ​​​របស់​​​​ខ្លួន។​ ក្នង​​​ករណី​​មា​​ន​​​គ្រុ​​​ន​​​ក្តៅ ក្អក ឬ​​​ពិបា​​ក​​​ដក​​​ដង្ហើម ឬ​​​មាន​​​កម្តៅ​​​​លើស​​​​​ពី​​​៣៨​​អង្សារ​ ភ្ញៀ​​វ​​រូប​នោះនឹ​​ង​​មិន​​ត្រូ​វ​​បាន​អ​នុញ្ញា​ត​​ឱ្យ​ចូល​​ស្ថា​ន​​ទូត​​ឡើយ​​។

កែប្រែចុងក្រោយ 15/04/2020

ត្រឡប់ទៅលើ