ពិពរ័ណ៍ « រូបភាព៩០ផ្ទាំងអំពីជនជាតិខ្មែរ» សំរាប់សបា្ដហ៍បារាំងនៅកម្ពុជា

ក្នុងក្របខ័ណ្ឌនៃសបា្ដហ៍បារាំងលើកទី២នៅប្រទេសកម្ពុជា ដែលរៀបចំឡើងដោយមានការផ្ដួចផ្ដើមគំនិតពីសភា ពាណិជ្ជកម្មបារាំងកម្ពុជា សណ្ឋាគារសូហ្វីតែលផូគីត្រាប្រារឰធ្វើពិព័រណ៍ពីថ្ងៃទី៤ ខែមិនាដល់ថ្ងៃទី៣ ខែមេសា នៅ កន្លែងទទួលភ្ញៀវសណ្ឋាគារ។ ពិព័រណ៍នេះបង្ហាញអំពីរូបភាពជនជាតិខ្មែរ៩០ផ្ទាំង ដែលរូបទាំងនោះត្រូវបានបង្កើត ឡើងក្រោមការដឹកនាំរបស់សិល្បកររីកាដូ កាហ្សាល់ដើម្បីឧទ្ទិសទៅដល់អតីតព្រះមហាក្សត្រនរោត្ដម សីហនុ ដែលបានសោយទីវង្គត។
JPEG
ដើមឡើយ គំរោងនេះត្រូវបានបង្កើតឡើងដោយសិល្បករដើម្បីអបអរព្រះរាជពីធីចំរើនព្រះជន្មាយុ៩០ របស់ ព្រះបាទ នរោត្ដមសីហនុ ដោយមានការជួយជ្រោមជ្រែងពីនិស្សិតវ័យក្មេងជាច្រើននាក់ដែលមក ពីមហាវិទ្យាល័យ សូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្នំពេញ។ គំរោងនេះបានក្លាយជាគំរោងសំរាប់ឧទ្ទិសដល់សម្ដេចព្រះ បិតាជាតិដែលបានសោយទីវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

លោករីកា ដូកាហ្សាល់ ដែលជាសិល្បករបារាំងមានដើមកំនើតអេស្ប៉ាញ តាមរយៈពិព័រណ៍ដែលដាក់បង្ហាញរូបជន ជាតិខ្មែរសាមញ្ញទូទៅ គ្រប់វ័យ និងគ្រប់ថានៈក្នុងសង្គម នឹងផ្ដល់នូវការអានដ៏រំជួលចិត្ដអំពីសង្គមខ្មែរ និងភាព ស្វាមីភក្ដិដែលសង្គមខ្មែររក្សាទុកចំពោះអឌិតព្រះមហាក្សត្រដែលបានសោយទីវង្គត។
ពិព័រណ៍ត្រូវបានសម្ពោធដោយឯកឧត្ដម ស៊ែហ្ស ម៉ូស្ទុយរ៉ា ឯកអគ្គរដ្ឋទូតបំរុងនៃសាធារណរដ្ឋបារាំងប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។

ចំពោះព័ត៌មានបន្ថែមសូមអញ្ជើញចូលមើលគេហទំព័រ ៖
-  សបា្ដហ៍បារាំងនៅកម្ពុជា ៖ www.ccfcambodge.org/evenements/la-semaine-francaise
-  សិល្បកររីកាដូ កាហ្សាល់ ៖
www.ricardo-casal.com

www.atelier-figure.asia

កែប្រែចុងក្រោយ 11/03/2013

ត្រឡប់ទៅលើ