មកតាំងទីលំនៅៗប្រទេសបារាំង

ជា​​រៀង​រាល់​​ឆ្នាំ ជនរទេស​​ជាង​​ ១០០ ០០០​​នាក់ ដែល​មក​​ពីប្រទេស​ក្រៅ​​សហ​ភាព​​អឺរ៉ុប ពី​គ្រប់​តំ​បន់​​​ក្នុង​​ពិភព​​លោក ​សម្រេច​ចិត្តតាំ​ង​ទីលំនៅៗ​​ប្រទេស​​បារាំង​​។
PNG
ប្រទេស​​បា​​រាំង​ដែល​​ជាជាតិ​មួយ​​មាន​​អាយុ​កាល​​ច្រើ​ន​​ពាន់​​ឆ្នាំមក​ហើយ​ មា​ន​ប្រវត្តិ​សាស្រ្ត និង​វប្ប​ធម៌​​ដ៏​សម្បូរ​​បែប ហើយមាន​​តម្លៃ​​ជា​មូល​ដ្ឋាន​​គ្រឹះ​​ជាច្រើន​​ដែលប្រជា​​ពល​រដ្ឋ​​បារាំង​​ផ្តល់​សា​រ​សំ​ខាន់យ៉ាង​​​ខ្លាំង​​។ តម្លៃ​ទាំងនោះ​ស្ថិតក្នុ​ង​បាវ ចនានៃ​សា​ធារណរដ្ឋ​បារាំង​គឺ សេរី​ភាព ស​មភា​ព និង​ភា​ត​រ​ភាព​ ហើយក៏​ដាក់​​បញ្ចូល​​ផង​​ដែរ​នូវ​​ការ​បែ​ង​​ចែក​​ឱ្យ​ដាច់​​ពី​គ្នា​រ​​វាង​​រដ្ឋ និង​​សាស​នា ដែ​​​ល​ជា​គោល​ការណ៍​​ត្រូវ​បាន​​ប​​ញ្ចូល​​ទៅ​ក្នុង​​ច្បាប់​​​ដែល​​ម្នាក់ៗ​​ត្រូ​វ​​គោរព ទាំង​​​ប្រជា​​​ព​ល​រដ្ឋ​​បារាំង​​ក៏ដូច​​​ជា​​​រាល់​​​​​បុគ្គ​ល​​​​ទាំ​​​ង​​​អស់​​​ដែល​​​ស្ថិត​​​នៅ ឬ​រ​ស់​នៅ​​​​ប្រទេស​​​​បា​​រាំង​។

តម្លៃ​​​ទាំង​​​នេះ​មិ​​​​​ន​​​​មែ​ន​ត្រឹម​​តែ​​ជា​​​គោល​​ការណ៍​​​អរូបិយ​​​នោះ​ទេ​ គឺ​​មានឥទ្ធិពលលើការ​អនុ​វត្ត​​នៅក្នុង​ជីវ​ភាព​​​ប្រចាំថ្ងៃ​​​ពាក់​​​ព័ន្ធ​​​សិទ្ធិ និងករ​ណីយ​កិ​ច្ច​​​របស់​​ពល​​រដ្ឋ និង​​អ្នក​​ដែល​​ស្នាក់​​នៅ​​លើ​​ទឹក​ដី​​បា​​រាំង​។ តម្លៃ​​ទាំង​​នេះ​​គឺជាមូល​ដ្ឋាន​គ្រឹះ​នៃ​​​ច្បាប់ និ​ង​​ស្ថាប័ន​​ ដែល​គ្រប់​គ្រង​​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ប្រទេស​​បារាំង​​។ កា​​រ​​គោរព​​ច្បាប់ និង​ករណីយ​​កិច្ច​ពលរដ្ឋ​​គឺមាន​ភាព​​ចាំបាច់​​សម្រាប់​​ការ​រ​ស់​​នៅ​ជា​​សហ​គមន៍​។ សាធា​រណរ​ដ្ឋ​​​ធានា​​នូវ​​សម​​ភាព និង​​សិទ្ធិ​​​សម្រា​​​​ប់​​​​មនុស្ស​គ្រប់​​​រូប ​ដែល​​​រស់​​នៅ​​​ប្រទេ​​​​​​ស​​​បា​រាំង​។ សិទ្ធិ​​​​មិន​​​អាច​​​កាត់​​​ផ្តាច់ចេញ​​ពី​ករណីយ​កិច្ច។ ក្នុងន័យ​នេះ រស់​នៅប្រទេស​បារាំង​គឺ​មាន​​ទាំង​​សិទ្ធិ និង​ករណីយ​កិច្ច។

ដោយ​សារ​ប្រទេស​បារាំង​ផ្តល់​សារសំខាន់​ខ្លាំ​ង​លើ​​គុណ​ភាព​​នៃការ​​ទទួល​​ជន​​បរទេស ​​ដែល​​​មានបំ​ណង​​​​តាំងទីលំនៅ​​លើទឹកដី​នៃ​​ប្រទេស​​បារាំង​​ជា​អចិ​ន្ត្រៃយ៍ ហើយ​​ការ​ធ្វើ​សមា​ហរណ​កម្ម​ត្រូ​វ​បានធ្វើ​​ឡើង​​ជា​លក្ខណៈ​ឯ​កត្ត​ជន​។ សមា​ហរ​ណ​កម្មនេះ​ផ្ត​ល់​​នូវ​សិទ្ធិ និង​​ករណីយ​​កិច្ច​​ដែល​​ត្រូ​វ​បាន​​អនុ​វ​ត្ត​សម្រាប់​​មនុស្ស​ទាំង​​អស់​នៅ​​ប្រទេស​​បា​រាំង​។

សៀវភៅ​ព័ត៌មាន​​នេះត្រូវ​​បាន​តាក់​តែង​ឡើង​ដោយ​​ក្រសួង​មហា​ផ្ទៃ (មានការ​រៀប​រាប់​​បង្ហាញ​អំ​ពី​​​ការ​ទទួលស្វាគមន៍​ ​ការ​ជួយជ្រោម​​ជ្រែង​ជនបរ​ទេស និង​សញ្ជាតិ​) សម្រា​ប់​អ្នក​ដែលច​ង់ទ​ទួល​​បាន​ប័ណ្ណ​​ស្នាក់​នៅ និង​ជួយឱ្យ​ពួក​គេ​តាំង​នៅជា​អចិន្ត្រៃយ៍​នៅប្រទសបា​រាំង និង​ចុះហត្ថ​លេ​ខា​លើ​​កិច្ច​សន្យា​​​សមារ​ណ​​​កម្ម។ នេះ​គឺ​ជាដំណាក់​​កាល​​ដំបូង​​នៃដំណើរ​​ការ​សមាហរ​ណ​​កម្ម។ សៀវ​ភៅ​​នេះ​​រៀប​​​រាប់​អំពីនីតិវិធី​ដែល​ត្រូវបំពេញ​ក្នុងដំណាក់​កាល​ដំបូងនៃ​សមាហរណ​កម្ម។ សៀវ​ភៅ​ខា​ង​លើ​រៀប​​រាប់ជាពិសេស​អំពីនីតិ​វិធីដែលត្រូវ​បំពេញមុន​ពេល​ចេញ​ដំណើរ រួមទាំង​ឯកសារ​ចាំ​បាច់​​ដែលត្រូវ​បំពេញ​នៅពេល​ទៅដល់​ប្រទេស​បារាំង​។ សៀវភៅនេះ​ក៏ផ្តល់ព័ត៌​មានផង​​ដែរអំពី​​ជីវ​ភាព​ប្រ​ចាំ​​​​ថ្ងៃ​ដើម្បីសម្រួល​សមាហរណកម្ម​របស់​មនុស្ស​គ្រប់​រូប និង​ចែករម្លែក​រាល់អ្វីដែល​ផ្សារ​ភ្ជាប់អ្នក​​ដែល​រស់នៅ​ប្រទេស​បារាំង ទោះអ្នក​នោះជាជន​ជាតិ​បារំា​ង ឬ​ជន​បរ​ទេស។ ដើម្បី​ជ្រាបព័ត៌​មាន​​បន្ថែម លោក​អ្នក​អាច​អា​ន​ព្រឹត្ត​ប័ត្រ “មក​តាំងទីលំនៅ​នៅ​ប្រទេស​បា​រាំង​”។ (ឯកសារpdf ជាភាសាបារាំង)
ជាភាសាអង់គ្លេស
ជាភាសាចិន

កែប្រែចុងក្រោយ 16/07/2019

ត្រឡប់ទៅលើ