វិធាន​​ស្តីពីការ​ប្រកួតកម្មវិធី«មួយ​ថ្ងៃ ស្វែង​យល់​អំពី​ការ​ងារ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​»

វិធាន​​ស្តីពីការ​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី «មួយ​ថ្ងៃស្វែង​យល់​អំពី​ការ​ងារ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​»
ឆ្នាំ២០២​០

ការ​ប្រកួត​​រៀប​ចំ​ឡើង​ពី​ថ្ងៃទី៨​ដល់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០​២០

បុព្វក​ថា
ក្នុង​ក្រប​ខ័ណ្ឌ​នៃ​​ទិវា​នារី​អន្ត​រ​ជាតិ​៨​មីនា ការប្រ​កួត​ប្រជែង​មួយ​ហៅ​ថា «មួយថ្ងៃ​ស្វែង​យល់អំពី​ការ​ងារ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​» ត្រូវ​បាន​រៀប​ចំឡើ​ង​ក្នុ​ង​ភាព​ជាដៃ​គូរ​វាង​ស្ថា​ន​ទូត​បា​រាំងប្រ​ចាំ​កម្ពុជា និ​ង​ស្ថាន​ទូត​អង់​គ្លេស​ប្រ​ចាំ​កម្ពុជា​។

ប្រការ​១- ល័ក្ខខ័ណ្ឌ​នៃការ​ចូល​រួម​ប្រកួ​ត
ការ​ប្រកួ​ត​នេះបើ​ក​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​មានអា​យុពី​ចាប់​ពី១៦​ដល់​៣០ឆ្នាំ (គិត​ត្រឹមថ្ងៃ​​ដាក់​ពាក្យ) ហើយ​ដែល​អាច​ប្រើប្រា​ស់​ភាសាអ​ង់​គ្លេស​បាន​ល្អ​។
ការ​ចូលរួម​ប្រកួត​មិនតម្រូ​វ​ឱ្យបង់​ប្រាក់​នោះ​ទេ​។
ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ធ្វើឡើង​ជា​លក្ខណៈ​បុគ្គល និង​ក្នុ​ង​នាម​បេក្ខជ​​ន​ផ្ទា​ល់​។

ប្រការ​​២- កម្មវត្ថុ​នៃការ​ប្រកួត​
កម្មវិធី​នេះត្រូវ​បាន​រៀប​ចំឡើងដើ​ម្បី​ផ្សព្វ​ផ្សាយ​ជូន​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​អំពី​ការ​ងាររបស់​ឯកអ​គ្គរដ្ឋ​ទូត​​ ពន្យល់​​អំពី​បញ្ហា​ប្រឈ​ម និងឱ​កាស​ដែល​ឯកអ​គ្គរដ្ឋ​ទូត​ស្រ្តី​ជួប​ប្រទះ​ក្នុងការ​បំពេញ​ការងារ​ហើយនិយាយ​ជារួម​គឺដើម្បី​លើក​កម្ពស់​សមភា​ព​យែនឌ័រ​។
បេក្ខជន/​បេក្ខ​នារី​ដែ​លត្រូវ​បាន​ជ្រើស​រើស​នឹង​ចំណាយ​ពេល​មួយថ្ងៃ​ជាមួយ​លោក​ជំទាវ​ឯកអគ្គ​រដ្ឋទូត​បារាំងប្រចាំ​កម្ពុជា (នៅ​ថ្ងៃសុក្រ​ទី​ ២៧ ខែ​មីនា) ឬជា​មួយ​លោកជំ​ទាវ​ឯក​អគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា (នៅរ​សៀល​ថ្ងៃព្រហស្បតិ៍ ទី​២៦ ខែមី​នា និង​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា)​។

ប្រកា​រ​៣- បែប​បទ និង​ល័ក្ខខ័ណ្ឌ​នៃការចូល​រួម​ប្រកួត​
ដើម្បី​​ដាក់ពា​ក្យ​ចូលរួម​​ចូល​រួម​​ប្រកួត បេក្ខ​ជន​/បេក្ខនារី​​ត្រូវ​សរសេរ​​លិខិត​មួយ​​ជា​ភាសា​​អង់​គ្លេស​ទម្រ​​ង់​​ជាឯក​​សារp​df ដោយ​ព​ន្យ​ល់​​ថា​តើ​ហេតុអ្វីពួក​​គេគួរ​ត្រូវ​​បាន​​ជ្រើស​រើស​​ក្នុង​​ការប្រកួត​​នេះ។ លិខិត​ខាង​​លើនេះ​គួរ​​បញ្ជាក់​​ផង​​ដែរ​​អំពី ៖
• នាម​​ត្រកូល និង​​នាម​ខ្លួ​​ន​​របស់​​បេក្ខ​ជន​/បេក្ខ​​នារី​
• អាយុ​របស់​​បេក្ខ​​ជន/បេក្ខ​​នា​រី​
• អាសយ​​ដ្ឋាន​ប្រៃសណីយ៍​​របស់​​បេក្ខ​ជន​​/បេក្ខ​​នា​រី
• លេខ​ទូរស័ព្ទ​​រប​​ស់​​បេក្ខ​​ជន​​/បេក្ខ​​នា​រី​
• អ៊ីមែល​​របស់​បេក្ខ​​ជន​/បេក្ខ​​នា​​រី
• តើបេ​ក្ខ​ជ​ន​/បេក្ខ​​នា​រី​ច​ង់​​ចំណាយ​​ពេល​មួ​យ​​ថ្ងៃស្វែ​​ង​យល់​​អំពី​​ការងារ​​របស់ឯ​ក​​អគ្គរដ្ឋ​ទូត​​រូប​ណា​ (ឯក​អគ្គរាជ​ទូត​​អង់​​គ្លេស ឬឯ​ក​អគ្គរដ្ឋទូត​បា​រាំង​)​។
១-ឯក​សា​រ​ថត​ចម្លង​អត្តសញ្ញាណ​ប័ណ្ណ​របស់​បេក្ខ​ជន/បេក្ខ​នារី​មួយច្បា​ប់
២-វិញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពីកម្រិត​ភាសា​អង់គ្លេស​(យ៉ាងហោ​ច​ណាស់​កម្រិត​B2)

ប្រសិន​បើបេក្ខជន​/បេក្ខនារី​ចង់​ចំណាយ​ពេលមួយថ្ងៃស្វែង​យល់​អំពីការងារ​របស់​ឯក​អគ្គរដ្ឋ​ទូត​បា​រាំង ពួក​គេ​ត្រូវផ្ញើ​លិខិត​ចូលរួ​មប្រ​កួត ដោយភ្​ជាប់​ជាមួយ​ឯកសារ​ពាក់ព័​ន្ធ​ទៅ​កា​ន់​អាសយ​​ដ្ឋា​ន​អ៊ី​មែល presse.afpp@gmail.com ឱ្យ​បាន​មុន​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២០​។

ប្រសិ​ន​បើបេក្ខជន​/បេក្ខនារី​ចង់​ចំណាយ​ពេល​មួយ​ថ្ងៃស្វែង​យល់​អំពី​ការងារ​របស់​ឯក​អគ្គរដ្ឋ​ទូត​អង់​គ្លេស ពួក​គេត្រូវផ្ញើ​លិខិត​ចូលរួ​ម​ប្រកួត ដោយភ្ជាប់​ជាមួយ​ឯកសារ​ពាក់​ព័ន្ធ ទៅ​កាន់​អាសយ​​ដ្ឋាន​អ៊ី​មែល https://bit.ly/2TF1P7m ឱ្យបា​ន​មុនថ្ងៃទី២២ ​ខែ​មីនា ឆ្នាំ​២០២០​។

ប្រការ៤- ការ​ជ្រើសរើស​បេក្ខជន​/បេក្ខនារី​ ដែល​ឈ្នះ​ក្នុង​ការ​ប្រ​កួ​ត
ការ​ជ្រើសរើសអ្នកឈ្នះនឹងត្រូវបានធ្វើឡើងដោ​យផ្អែកលើមូល​ហេតុដែ​លជំ​រុញឱ្យ​បេក្ខ​ជន/បេក្ខ​នារី ចូ​លរួម​ប្រកួត ដូច​ដែល​ត្រូវបាន​បញ្ជាក់​ក្នុង​លិខិត​ចូល​រួមប្រកួត។​

ស្ថាន​ទូតបារាំង​នឹង​ជ្រើស​រើស​បេក្ខ​ជន/បេក្ខ​នារី​ម្នាក់​ក្នុង​ចំណោមបេ​ក្ខ​ជន/បេក្ខ​នារី​ដែលបង្ហាញ​ពីចំណាប់អា​រម្មណ៍​ក្នុ​ង​ការ​ចំណាយ​ពេលមួយ​ថ្ងៃ​ជាមួយលោ​ក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូតបា​រាំង​។

ស្ថានទូត​អង់គ្លេ​ស​នឹង​​ជ្រើសរើសបេក្ខ​ជន​/បេក្ខ​នារី​ម្នាក់​ក្នុង​ចំណោមបេ​ក្ខជន​/បេក្ខ​នារីដែ​លបង្ហាញ​ពីចំណាប់អា​រម្មណ៍​ក្នុង​ការ​ចំណាយ​ពេល​មួយ​ថ្ងៃជា​មួយលោ​ក​ជំទាវ​ឯកអគ្គរា​ជ​ទូតអង់​គ្លេស​។

ប្រការ៥- ការចូលរួ​មក​ម្ម​វិធី «មួយថ្ងៃ​ស្វែង​អំពី​ការងារ​របស់​លោក​ជំទាវឯ​កអគ្គ​រដ្ឋ​ទូត​»​
បេក្ខ​ជន/បេក្ខនារី​ដែល​ត្រូវ​បានជ្រើស​រើស​ដោយ​ស្ថា​ន​ទូត​បារាំង​ត្រូវ​មាន​វត្តមាន​​នៅស្ថា​ន​ទូតបារាំង​នៅ​វេលា​ម៉ោង ៨៖០​០​ព្រឹក នៅថ្ងៃ​សុក្រ​ទី ២៧ ខែ​មីនា ឆ្នាំ​២០២០​។
បេក្ខ​ជន/បេក្ខ​នារី​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ស្ថាន​ទូតអង់​គ្លេសត្រូ​វមាន​វត្ត​មាន​នៅស្ថាន​ទូត​អង់​គ្លេស​នៅវេ​លា​ម៉ោង ២៖០០រសៀល នៅថ្ងៃ​ព្រហស្ប​តិ៍​ទី ២៦ ខែ​មីនា ឆ្នាំ​២០២០​។

ប្រការ​៦-កាលវិភាគ​នៃ​ការ​ប្រកួត
ការ​ប្រកួតនេះនឹ​ង​គោរព​ទៅតាម​កាលវិ​ភាគ​ខាង​ក្រោម​៖
• ថ្ងៃ​ទី៨ ខែមី​​​នា ឆ្នាំ​២០២០ ៖ ចាប់​បើកកា​រ​ប្រកួត ដោយ​មាន​ការ​ចុះផ្សាយ​តាម​ទំព័រហ្វេ​ស​​ប៊ុក
• ថ្ងៃ​ទី​២២ ខែមី​នា ឆ្នាំ​២០២០​ វេលាម៉ោ​ង​ ០០៖០០ ផុត​កំណត់ដា​ក់​ពាក្យ​ចូល​រួម​ប្រកួត។​
• ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០​២០ ស្ថានទូត​នីមួយៗ​នឹង​ទាក់ទង​ទៅបេក្ខ​ជន/បេក្ខ​នារី​ដែលឈ្នះ​ក្នុ​ង​ការ​ប្រកួត​។ បេក្ខ​ជន​/បេក្ខនារី​ដែល​បានចូលរួម​ប្រកួត​ ហើយ​ពុំត្រូ​​វ​បាន​ជ្រើ​ស​រើស នឹង​ត្រូវបាន​ជូនដំណឹងដោ​យស្ថានទូត​នីមួយ​ៗ អំពី​ការ​ដែល​មិនត្រូ​វ​បា​នជ្រើស​រើសនោះ​។
• ថ្ងៃទី​២៦ និង​ទី​២៧ ខែមី​នា ឆ្នាំ​២០២០ ថ្ងៃ​ប្រព្រឹ​ត្តទៅ​នៃ​កម្ម​វិធី​ «មួយ​ថ្ងៃ​ ស្វែ​ង​យល់​អំពីការ​ងារ​របស់​ឯក​អគ្គ​រដ្ឋ​ទូត»​ ។

ប្រការ​៧-កា​រ​រក្សា​សិ​ទ្ធិ
ស្ថានទូត​បារំា​ង និង​អង់គ្លេស​ប្រចាំ​កម្ពុជា មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​រូបថត​ដែល​ត្រូ​វ​បាន​ថ​ត​ក្នុ​​ង​​អំឡុងក​ម្ម​វិធី​នេះ នៅ​ពេល​ស្ថាន​ទូត​ទាំងពី​រ​យល់​ថាមា​ន​សារ​ប្រយោជន៍ស​ម្រាប់សកម្ម​ភាព​រប​ស់​ខ្លួន ដោយ​ពុំតម្រូ​វ​ឱ្យ​បង់​ប្រាក់ ឬផ្តល់​អត្ថប្រយោជន៍​អ្វីដល់​អ្ន​ក​ចូល​រួម​ឡើយ​។ រូប​ថត​​នឹង​ត្រូវ​បង្ហោះ​ផ្សព្វផ្សាយ​នៅលើទំព័រ​ហ្វេសប៊ុក​នៃស្ថា​នទូ​តបា​រាំង និ​ង​ស្ថាន​ទូត​អង់​គ្លេសប្រចាំ​កម្ពុជា​។

ប្រការ​៨- ការប្រើប្រាស់រូបភាព សក្ខីកម្មអ្នកចូលរួម
ស្ថា​ន​ទូត​បារាំង និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា នឹ​ង​ចងក្រ​ង​ រូបភាព សក្ខីកម្ម​របស់​អ្ន​ក​ចូលរួ​មកម្មវិ​ធី ដែល​នឹងត្រូ​វបា​ន​ប្រើ​ប្រាស់ ប្រសិន​បើ​ស្ថាន​ទូត​ទាំងពីរ​យល់​ថាមា​​ន​អត្ថ​ប្រយោ​ជន៍សម្រាប់​សកម្មភាព​របស់​ខ្លួន ដោយ​មិន​តម្រូ​វ​ឱ្យ​បង់​ប្រាក់ ឬអ​ត្ថប្រយោជន៍​អ្វី​ឡើ​យ​ដល់​អ្នកចូល​រួម​កម្ម​វិធី​។

ប្រការ៩- ការព្រមព្រៀងអំពីវិធាននៃការប្រកួត
ការ​ចូលរួម​ប្រកួត​ក្នុង​​កម្មវិធី​មានន័​យ​ថាបេ​ក្ខ​ជន/បេក្ខ​នារី​បាន​​ព្រ​ម​ព្រៀ​ង​​លើ​វិ​ធាន​ទាំងនេះ​។

ប្រការ១០-ការលុបចោល និងការបកស្រាយ
ស្ថាន​ទូត​បា​រាំង និង​ស្ថានទូតអ​ង់​គ្លេស រក្សា​សិទ្ធិ​ក្នុង​ការផ្លាស់​ប្តូរ ឬប​ញ្ឈប់​ការ​ប្រកួតនៅ​ពេល​ណា​ក៏បាន​ប្រសិន​បើកាលៈទេ​សៈ​តម្រូវ ហើយ​មិន​ចាំបា​ច់ប​ញ្ជាក់​ពីមូល​ហេតុ​នោះ​ឡើយ​។ ស្ថាន​ទូត​ទាំង​ពីរ​ក៏រក្សាសិទ្ធិ​ផងដែ​រ​ក្នុង​ការ​សម្រេច​ដោយ​ឆន្ទា​នុ​សិទ្ធិ ក្នុ​ង​ករណី​មាន​ការលំ​បាក​ក្នុង​កា​​​រ​បក​ស្រាយ ឬកា​រ​អនុវត្ត​វិធានទាំ​ង​នេះ។​

កែប្រែចុងក្រោយ 06/03/2020

ត្រឡប់ទៅលើ