លោកស្រី ចក់ សុភាព ទទួលបានពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋ បារាំង-អាល្លឺម៉ង់

JPEG
លោក​ស្រី​ ចក់ សុភាព បាន​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ បារាំង​-អា​ល្លឺ​ម៉ង់ ដោយផ្ទាល់​ពីឯក​ឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺ​ម៉ង់ និង​លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​បា​រាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ឱកាសទិ​វា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​។

លោក​ស្រី​សុ​ភាព តំណាង​ឱ្យអ្ន​ក​ដឹក​នាំក​ម្ពុជា​ជំនាន់​ថ្មី ដែ​ល​ជឿជា​ក់​យ៉ាង​មុត​មាំលើ​​សមភា​ព និង​យុត្តិធម៌​សង្គម ហើយ​ការពារ​សិទ្ធិ​មនុស្ស។ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​លោក​ស្រីដឹក​នាំ លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរី​ភាព​ជាមូល​ដ្ឋាន​គ្រឹះ​។ ​មជ្ឈ​មណ្ឌល​នេះ​ពង្រឹងសមត្ថ​ភាព​សកម្ម​ជន សហ​គមន៍​ជន​ជាតិ​ភាគ​តិច យុវ​ជន ស្តី្រ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដោយ​ផ្តល់​ដល់​ពួក​គេ​នូវ​ចំណេះដឹ​ង និងម​ធ្យោ​បាយ​ដើម្បី​ការ​ពារ​សិទ្ធិ​របស់​ពួកគេ​។ កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ស្រី​ក៏​បាន​ជួយ​បង្ហាញ​ឱ្យ​សាធារ​ណជ​ន អាជ្ញាធ​រ​កម្ពុជា និង​សហ​គ​មន៍អន្ត​រជាតិ បាន​ឃើញអំ​ពី​បញ្ហា​ចំបង​នានា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។ បច្ចុ​ប្បន្ន លោក​ស្រីគឺ​ជា​បុគ្គលសំខាន់​មួយ​រូប​ ដែល​តស៊ូដើ​ម្បី​យុត្តិ​ធម៌ នីតិ​រដ្ឋ និ​ង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ហើយ​ដើរ​តួ​នា​ទីសំខាន់​មួយ​ក្នុង​​ការ​លើកស្ទួយ​សិទ្ធិ​មនុស្ស នៅក្នុ​ងចំ​ណោម​អង្គ​ការ​សង្គម​ស៊ី​វិល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សហគមន៍​អន្ត​រជាតិ៕​

ឯក​សារ​ឧទ្ទេសនាម​អំពី​ជ័យលាភី​ទាំង​១៥​រូប

កែប្រែចុងក្រោយ 11/12/2018

ត្រឡប់ទៅលើ