- វប្បធម៌ និង ការកំសាន្ត

នៅឆ្នាំ ២០០៧ ថវិការរបស់ក្រសួងវប្បធម៌មានចំនួន ៣,២ ពាន់លាន អឺរ៉ូ។ ការធ្វើហិរញ្ញប្បទានរបស់ក្រសួង បាន កើនឡើងប្រហែល ១២,៦ ពាន់លានអឺរ៉ូ ដែលក្នុងនោះ ៤៩,៧ % ជាការទទួល ខុសត្រូវរបស់រដ្ឋ និង ៥០,៣ % បានមកពីសហគមន៍ក្នុងស្រុកនានា។

គូស្វាមីភរិយានៅប្រទេសបារាំង ចំណាយប្រាក់ជាមធ្យម ១៣៨៥ អឺរ៉ូ ទៅលើវប្បធម៌ ការលំហែរ កីឡា និង ល្បែង កំសាន្ដ។

សៀវភៅពុម្ព

នៅឆ្នាំ ២០០៦ សៀវភៅពុម្ពចំនួន ៦៥ ២៩៨ ក្បាល ត្រូវបានគេបោះពុម្ព ដែលក្នុងនោះសៀវភៅ បោះពុម្ព ថ្មីមានចំនួន ៣៣ ៤៦០ ក្បាល និង សៀវភៅបោះពុម្ពឡើងវិញមានចំនួន ៣១ ៧៣៨ ក្បាល សរុបសៀវភៅ ទាំងអស់មានចំនួន ៥១២ លាន ក្បាល។

កាសែត

JPEG - 8.2 គីឡូបៃ
Kiosque à journaux à Paris.
© Claude Stéfan / M.A.E.

តូបលក់កាសែតនៅទីក្រុង ប៉ារីស

ជារៀងរាល់ថ្ងៃ ប្រជាជនបារាំង ២៧ % អានកាសែតប្រចាំថ្ងៃ ដែលក្នុងនោះ​កាសែតជាតិ​មាន១០ស្ថាប័ន និងកាសែតប្រចាំតំបន់មានចំនួន ១០៩ស្ថាប័ន។ ចំនួន​កាសែតបោះពុម្ពសរុបប្រចាំឆ្នាំ ៖ ៤,៧ ពាន់លានច្បាប់។

ទស្សនាវដ្ដី

ក្នុងចំណោមទស្សនាវដ្ដីចេញផ្សាយមុនដំបូងគេទាំង ១០០ មានទស្សនាវដ្ដី​ចំនួន ៨ ដែលបានបោះពុម្ពចំនួនច្រើនជាងគេរហូតដល់ទៅ ១ លានក្បាល និង ទស្សនាវដ្ដីចំនួន ១០ ផ្សេងទៀតបោះពុម្ពលើសជាង ៥០០០០០ ក្បាល។

ជាមួយនិងការលក់ទស្សនាវដ្ដីចំនួន ៤៦០ ក្បាល សម្រាប់ប្រជាជន ១០០០ នាក់ ប្រទេសបារាំង គឺ ជា ប្រទេសដែលមានប្រជាជនអានទស្សនាវដ្ដីច្រើន​ជាងគេបំផុតនៅលើពិភពលោក។

ទូរទស្សន៍

ចំពោះប្រជាជនបារាំងទូរទស្សន៍នៅតែជាគ្រឿងលំហែទីមួយ។ ក្នុងមួយថ្ងៃប្រជាជនបារាំងម្នាក់ចំណាយពេលមើលជាមធ្យមគឺពី ៣ ម៉ោង ២៤ ។

នៅប្រទេសបារាំងមានប៉ុស្ដិ៍ទូរទស្សន៍ចំនួនជាង ១០០ ប៉ុស្ដិ៍ ៖

- ប៉ុស្ដិ៍ទូរទស្សន៍ជាតិចំនួន៥ ៖ France 2, France 3, France 4, France 5 (បុស្ដិ៍សម្រាប់ការអប់រំ) និង France ô (បុស្ដិ៍ទូរទស្សន៍ទីមួយដែលផ្សាយពី​វប្បធម៌ចំរុះនៅប្រទេសបារាំង)។

- បុស្ដិ៍ទូរទស្សន៍ដែលផ្សាយពីវប្បធម៌ បារាំង-អាល្លឺម៉ង់ (Arte)

- France 24 ៖ ប៉ុស្ដិ៍ទូរទ្សន៍បារាំងសម្រាប់ពត៌មានអន្ដរជាតិ ដែលផ្សាយជា​ភាសា បារាំង អងគ្លេស និង អារ៉ាប់។

- ប៉ុស្ដិ៍ទូរទស្សន៍ជាតិឯកជនចំនួន ៣ ៖ TF1 M6 និង Canal Plus (ជាប៉ុស្ដិ៍​ទូរទស្សន៍បង់ប្រាក់ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់ចំនួន ៥,១៤ លាននាក់ នៅលើទីផ្សារបារាំង និង ៦,៨ លាននាក់ នៅលើទីផ្សារអន្ដរជាតិ)។

- មានបណ្ដាញទូរទស្សន៍ជាង ១០ ប៉ុស្ដិ៍ផ្សេងទៀត ដែលយើងអាចទស្សនា​បានតាមរយៈបណ្ដាញ ខ្សែកាប ADSL និង TNT (ទូរទស្សន៍ឌីជីថលលើ​ផែនដី télévision numérique terrestre)។ នៅចុងឆ្នាំ ២០០៦ គ្រួសារចំនួន ៦ លានគ្រួសារបានភ្ជាប់បណ្ដាញ TNT និង ៥ លាន គ្រួសារ ផ្សេងទៀតបានភ្ជាប់ បណ្ដាញ ខ្សែកាប និង ADSL។

- បណ្ដាញទូរទ្សន៍ជាច្រើនទៀតដែលយើងអាចចាប់បានតាមយេៈប្រព័ន្ធផាយ​រណប (ផ្កាយរណបកាណាល់ Canal Satellite TPS...).

- TV5 និង CFI (Canal France International) គឺជាបណ្ដាញទូរទស្សន៍​ដែលចាក់ផ្សាយទៅក្រៅ ប្រទេសបារាំង។ www.tv5.org

វិទ្យុ

បណ្ដាញវិទ្យុរបស់បារាំង ( Radio France ) ប្រមូលផ្ដុំដោយប៉ុស្ដិ៍វិទ្យុទាំងអស់ដែលបំរើអោយ សេវាសាធារ-ណៈ ៖ France Inter France Info (វិទ្យុពត៌មានបន្ដ) France Culture France Musique France Bleu FIP និង le Mouv’ (វិទ្យុសម្រាប់យុវវ័យ)។

ផ្នែកឯកជន រួមមានវិទ្យុ RTL (វិទ្យុដែលមានអ្នកស្ដាប់ច្រើនជាងគេនៅប្រទេសបារាំង) Europe 1 និង Radio Monte Carlo ដែលជាបណ្ដាញវិទ្យុដែលគេស្ដាប់ជាទូទៅ និង ប្រមូលផ្តុំដោយវិទ្យុ​បទចម្រៀង វិទ្យុឯកទេស វិទ្យុុសមាគម និង វិទ្យុប្រចាំតំបន់ ដែលផ្សាយតាមប្រព័ន្ធរលកធាតុ​អាកាស ( modulation de fréquence )។

វិទ្យុបារាំងអន្ដរជាតិ ( Radio France Internationale (RFI)¦ (មានអ្នកស្ដាប់ចំនួន ៤៤ លានអ្នក នៅលើពិភពលោក) វិទ្យុ Monte-Carlo doualiya ដែលមានទិសដៅផ្សាយទៅកាន់​តំបន់បូព៌ា និង តំបន់ មជ្ឈិមបូព៌ា និង វិទ្យុ Medi 1 ដែលផ្សាយទៅបណ្ដាប្រទេសនៅតំបន់ ម៉ាហ្គ្រេប ( Maghreb ) គឺជាវិទ្យុ ដែលមានសកម្មភាពផ្សាយចេញទៅក្រៅប្រទេសបារាំង។ www.rfi.fr

ពត៌មានវិទ្យា និង ពហុពត៌មាន

JPEG - 8.9 គីឡូបៃ
Un cybercafé à Paris. 77 % des
© F. de La Mure / M.A.E.

នៅក្នុងហាងកាហ្វេអាំងទែណែតមួយនៅទីក្រុងប៉ារីស

ជាការពិតណាស់ កុំព្យុទ័រត្រូវបានគេចាត់ជាឧបករណ៍ជំនាញមួយដែលប្រជាជនបារាំង ៨០5 កំពុងប្រើប្រាស់ វា។ វាត្រូវបានគេប្រើប្រាស់កានតែច្រើនឡើងនៅតាមគ្រួសារនីមួយៗ ៖ ៥៥5 មានកុំព្យុូទ័រ និង ៤៦5 ភ្ជាប់បណ្ដាញអ៊ាំងទែណែត (ដែលកើនឡើងខ្ពស់រហូតដល់ ៨០5 )។

អ៊ាំងទែណែត ដែលជាទំរង់ថ្មីនៃការទទួលបានចំណេះដឹង បានវាយលុកយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសបារាំង ដែលក្នុងនោះប្រជាជនប្រមាន ២០ លាននាក់កំពុងប្រើប្រាស់វានៅតាមសាលារៀន កន្លែងធ្វើការ និង តាមផ្ទះ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍបណ្ដាញអ៊ាំងទែណែតនៅប្រទេសបារាំងត្រូវបាន គេទទួល ស្គាល់ថាមានការកើនឡើងយ៉ាងឆាប់រហ័ស និង គួអោយកត់សំគាល់ ៖ ស្ថាប័ន កាសែត ប្រចាំថ្ងៃ រដ្ឋបាល និង សហគ្រាស នីមួយៗសុទ្ធតែមានគេហទំព័ររបស់ខ្លួននៅលើ អ៊ាំងទែណែត ដែលប្រមូលផ្ដុំដោយ ប្រធានបទជា ច្រើន (កីឡា ការអប់រំ សេវាកម្ម រោងភាពយន្ដ)។

ច្រកទ្វារចូលរបស់ក្រុមហ៊ុនផ្ដល់សេវាកម្ម (ដូចជា ក្រុមហ៊ុន Orange du groupe France Telecom) និងគេហទំព័រសេវាកម្មនានា គឺជាកន្លែងដែលមមាញឹកច្រើនជាងគេ។

ភាពយន្ដ

ប្រទេសបារាំងដែលបានបង្កើតភាពយន្ដតាំងពីឆ្នាំ ១៨៩៥ មក នៅតែមានភាពរឹងមាំក្នុងវិស័យនេះ។ ខ្សែភាពយន្ដចំនួន ២០៣ រឿង ត្រូវបានកេផលិតឡើងក្នុងឆ្នាំ ២០០៦ (លំដាប់លេខពីរលើពិភព លោកផ្នែក វិនិយោគខ្សែភាពយន្ដ)។

ប្រជាជនបារាំង ៦២,៥ % ទៅរោងភាពយន្ដយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ និង ប្រជាជន ៣៣5 ទៅរោងភាពយន្ដយ៉ាងហោចមួយដងក្នុងមួយខែ។ ប្រទេសបារាំងដែលមានរោងភាពយន្ដរហូតដល់ ៥៣៦៦ - ក្នុងនោះ ១៤០ ជារោងភាពយន្ដដែល មានសាលច្រើន - គឺជាប្រទេសមួយដែលមានបណ្ដាញសាល ភាពយន្ដ ដ៏ធំជាងគេ។ www.cnc.fr

ដូរតន្ដ្រី និង របាំ

ប្រទេសបារាំងមានសិល្បករសំដែងលើ និង អ្នករបាំចំនួន ២៨ ៨៤១ នាក់ តន្ដ្រីករ និង អ្នកចំរៀង ចំនួន ៣០ ៤១៥ នាក់ ពិធីបុណ្យតន្ដ្រី ល្ខោន និង របាំចំនួន ២៨៥ លើក និងសិល្បករផេងៗទៀត ចំនួន ៧ ០៧៨ នាក់។

ម្យ៉ាងវិញទៀត អ្នកស្រលាញស់សិល្បៈមានកាន់តែច្រើនឡើងដោយសារការអភិវឌ្ឍថ្មីៗ និង យ៉ាង សំខាន់ ការ បង្រៀនផ្នែកដូរតន្ដ្រី និង របាំ (គ្រឹះស្ថានជំនាញសម្រាប់តែផ្នែកដូរតន្ដ្រីមានចំនួន ៥១៨០)។

ល្ខោន

ការសំដែងប្រហែល ៣៣៣០០ លើកក្នុងមួយឆ្នាំ (ល្ខោនជាតិ មជ្ឈមណ្ឌលសំដែងល្ខោនជាតិ ឆាក សំដែងជាតិ និង ល្ខោនឯកជន ) ទាក់ទាញអ្នកទស្សនាចំនួន ៧,៥ លាននាក់ជាប្រចាំ។ ក្រៅពី ឆាក សំដែងល្ខោនធំៗនៅ ទីក្រុង ប៉ារីស និង តំបន់ជាយក្រុងប់ារីស តាមទីរួមខេត្ដ និង ក្នុងពិធីបុណ្យ ផ្សេងៗ ដូចជា ពិធីបុណ្យ អាវីញ៉ុង (Avignon) យើងសង្កេតឃើញថា ក្រុមហ៊ុនសំដែងល្ខោនរាប់ ពាន់ក៏ត្រូវបាន បង្កើតឡើងដែរ។

ប្រជាជនបារាំង ១៦5 ដែលមានអាយុលើ ១៥ ឆ្នាំ ទៅរោងល្ខោនយ៉ាងហោចណាស់មួយដង ក្នុង មួយឆ្នាំ។

សារមន្ទី និង បូជនីយស្ថាន

សារមន្ទីប្រមាន ១២០០ បានទាក់ទាញអ្នកទស្សនា ៤១ លាននាក់ក្នុងមួយឆ្នាំ។

ឡឺ លូវ (Le Louvre) រាជវាំង វែសៃ (Château de Versailles) និង សារមន្ទី អ័រសៃ (Musée d’Orsay) បានទទួលអ្នកទស្សនាជិត ១៦ លាននាក់ជារៀងរាល់ឆ្នាំ។

ទីរួមខេត្ដភាគច្រើនសុទ្ធតែមានសារមន្ទីមួយ ឬ ច្រើន។ ម្យ៉ាងវិញទៀត បូជនីយស្ថានច្រើនជាង ២៤០០ កន្លែង បានបើកបំរើជូនសាធារណជន (អ្នកចូលទស្សនា ៧ លានអ្នកក្នុងមួយឆ្នាំ) ដែលក្នុង ចំនោមនោះ ទួរ អ៊ីហ្វែល (Tour Eiffel) គឺជាកន្លែងដែលមានអ្នកចូលទស្សនាច្រើនជាងគេ រហូត ដល់ ៦.៧លាននាក់ ក្នុងមួយឆ្នាំ។ សំណង់ អាគារប្រមាន ៤២៣០០ ខ្នង ត្រូវបានការពារដោយ ក្រសួងវប្បធម និ៌ងរក្សាទុកជា បូជនីយស្ថាន ប្រវត្ដិសាស្ដ្រ។ www.culture.gouv.fr

កីឡា

ការលេងកីឡាមានការកើនឡើងគួរអោយកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុង សហព័ន្ធ កីឡា មានសមាជិកហាត់កីឡាជិត ១៦ លាននាក់ ៖ កីឡាបាល់ទាត់ និង កីឡាវាយកូន បាល់ គឺជាកីឡាដែល ប្រមូលផ្ដុំសមាជិកច្រើនជាងគេ។ កីឡាចំបាប់ បោះប៊ូល ជិះសេះ កីឡាវាយសី និង វាយកូនហ្គោហ្វ៍ គឺជា ប្រភេទកីឡាដែលទទួលបានការពេញនិយមគួអោយកត់សំគាល់ក្នុងរយៈ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សម្រាប់ប្រភេទកីឡារបកគំហើញ និង ផ្សងព្រេង ដូចជា ការជីកង់នៅលើ ទីដី ការដើរផ្សងព្រេង ការឡើងភ្នំ កាកលោតឆ័ត្រយោង កីឡាចែវទូក (canoë-kayak)។ល។ ក៏មានអ្នកលេង កាន់តែច្រើនឡើង។

www.jeunesse-sports.gouv.fr

ពីធីបុណ្យវប្បធម៌

បុណ្យអ៊ាំងទែណែត បុណ្យបេតិកភ័ណ្ឌ បុណ្យតន្ដ្រី បុណ្យនៃការអាន បុណ្យវិទ្យាសាស្ដ្រ សុទ្ធសឹងតែ ជាពិធីបុណ្យវប្បធម៌ និង កំសាន្ដ ដែលប្រជាជនបារាំងចូលចិត្ដប្រារព្វធ្វើឡើង។ ជ័យជំនះរបស់ពួកគេ ត្រូវបានផ្លាស់ ផ្ដូរជារៀងរាល់ឆ្នាំ។

វិមាន ដឺ ឡា ឡ័រ (châteaux de la Loire) នៅឆមប័រ ( Chambord )

- នៅថ្ងៃ បុណ្យបេតិកភ័ណ្ឌ រាល់បូជនីយស្ថានប្រវត្ដិសាស្ដ្រទាំងអស់ត្រូវបានបើកអោយចូលទស្សនា (ក្រសួង ស្ថានទូត សហគ្រាស ធនាគារ) ដែលជាធម្មតាកន្លែងទាំងនោះជាកន្លែងហាមឃាត់ ចំពោះ សាធារណជន។

- បុណ្យវិទ្យាសាស្ដ្រត្រូវបានគេប្រារព្វធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីដំណើរវិវត្ដន៍ នៃវិទ្យា-សាស្ដ្រ និងការជាប់ទាក់ទងរបស់វាទៅនឹងសង្គម។

- បុណ្យនៃការអាន គឺជាពីធីបុណ្យដែលផ្ដោតទៅលើប្រធានបទ សៀវភៅ និង អំណាន និងជាពីធី នៃការជួបជុំ អ្នកនិពន្ធ វគ្គសិក្សាអំពីសំណេរ ការប្រកួតប្រជែងរឿងខ្នាតខ្លី និងការស្វែង យល់អំពីមុខ របរដែលទាក់ទងនឹង សៀវភៅ។

- ពីធីបុណ្យអ៊ាំងទែណែតត្រូវបានគេប្រារព្វធ្វើឡើងដើម្បីអោយសាធារណជនយល់ដឹងអំពីបញ្ហដែល កើតមានឡើងនៅក្នុងសង្គមពត៌មានវិទ្យា។

- សបា្ដហ៍នៃការភ្លក់រស់ជាតិ អាចអោយយើងស្វែងយល់ពីបេតិកភ័ណ្ឌនៃម្ហូបអាហារបារាំងដោយ ផ្ដល់ តំលៃទៅ លើរបៀបនៃការទទួលទៀនប្រកបដោយតុល្យភាព។

កែប្រែចុងក្រោយ 27/06/2008

ត្រឡប់ទៅលើ