សញ្ជាតិ និងអត្រានុកូលដ្ឋាន

សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហាពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន សូមទស្សនាវែបសាយត៍របស់ក្រសួង ការបរទេស ។

កំណើត

ប្រសិនកូនកើតរយៈពេលតិចជាង៣១ថ្ងៃ លោកអ្នកអាចរាយការណ៍ចុះកំណើតនៅស្ថានទូតបារាំង។

សំបុត្រនឹង រៀបចំឡើងទៅតាមឯកសារដូចខាងក្រោម ៖

- សំបុត្របញ្ជាក់កំណើតពីមន្ទីរពេទ្យ

- លិខិតបញ្ជាក់អត្ដសញ្ញាណរបស់ឪពុក-ម្ដាយ

- ភ័ស្ដុតាងបញ្ជាក់សញ្ជាតិបារាំងរបស់ឪពុក ឬម្ដាយដែលមានសញ្ជាតិបារាំង (ឧទាហរណ៍អត្ដ សញ្ញាណប័ណ្ណជាតិ ប័ណ្ណចុះឈ្មោះកុងស៊ុល)

- សៀវភៅគ្រួសាររបស់លោកអ្នក។

ការរាយការណ៍ត្រូវធ្វើឡើងភ្លាមៗ និងតម្រូវអោយមានហត្ថលេខារបស់លោកអ្នក ព្រមទាំងហត្ថលេខា

របស់មន្ដ្រី អត្រានុកូលដ្ឋាន ។ បន្ទាប់មក កំណើតត្រូវបានចុះក្នុងសៀវភៅគ្រួសារ ។ ប្រសិនបើលោក

អ្នកមិនបាន រៀបអាពាហ៍ពិពាហ៍ជាមួយឪពុក ឬម្ដាយរបស់កូនលោកអ្នកទេសៀវភៅគ្រួសារពិសេស មួយនឹងប្រគល់អោយទៅ លោកអ្នក ។ លោកអ្នកអាចទទួលស្គាល់កូន នៅពេលកើត ឬធ្វើលិខិតទ-

ទួលស្គាល់មុនពេលកើតនៅចំពោះ មុខអាជ្ញាធរកុងស៊ុល ។ សម្រាប់ព័ត៌មានទាំងអស់ សូមទាក់ទង

ផ្នែកកុងស៊ុល (ទូរស័ព្ទ ៖ ០២៣ ៤៣០ ០២៦) ។

ម្យ៉ាងវិញទៀត លោកអ្នកត្រូវរៀបចំដំណើរការចាំបាច់នៅការិយាល័យអត្រានុកូលដ្ឋានកម្ពុជា ដើម្បី

អោយកូន របស់ លោកអ្នកមានសំបុត្រកំណើតក្នុងស្រុក (ពិនិត្យមើលជាមួយមន្ទីរពេទ្យ ឬសម្ពព)។

ប្រសិនបើកូនកើតលើស រយៈពេល ៣១ ថ្ងៃ នីតិវិធីគឺការចម្លងសំបុត្រកំណើតក្នុងស្រុក ។

លោកអ្នកត្រូវបង្ហាញដល់ស្ថានទូតនូវឯកសារដូចខាងក្រោម ៖

- សំបុត្រកំណើតកម្ពុជា ចេញជូនដោយសាលាឃុំ/សង្កាត់មានសមត្ថកិច្ចដែនដី

- សំណៅបកប្រែសំបុត្រកំណើត ដោយអ្នកបកប្រែដែលមានការទទួលស្គាល់ (សូមមើលបញ្ជីខាង ក្រោម)

- ឯកសារអត្ដសញ្ញាណរបស់ឪពុកម្ដាយ និងភ័ស្ដុតាងបញ្ជាក់សញ្ជាតិបារាំងរបស់ឪពុក ឬម្ដាយ

- សៀវភៅគ្រួសារ (ប្រសិនបើសហព័ទ្ធបារាំងមានកូនរួចហើយ)។

អាពាហ៍ពិពាហ៍

បែបបទបារាំងដែលត្រូវបំពេញ សម្រាប់ការរៀបអាពាហ៍ពិពាហ៍រវាងបុគ្គលសញ្ជាតិបារាំង និងអា-

ណិកជនកម្ពុជា ។ អាពាហ៍ពិពាហ៍ត្រូវធ្វើការប្រកាសជាមុន (មាត្រា ៦៣ និង ១៧០ នៃក្រមរដ្ឋ-

ប្បវេណី) ។ សេចក្ដីប្រកាសនេះត្រូវបាន បិទនៅស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ ព្រមទាំងនៅ

សាលាឃុំ/សង្កាត់នៃទីលំនៅរបស់អ្នកស្នើសុំបារាំង។ អនាគតប្ដី-ប្រពន្ធត្រូវបង្ហាញខ្លួនទាំងអស់

គ្នានៅស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា ដើម្បីបញ្ជាក់ពីការយល់ព្រម របស់ពួកគេ។ នៅ

ពេល ដែលស្ថានទូតបារាំងបានទទួលពីសាលាឃុំ/សង្កាត់បារាំងនូវលិខិតបញ្ជាក់ប្រកាស និងមិន ជំទាស់អាពាហ៍ពិពាហ៍ លិខិតបញ្ជាក់លក្ខណៈសម្បត្ដិរៀបអាពាហ៍ពិពាហ៍ត្រូវបានចេញជូនអនាគត

ប្ដី-ប្រពន្ធ ហើយពួកគេត្រូវបង្ហាញ លិខិតបញ្ជាក់នេះជាចាំបាច់ដល់អាជ្ញាធរកម្ពុជាសម្រាប់ការចេញ សំបុត្រអាពាហ៍ពិពាហ៍កម្ពុជា ។ ចំពោះបែបបទនេះ ត្រូវគិតរយៈពេលកំណត់ប្រហែលមួយខែកន្លះ ដោយគិតចាប់ពីថ្ងៃដាក់សំណុំឯកសារពេញលេញនៅស្ថានទូតបារាំង ។

កំណត់ចំណាំ ៖ លោកអ្នកទទួលដំណឹង ម្យ៉ាង ថា បទប្បញ្ញត្ដិពាក់ព័ន្ធនឹងនាមត្រកូលដែលមាននៅ

ក្នុងផ្នែក “ឈ្មោះ របស់ប្ដី-ប្រពន្ធ និងកូនរបស់ពួកគេ” មានប្រសិទ្ធភាពតែត្រឹមថ្ងៃ០១ ខែមករា ឆ្នាំ

២០០៥ យោងតាមច្បាប់លេខ ២០០៣-៥១៦ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៣ ពាក់ព័ន្ធនឹងការ

ផ្ទេរនាមក្រូល និងម្យ៉ាងទៀតថា ច្បាប់នេះកែប្រែ បទប្បញ្ញត្ដិទាំងនេះមួយចំនួន។ បែបបទប្រកាស អាពាហ៍ពិពាហ៍មានភាពចាំបាច់ ។

សម្រាប់អនាគតប្ដី ឬប្រពន្ធសញ្ជាតិបារាំង

- សេចក្ដីចម្លងទាំងស្រុងនៃសំបុត្រកំណើតរយៈពេលតិចជាងបីខែ ដែលចេញជូនដោយសាលាឃុំ/

សង្កាត់ សម្រាប់អ្នក កើតនៅស្រុកបារាំង និងដោយការិយាល័យកណ្ដាលអត្រានុកូលដ្ឋានទីក្រុង

ណង់ សម្រាប់អ្នកកើតនៅបរទេ។

- ច្បាប់ចម្លងអត្ដសញ្ញាណប័ណ្ណជាតិបារាំង។

- កម្រងសំណួរដែលបំពេញរួចរាល់ ប្រគល់ជូនស្ថានទូតបារាំងនិងចុះហត្ថលេខានៅចំពោះមុខភ្នាក់

ងារទទួលខុសត្រូវ ផ្នែកអត្រានុកូលដ្ឋាន ។

សម្រាប់អនាគតប្ដី ឬព្រន្ធសញ្ជាតិកម្ពុជា

- សេចក្ដីចម្លងទាំងស្រុងនៃសំបុត្រកំណើត ដែលមានរយៈពេលតិចជាងប្រាំមួយខែ និងសំណៅបក

ប្រែជាភាសាបារាំង។

- លិខិតបញ្ជាក់នៅលីវរបស់សាមីជន ចេញជូនដោយអាជ្ញាធរមូលដ្ឋាន បកប្រែជាភាសាបារាំង។

- កម្រងសំណួរដែលបំពេញរួចរាល់ ប្រគល់ជូនស្ថានទូតបារាំង និងចុះហត្ថលេខានៅចំពោះមុខ ភ្នាក់ងារទទួលខុសត្រូវ ផ្នែកអត្រានុកូលដ្ឋាន ។

នៅពេលដែលបែបបទទាំងនេះត្រូវបានបំពេញរួចរាល់ ហើយសាមីជនបានទទួលសំបុត្រអាពាហ៍ពិ-

ពាហ៍កម្ពុជា សំបុត្រ អាពាហ៍ពិពាហ៍នេះត្រូវបកប្រែជាភាសាបារាំងដោយក្រុមហ៊ុនបកប្រែដែលមាន

ការទទួលស្គាល់ (សូមមើលអាសយដ្ឋាន ចាំបាច់) និងប្រគល់អោយទៅស្ថានទូតបារាំង ។ បន្ទាប់

មក អាពាហ៍ពិពាហ៍នឹងចម្លងចូលក្នុងបញ្ជីអាត្រានុកូលដ្ឋានបារាំង ហើយសៀវភៅគ្រួសារ និងច្បាប់

ចម្លងសំបុត្រអាពាហ៍ពិពាហ៍បារាំងនឹងប្រគល់ជូនទៅប្ដីប្រពន្ធ ។

ដូច្នេះ ទិដ្ឋាការចូលប្រទេសបារាំងអាចនឹងផ្ដល់ជូនសហព័ទ្ធសញ្ជាតិកម្ពុជា ដោយបង្ហាញអត្ដសញ្ញា

ណប័ណ្ណជាតិ ច្បាប់ចម្លងសៀវភៅគ្រួសារបារាំង និងសេចក្ដីសម្រង់លិខិតថ្កោលទោសរបស់ក្រសួង

យុត្ដិធម៌កម្ពុជាសម្រាប់សហព័ទ្ធ ដែលត្រូវបានបកប្រែត្រឹមត្រូវដោយអ្នកបកប្រែដែលមានការទទួល

ស្គាល់របស់យើង (សូមមើលអាសយដ្ឋានចាំបាច់) ។

អាពាហ៍ពិពាហ៍នៅស្ថានទូត

លទ្ធភាពនេះទុកសម្រាប់ប្ដីប្រពន្ធដែលមានសញ្ជាតិបារាំង លើកលែងតែមានសញ្ជាតិពីរ ជាអាទិ៍

សញ្ជាតិកម្ពុជា។ ប៉ុន្ដែ ពួកគេទាំងពីរអាចរៀបអាពាហ៍ពិពាហ៍នៅចំពោះមុខអាជ្ញាធរមូលដ្ឋានបាន បន្ទាប់ពីបានទទួលការអនុញ្ញាតពីក្រសួង ការបរទេសកម្ពុជា ។ ដំណើរការដូចគ្នាសម្រាប់អាពាហ៍ ពិពាហ៍ដែលប្រារឰធ្វើឡើងនៅចំពោះមុខអាជ្ញាធរកម្ពុជា ។

ដើម្បីយល់ដឹងពីបញ្ហាអត្រានុកូលដ្ឋានពាក់ព័ន្ធនឹងព្រឹត្ដិការណ៍ដែលកើតឡើងនៅបរទេស(កំណើត

អាពាហ៍ពិពាហ៍ ការលែងលះ មរណភាព) ៖ តួនាទីរបស់ស្ថានកុងស៊ុល ការចម្លងសំបុត្ររបៀបស្នើ

សុំសេចក្ដីចម្លងសំបុត្រ អ្នកដែលអាចស្នើសុំសេចក្ដីចម្លងសំបុត្រ ៖ ការិយាល័យកណ្ដាលអត្រានុ

កូលដ្ឋាន។

សញ្ជាតិបារាំងដោយអាពាហ៍ពិពាហ៍

ច្បាប់លេខ N1/២ ២០០៣-១១១៩ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣(រដ្ឋកិច្ចលេខ N1/២២៧៤

ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ទំព័រលេខ ២០១៣៦) កែប្រែនីតិកម្មស្ដីពីសញ្ជាតិ ជាពិសេសល័ក្ខ-ខ័ណ្ឌទទួលបានសញ្ជាតិដោយការ ប្រកាសអាពាហ៍ពិពាហ៍ (មាត្រា ២១-២ នៃក្រមរដ្ឋប្បវេណី) ។

សេចក្ដីប្រកាសសញ្ជាតិដែលបានចុះហត្ថលេខាយល់ព្រមក្រោយពេលច្បាប់នេះចូលជាធរមានស្ថិតនៅ

ក្រោមបទប្បញ្ញត្ដិ ថ្មីដែលចូលជាធរមាន ពាក់ព័ន្ធនឹងពាក្យសុំដែលបានដាក់នៅបេសកកម្មការទូត និង

ប៉ុស្ដិ៍កុងស៊ុល នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៣ វេលាម៉ោង ០ ។

- រយៈពេលកំណត់រួមរស់ជាមួយគ្នារវាងប្ដីប្រពន្ធ គឺពីរឆ្នាំចាប់ពីពេលនេះតទៅ ដោយគិតចាប់ពីកាល

បរិច្ឆេទរៀប អាពាហ៍ពិពាហ៍ ។ ដើម្បីទទួលបានរយៈពេលកំណត់នេះ អ្នករាយការណ៍ត្រូវបញ្ជាក់ពី

ការស្នាក់នៅបន្ដឥតដាច់នៅ ប្រទេសបារាំងក្នុងរយៈពេលមួយឆ្នាំ ដោយគិតចាប់ពីថ្ងៃរៀបអាពាហ៍

ពិពាហ៍ តាមរយៈគ្រប់មធ្យោបាយទាំងអស់ (ប័ណ្ណស្នាក់នៅ ព្រឹត្ដិប័ត្របៀវត្សរ៍ ។ បើមិនអញ្ចឹងទេរយៈ ពេលកំណត់រួមរស់ជាមួយគ្នាដែលត្រូវការ គឺបីឆ្នាំ ។

- ការលើកលែងរយៈពេលកំណត់រួមរស់ជាមួយគ្នា ក្នុងករណីកំណើតកូនមុនការចុះហត្ថលេខា ត្រូវបានលុប

ចោល ។

- តម្រូវការនៃការរួមរស់ជាមួយគ្នាពិតប្រាកដ និងដោយក្ដីស្រឡាញ់ លែងកាត់បន្ថយមកត្រឹមតែការ

ពិនិត្យសាមញ្ញ នៃការរស់នៅជាមួយគ្នាទៀតហើយ ប៉ុន្ដែ វាអាចអោយវាយតម្លៃបានពីគោលបំណង

ដូចជា ឆន្ទៈរបស់ ប្ដីប្រពន្ធក្នុងការ រស់នៅជាមួយគ្នាជារៀងរហូត ការរួមចំណែកចេញសោហ៊ុយគ្រួ-

សារ និងប្រសិនបើមានការថែទាំកូន ។ តម្រូវការនេះ ក៏អាចអោយយកចិត្ដទុកដាក់ផងដែរលើស្ថាន-ភាពជាយថាហេតុនៃអំពើហិង្សាក្នុងគ្រួសារ ដែលត្រូវបានបង្ហាញអោយ ឃើញដោយការអង្កេត។

- ជាចុងបញ្ចប់ ការចេះភាសាបារាំងក្លាយជាល័ក្ខខ័ណ្ឌនៃការអាចទទួលយកសេចក្ដី

ប្រកាស។ការវាយតម្លៃ សេចក្ដីប្រកាសកើតឡើងចេញពីការសន្ទនាជាលក្ខណៈបុគ្គល

ជាមួយផ្នែកកុងស៊ុល។ ជំនាញរបស់ មជ្ឈមណ្ឌលវប្បធម៌បារាំងអាចត្រូវបានស្នើសុំ។

សម្រាប់ការដាក់ពាក្យសុំ សូមទាក់ទងផ្នែកកុងស៊ុល (ទូរស័ព្ទ ៖ ០២៣ ៤៣០ ០២៦) ។

សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហាទាំងអស់ពាក់ព័ន្ធនឹងសញ្ជាតិបារាំង សូមអាននៅលើគេហទំព័រ

របស់ក្រសួងការបទេស ។

កែប្រែចុងក្រោយ 04/05/2011

ត្រឡប់ទៅលើ