សប្តាហ៍បារាំងនៅសៀមរាប (ពីថ្ងៃទី៧ ដល់ទី១០ មីនា ២០១៨)

PNG

សភា​ពាណិជ្ជ​កម្ម និង​ឧស្សា​ហកម្មបារាំ​ង​-ក​ម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពីស្ថា​ន​ទូ​ត​​បារាំង​ប្រចាំកម្ពុ​ជា និង​គណៈកម្មា​ធិការ​រៀបចំ​​មួយ នឹង​ប្រារព្ធ​ព្រឹត្តិ​ការណ៍«សបា្តហ៍​បារំាង»ជាលើ​កទី​១​នៅក្រុង​សៀម​រាប ចាប់​ពី​ថ្ងៃ​ពុធ ទី​៧ ដល់​ថ្ងៃសៅរ៍​ទី​១០ ខែ​មីនា ដើម្បី​ផ្សព្វផ្សាយ​អំពីជំនាញ​របស់ក្រុម​ហ៊ុន​បារាំង​នៅ​កម្ពុជា ឱ្យ​សាធារណ​ជន​ក្នុង​ស្រុក និង​ភ្ញៀវ​អន្តរជាតិ​នានា​បាន​ស្គាល់​។

ក្នុង​ក្រប​ខ័ណ្ឌ​នៃព្រឹត្តិ​ការណ៍​នេះ ដែល​នឹងត្រូវ​បើក​សម្ពោធ​ដោយ​លោក​ជំទាវ អេ​វ៉ា ង្វៀ​ន ប៊ិ​ញ ឯក​អគ្គរដ្ឋ​ទូត​បារំាង​ប្រចាំ​កម្ពុជា «ភូមិ​បារាំង​មួយ» នឹង​ត្រូវ​សាងស​ង់​ឡើង​នៅ​ក្នុង​សួន​ច្បារព្រះរាជ​ដំណាក់ខា​ង​មុខ​មហាសណ្ឋាគារ​អង្គរ (Raffles Grand Hôtel d’Angkor) ។ ក្នុង​រយៈពេល​​៤​ថ្ងៃនេះ​ ពីម៉ោង៣រសៀល​ដល់ម៉ោង៩​យប់ ក្រុមហ៊ុន​ និងអង្គការ​បារាំងនានា​ចំនួន​៥០​នឹង​ធ្វើការ​បង្ហាញ​ជូន​ដ​ល់​ពល​រដ្ឋ​ខេត្ត​សៀម​រាប និង​ភ្ញៀវ​ទេស​ចរ អំពី​ចំណេះ​ធ្វើ​របស់​សហ​គ្រិន​បារាំង លា​យ​ផ្សំ​ជាមួយ​ចំណេះ​ធ្វើ ប្រពៃ​ណី​ និង​វត្ថុធាតុ​ដើម​របស់​ខ្មែរ​។

ក្រៅ​ពី​នេះ កម្មវិធី​ជាច្រើន​ទៀត​នឹង​ត្រូវ​បង្ហាញ​ដល់​សាធារណ​ជន ដូច​ជា ពិព័រណ៍រូប​ថត​របស់​សា​លា​​បារាំង​ចុង​បូព៌ា សន្និ​សីទ​ស្តីពី​វប្ប​ធម៌ ការ​បង្ហាញ​អំពីរ​បៀបឆ្លាក់​នៅ​លើ​ផ្ទាំង​ថ្ម ស្តង់ភោ​ជ​នីយ​​​ដ្ឋាន​បា​រាំង ការ​ជ្រើស​រើស​បុគ្គ​លិក​និង​អ្នក​ធ្វើ​កម្ម​សិក្សា ការ​ប្រកួតប៉េ​តង់ ការ​បញ្ចាំងភាព​​​យន្ត ការ​សម្តែង​របាំ​សហ​សម័យ​ដោយ​ក្រុ​ម​សិល្ប​:​ខ្មែរ និង​ការដើ​រ​បង្ហាញ​ម៉ូដ​ចៃ្ន​ដោយផលិត​​​ករ​ក្នុង​ស្រុក​ជា​ដើម​។ សប្តាហ៍​បារាំង​នេះនឹង​ត្រូវ​បិទ​បញ្ចប់​ដោយ​ការ​រាំក​ម្សាន្ត​ដែល​មានការ​​​ចូល​រួម​ពី​សាធារ​ណ​ជន​។

សម្រា​ប​ព័ត៌មាន​បន្ថែ​ម​ ៖
https://siemreapfrenchweek.wordpress.com/
https://www.facebook.com/SiemReapFrenchWeek2018/

កែប្រែចុងក្រោយ 04/05/2018

ត្រឡប់ទៅលើ