សម្ព័ន្ធ​ភាព​បារាំង​ខេត្តសៀមរាប

សម្ព័ន្ធ​​ភាព​​បា​រាំង​​នៅកម្ពុជា​​ត្រូវបាន​​បង្កើត​ឡើង​ជាលើក​ដំបូង​​នៅភ្នំពេញ​​នៅ​​ឆ្នាំ​​១៨៩០​។ នៅ​​ឆ្នាំ​១៩៧៥ ស្ថាប័​​ន​​នេះត្រូវ​​បង្ខំ​ចិត្ត​​បិទ​​ទ្វារ ហើយ​​បាន​បើកទ្វា​រ​​ឡើងវិញ​​នៅ​ឆ្នាំ​​១៩៩០​​។ បន្ទា​​ប់​​មក​​បាន​​ប្តូរឈ្មោះ​ជា​មជ្ឈ​មណ្ឌលវប្បធម៌​​បា​រាំង ក្រោយ​​មក​បាន​​ក្លាយ​​ទៅជាវិ​​ទ្យា​ស្ថាន​បា​​រាំងនៅ​​កម្ពុជា​​បច្ចុប្បន្ន​។ ក្នុង​ពេល​បច្ចុ​ប្បន្ន​​នេះ មាន​​តែសម្ព័ន្ធភាព​បារាំង​មួយ​​ប៉ុណ្ណោះ​ដែល​ដំ​ណើរ​ការ​​នៅក​​ម្ពុជា គឺ​​សម្ព័ន្ធភាព​​បារាំង​​ខេត្ត​​សៀម​​រាប​​។
JPEG

សម្ព័ន្ធភាព​​បារាំង​ខេត្ត​សៀម​​រាប​​គឺជា​​សមាគ​ម​​ឯក​ជន​​ក្នុង​​ស្រុក​​។ ស្ថាប័​​ន​នេះ​​ត្រូវ​​បាន​​បង្កើតជា​​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​​២០១៩ ហើយ​​មានតួនា​ទី​​ចំបង​​​​លើក​​​ស្ទួ​យ​​​ភា​​សា​បា​រាំង និ​ងវប្ប​ធម៌៌​​ហ្រ្វង់​​កូហ្វូន ហើយ​​ផ្សា​រ​​ភ្ជាប់​​វប្បធម៌​​បារាំ​​ង និង​​វប្ប​​ធម៌​​ខ្មែ​​​រ។​

សម្ព័ន្ធភាព​បារាំងបា​នចុះ​កិច្ច​​ព្រមព្រៀង​ជាមួយ​​ស្ថាន​ទូ​ត​​បា​រាំង និង​​ជាមួយ​​សភា​​ពា​ណិ​ជ្ជ​កម្ម និង​​ឧស្សា​ហ​​កម្ម​ក្រុង​​ប៉ារីស៍ ដែល​​ទទួល​​ស្គាល់​​សម្ព័ន្ធ​​ភាព​​បារាំង​​ជាមណ្ឌល​​ប្រលង​​តែ​​មួយ​​គត់សម្រាប់​​ការប្រលង​ដើម្បី​ទទួលបា​នស​ញ្ញាប័ត្រ​សភា​ពាណិជ្ជ​កម្ម និង​ឧស្សាហ​កម្មក្រុង​ប៉ារីស៍​(CCIP​)​។

សម្ព័ន្ធ​ភាព​​បារាំង​ខេ​ត្តសៀម​រា​​​បមា​​​ន​ទំនាក់​ទំនង​​ជា​មួ​យមូល​​និធិ​ស​​ម្ព័ន្ធ​ភាព​​បារាំ​ងក្រុង​ប៉ារីស៍ ដែល​​ជាស្ថាប័ន​​ធានា​​តម្លៃ និង​​គុណភាព​​នៃ​កា​រ​​បង្រៀន ហើយ​​ជា​ផ្នែក​​មួយ​​នៃ​​សម្ព័ន្ធភាព​​បារាំង​​ចំនួន​​៨៣៤​ ដែល​​មាន​​វត្តមាន​​ពាសពេញពិ​ភព​​លោក​​។
PNG

សកម្មភាពរ​បស់ស​ម្ព័ន្ធ​ភាព​បារាំង​នៅ​សៀមរា​ប៖​

  • ផ្តល់​​ការ​បង្រៀន​ភា​សា​បា​រាំង​ទូ​ទៅ និង​​អាជីព ភាសាខ្មែ​​រ​​សម្រាប់​​អ្នក​​និយាយ​​ភា​សា​​បា​​រាំង
  • ជា​​ម​ណ្ឌលស​ម្រាប់​ប្រល​ង​សញ្ញា​ប័ត្រ​ DELF និង DALF
  • ជា​មណ្ឌល​ប្រលង​ធ្វើតេស្ត​ភាសាបា​រាំង (TEF) និង​សញ្ញាប័ត្រ​ភាសា​បារំាង​អាជីព (DFP)
  • បណ្ណា​ល័យពហុ​ឯក​សារ​បែរ​ឆ្ពោះ​ទៅរកឌីជី​ថល​ដែលលើកស្ទួយ​បណ្ណាល័យ​វប្ប​ធម៌
  • កម្មវិធី​វប្បធម៌​តាមរយៈ​ភាព​យន្ត ពិ​ព័​រ​ណ៍ និងសន្និ​សីទ

អាសយដ្ឋាន៖
ផ្លូវលេខ២២ ភូមិវត្តបូរ
សង្កាត់សាលាកម្រើក សៀមរាប កម្ពុជា
អ៊ីមែល៖ info@afsiemreap.org គេហទំព័រ ៖ www.afsiemreap.org
ទូរស័ព្ទលេខ(ផ្នែកទទួលភ្ញៀវ)៖+៨៥៥ ៦៣ ៧៦៦ ៧៥៨/ បណ្ណាល័យពហុឯកសារ៖ +៨៥៥ ៦៣ ៧៦៦ ៧៥៩

ម៉ោងពេលបម្រើការងារ៖
ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ៖ ពីម៉ោង១៣៖០០ដល់ម៉ោង២០៖០០
ថ្ងៃសៅរ៍ ៖ ពីម៉ោង១០៖០០ដល់ម៉ោង១៨៖០០

កែប្រែចុងក្រោយ 30/04/2019

ត្រឡប់ទៅលើ