សេចក្តីថ្លែងការណ៍របស់លោក Alexandre Giorgini អ្នកនាំពាក្យរងក្រសួងអឺរ៉ុបនិងការបរទេសបារាំង ស្តីពីការបោះឆ្នោតនៅកម្ពុជា

« ប្រទេសបារាំងមានការសោកស្តាយ ដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជាបានប្រព្រឹត្តិទៅដោយអវត្តមានគណបក្សប្រឆាំងធំជាងគេ (គណបក្សសង្គ្រោះជាតិ) ដែលត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណ:ដែលប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានចាប់ដាក់ពន្ធនាគារតាំងពីថ្ងៃទី៣ ខែកញ្ញា ។

ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងនៅក្នុងបរិយាកាសមួយ ដែលមិនបានអនុញ្ញាតអោយគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការបៀតបៀន។

យើងសូមអំពាវនាវអោយមានការដោះលេងលោក កឹម សុខា និងការដកចេញនូវបម្រាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំ ដែលត្រូវបានដាក់ទៅលើសមាជិកចំនួន១១៨នាក់របស់គណបក្សសង្គ្រោះជាតិ។

យើងស្នើអោយអាជ្ញាធរកម្ពុជាគោរពសិទ្ធិមូលដ្ឋាន ដែលអនុញ្ញាតអោយមានការធានាបាននូវដំណើរការប្រជាធិបតេយ្យមួយអាចទុកចិត្តបាន។»

ធ្វើនៅប៉ារីស៍ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨

កែប្រែចុងក្រោយ 01/08/2018

ត្រឡប់ទៅលើ