- សេដ្ឋកិច្ច

សេដ្ឋកិច្ច

តាមរយៈផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (ភីព) ប្រទេសបារាំងគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៦ នៅលើពីភពលោក ។ ភាពខា្លំងរបស់ប្រទេសនេះរួមមាន ៖ ការដឹកជញ្ជូន ទូរគមនាគមន៍ ឧស្សាហកម្មកែឆ្នៃ អាហារ ផលិតផលឱសថកម្ម រួម ទាំងផ្នែកធនាគារ ធានារាប់រង ទេសចរណ៍ និងអ្វីដែលពុំអាចបំភ្លេចបានគឺ ផលិតផលប្រណិតជាប្រពៃណី (ផលិតផលធ្វើពី ស្បែក ខោអាវដែលកាត់ស្រាប់់ ទឹកអប់ គ្រឿងស្រវឹង...)។

ប្រទសបារាំងគឺជាប្រទេសនាំចេញផលិតផលទី ៥ (ជាពិសេសផលិតផលបរិក្ខា) នៅលើពិភពលោក លំដាប់ទី ៤ លើផ្នែក ទាក់ទងនឹងសេវាកម្ម និងជាប្រទេសទី ៣ ដែលនាំមុខគេលើវិស័យកសិកម្ម (ជាពិសេសលើគ្រាប់ធញ្ញជាតិ និង ការកែឆ្នៃ ម្ហូបអាហារ)។ ប្រទេសបារាំងនៅតែជាប្រទេសទីមួយដែលនាំ មុខគេលើការផលិត និង ការនាំចេញផលិតផលកសិកម្មនៅទ្វីបអ៊ឺរ៉ុប។ ម្យ៉ាងវិញទៀត ប្រទេសបារាំងសម្រេចបាន ៦៦5 លើការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយនឹងដៃគូររបស់ខ្លួន នៅក្នុងសហភាពអ៊ឺរ៉ុប (៥០5 ជាមួយប្រទេសដែលប្រើប្រាស់លុយអ៊ឺរ៉ូ)។

ប្រទេសបារាំងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខពីរលើពិភពលោកនៃបណ្ដាប្រទេសដែលទទួលការវិនិយោគ ផ្ទាល់ពីបរទេស។ តាមការពិត អ្នកវិនិយោគទាំងអស់ចាប់អារម្មណ៍លើគុណភាពនៃកំលាំងពលកម្មក្នុង ប្រទេស ការស្រាវជ្រាវដែលមានកំរិតខ្ពស់ ការត្រួតពិនិត្យបច្ចេកវិជ្ជាដ៏ជឿនលឿន ការត្រួតពិនិត្យយ៉ាងម៉ត់ ចត់លើតំលៃផលិតកម្ម។

- ផលិតផលក្នុងស្រុកសរុប PIB (២០០៦) ៖ ១៧៤៤.២ ពាន់លាន អ៊ឺរ៉ូ

- អត្រាកំណើន ផលិតផលក្នុងស្រុកសរុប (២០០៦) ៖ ២5

- អតិផរណា (២០០៦) ៖ ១.៦5

- ឱនភាពពាណិជ្ជកម្ម (២០០៦) ៖ ២៥.៨ ពាន់លាន អ៊ឺរ៉ូ

កសិកម្ម

វប្បធម៌នៃការដាំអំពៅ

- កសិដ្ឋាន ៖ ៥៤៥ ០០០

- ប្រជាជនប្រកបរបរកសិកម្ម ៖ ១ ១០០ ០០០

- ផ្ទៃដីប្រើប្រាស់សម្រាប់កសិកម្ម ៖ ២៧ ៤៧០ ០០០ ហិចតា ឬ ៥០.៣5 នៃផ្ទៃដីទាំងមូលផលិតផលកសិកម្មសំខាន់ៗនៅ ប្រទេសបារាំង។

- ធញ្ញជាតិ ៖ ៤៨.៥ លានតោន ដែល ៣៤.៨ លានតោន ជាស្រូវសាលីទន់ និង ១៣.៧ លានតោន ជាគ្រាប់ពោត – ជាប្រទេសផលិតទីមួយនៅក្នុងសហភាពអ៊ឺរ៉ុប និង ទី ៥ នៅលើពិភពលោក។

- ស្រា ៖ ៥៣.២ លាន ហិចតុលីត្រ ជាប្រទេសផលិតស្រាទីពីរនៅសហភាពអ៊ឺរ៉ុប និង លើពិភពលោក បន្ទាប់ប្រទេសអ៊ីតាលី។

- ទឹកដោះគោ ៖ ២២.៦ ពាន់លាន លីត្រ ចំណាត់លេខពីរនៅក្នុងសហភាពអ៊ឺរ៉ុប បន្ទាប់ពីប្រទេស អាល្លឺម៉ង់ និង ចំណាត់ ថ្នាក់លេខ ៥ នៅលើពិភពលោក។

- មើមឆៃថាវសម្រាប់ធ្វើស្ករ ៖ ២៦.៦លានតោន ចំណាត់ថ្នាក់លេខ ១ ទាំងនៅក្នុងសហភាពអ៊ឺរ៉ុប និង លើពិភពលោក។

- គ្រាប់ធញ្ញជាតិយកប្រេង ៖ ៥.៧ លានតោន ចំណាត់ថ្នាក់លេខ ១ នៅក្នុងសហភាពអ៊ឺរ៉ុប។

បសុសត្វ

- ពពួកសត្វគោ ក្របី ៖ ១៨.៣ លាន ក្បាល

- ពពួកសត្វជ្រូក ៖ ១៤.៤ លាន ក្បាល

- ពពួកសត្វចៀម ៖ ៧.៩ លាន ក្បាល

- ពពួកសត្វបក្សី ៖ ១.២ លាន ក្បាល

ផលិតផលសាច់

- ពពួកសត្វគោ ក្របី ៖ ១.៨ លាន tec (Tonne-Equivalent-Carcasse)

- ពពួកសត្វជ្រូក ៖ ២.៣ លាន tec

- ពពួកសត្វចៀម ៖ ១.៤ លាន tec

- ពពួកសត្វបក្សី ៖ ១.៩ លាន tec

ព្រៃឈើ

ផ្ទៃដីដែលមានដើមឈើរមានប្រមាន ១៥ លាន ហិចតា ឬ ២៩5 នៃផ្ទៃដីជាតិទាំងមូល។ ស្ថិតក្នុងចំណាត់ថ្នាក់ទីពីរនៃបណ្ដា ប្រទេសដែលមានផ្ទៃដីធំជាងគេនៅសហភាពអ៊ឺរ៉ុប ផ្ទៃព្រៃឈើទាំងមូល នៅប្រទេសបារាំងបានកើនឡើង ៤៦5 ចាប់តាំងពីឆ្នាំ ១៩៤៥ និង កើនឡើងប្រមាន ៧៤០០០ ហិចតា ក្នុងមួយឆ្នាំ។ ដើមឈើរដែលមានស្លឹកធំៗបានគ្របដណ្ដប់មួយភាគធំ​លើផ្ទៃព្រៃឈើទាំងមូល (២,៣) និង ផ្ទៃព្រៃ ១,៣ នៅសល់ត្រុវគ្របដណ្ដបដោយពពួកដើមស្រល់។

ការិយាល័យព្រៃឈើរជាតិ (ឿណធ) គឺជាអ្នកទទួលបន្ទុកលើការគ្រប់គ្រងព្រៃរដ្ឋ (១ ៧៥០ ០០០ ហិចតា) ក៏ដូចជាឈើ និង ព្រៃដែលជាកម្មសិទ្ធសមូហភាពសាធារណ (២ ៧០០ ០០០ ហិតតា)។ ព្រៃ ១០ ៦០០ ០០០ ហិចតា ដែលនៅសល់គឺ ជាកម្មសិទ្ធិរបស់ម្ចាស់ព្រៃឯកជនប្រមាន ៣ ៥០០ ០០០ ម្ចាស់។

ព្រៃនៅប្រទេសបារាំង ដែលសម្បូរទៅដោយជីវចំរុះ និងទេសភាពដ៏ស្រស់បំព្រង និងជាកន្លែងសម្រាប់ដើរ កំសាន្ដ និង លំហែរកាយ អាចអោយយើងប្រមូលផលឈើរប្រចាំឆ្នាំបាន ៥៣ លានម៉ែត្រគូប។ ដូច្នេះ ព្រៃឈើចូលរួមចំណែកយ៉ាង សំខាន់ក្នុងការអភិវឌ្ឍទីជនបទដោយផ្ដល់ជាវត្ថុធាតិដើមសម្រាប់សកម្មភាព នានាលើគ្រប់វិស័យ ដែលបានផ្ដល់ការងារយ៉ាង ច្រើនដល់ប្រជាជន។

ជាទីបញ្ចប់ ព្រៃឈើដែលផ្ទុកទៅដោយជាតិកាបូនអាត់ម៉ូស្វែរិក (le carbone atmosphérique) ក៏បានចូលរួមចំណែក ក្នុងការទប់សាត់ភាពប្រែប្រួលនៃអាកាសធាតុ។ ការផ្ទុកបន្ថែមជាតិិកាបូនប្រចាំឆ្នាំក្នុង ព្រៃប្រទេសបារាំងត្រូវបានកេវាយ តំលៃថាមានចំនួន ១០ លានតោន។

ថាមពល

អត្រាថាមពលឯករាជ ៖ ៤៨5

ការប្រើប្រាស់ថាមពលដំបូង ៖ ២៧៥,៣ លាន tep (តៀននសេ équivalent pétrole)

សហគ្រាសថាមពលសំខាន់ៗ ៖ TOTAL, EdF, GdF

ការបែងចែកការប្រើប្រាស់ថាមពល៖

- ៣៣,៤5 ៖ ប្រេងឥន្ធនៈ

- ៤២,៧5 ៖ អគ្គីសនីដំបូង

- ១៤,៧5 ៖ ហា្គស

- ៤,៥5 ៖ ធ្យូងថ្ម

- ៤,៨5 ៖ ថាមពលបំលែងចេញពីកំដៅ

ការផលិតអគ្គីសនីសុទ្ធសាធ ៖ ៥០៩ ពាន់លាន គីឡូវ៉ាត់ ដែល ៧៦5 បានមកពីថាមពលនុយក្លេអែរ។

ការចំណាយលើថាមពល ៖ ១១,៧ ពាន់លាន អ៊ឺរ៉ូ ។

ឧស្សាហកម្ម

វិស័យឧស្សហកម្មដែលទទួលបានជោគជ័យជាងគេបំផុតនៅន្រទេសបារាំង

- សំណង់អាគារ និង ការងារសាធារណ

ប្រាក់ចំនូលប្រចាំឆ្នាំ ៖ ១៣៧ ពាន់លានអ៊ឺរ៉ូ។

ក្រុមហ៊ុនធំៗបីនៅប្រទេសបារាំងត្រូវបានគេរាប់បញ្ចូលក្នុងចំណោមក្រុមហ៊ុនសំណង់ដែលធំជាងគេនៅអ៊ឺរ៉ុប ដែលរួមមាន ដូចជា ៖ ក្រុមហ៊ុន Vinci ជាក្រុមហ៊ុននាំមុខគេដ៏ធំមួយលើពិភពលោក លើផ្នែកសម្បទាន សំណង់ និង សេវាកម្ម ក្រុមហ៊ុន Bouygues ក្រុមហ៊ុន Eiffage ។

បុគ្គលិក ៖ ១៥៩៧០០០ នាក់

- ឧស្សហកម្មកែឆ្នៃម្ហូបអាហារ

ការផលិតហ្វ្រូម៉ា

ចំណូលប្រចាំឆ្នាំ ៖ ១៣៩,៧ ពាន់លាន អ៊ឺរ៉ូ

បុគ្គលិក ៖ ៣៩០០០០ នាក់

ឧស្សាហកម្មសំខាន់ៗ ៖ ឧស្សាហកម្មផ្នែកសាច់ ទឹកដោះគោ ធញ្ញជាតិ ចំណីសត្វ ភេសជ្ជៈ និង គ្រឿងស្រវឹង។ ជាប្រទេសនាំចេញទីមួយ និង ប្រទេសផលិតទីពីរ នៅក្នុងសហភាពអ៊ឺរ៉ុប។

ប្រាក់ចំណេញ ៖ ៦,៣ ពាន់លានអ៊ឺរ៉ូ

ចំនួនសហគ្រាសដែលមានបុគ្គលិកមានប្រាក់ខែ ២០ នាក់ ឬ ច្រើន ៖ ៣១៨០

សហគ្រាសសំខាន់ៗ ៖ Groupe Danone, Nestlé France, Lactalis, _ Pernod-Ricard, Altadis និង Bongrain។

- ឧស្សាហកម្មគីមី

ចំណូលប្រចាំឆ្នាំ ៖ ៩៦,៦ ពាន់លាន អ៊ឺរ៉ូ

បុគ្គលិក ៖ ២៣១ ៤០០ នាក់

សហគ្រាសសំខាន់ៗ ៖ Air Liquide, Rhodia, Hutchinson

ឧស្សាហកម្មសំលៀកបពាក់ និង គ្រឿងប្រណិត

ចំណូលប្រចាំឆ្នាំ ៖ ៣៥ ពាន់លាន អ៊ឺរ៉ូ

ឧស្សាហកម្មនេះរួមមាន ការចេញម៉ូដខោអាវ គ្រឿងអលង្ការ ផលិតលិតធ្វើពីស្បែកប្រណិត ទឹកអប់ គ្រឿងសំអាង និង ត្បូងកែឆ្នៃ។

សហគ្រាសសំខាន់ៗ ៖ LVMH, Chanel, Hermès international

បុគ្គលិក ៖ ១៥០ ០០០ នាក់

- ឧស្សាហកម្មផលិតឱសថ

ចំណូលប្រចាំឆ្នាំ ៖ ១០៩ ពាន់លាន អ៊ឺរ៉ូ

បុគ្គលិក ៖ ១០០ ០០០ នាក់

ប្រទេសផលិតទីមួយនៅក្នុងសហភាពអ៊ឺរ៉ុប និង ជាប្រទេសនាំចេញទីបីនៅលើពិភពលោក

សហគ្រាសសំខាន់ៗ ៖ Sanofi-Aventis, Pierre Fabre, Servier

- ឧស្សាហកម្មផលិតរថយន្ដ

ចំណូលប្រចាំឆ្នាំ ៖ ១០៩ ពាន់លាន អ៊ឺរ៉ូ

ប្រទេសបារាំងគឺជាប្រទេសនាំចេញទីបីនៅលើពិភពលោកផ្នែករថយន្ដឯកជន

នៅឆ្នាំ ២០០៥ តុល្យការពាណិជ្ជកម្មបានបង្ហាញពីប្រាក់ចំណេញចំនួន ៨,៦ ពាន់លានអ៊ឺរ៉ូ។ PSA (Peugeot-Citroën) និង Renault គឺជាសហគ្រាសពីរដ៏សំខាន់នៃផ្នែកផលិតរថយន្ដ។ ការផលិតរថយន្ដក្នុងឆ្នាំ ២០០៥ បានកើនឡើងរហូតដល់ ៥ ៩៥៥ ៦០០ គ្រឿង។

បុគ្គលិក ៖ ៣២០ ០០០ នាក់

- ការបំលែងលោហៈធាតុ (ដែកថែប អាលុយមីញ៉ូម កែវ បា្លស្ទិច កៅស៊ូ)

ចំណូលប្រចាំឆ្នាំ ៖ ៦៥,១ ពាន់លាន អ៊ឺរ៉ូ

សហគ្រាសសំខាន់ៗ ៖សហគ្រាស Arcelor-Mittal (បំលែងដែកថែប) Saint-Gobain ជាប្រទេសផលិត វត្ថុធ្វើអំពី កែវ ទីមួយ និង ប្រទេសនាំចេញទីពីរ នៅលើពីភពលោក។ Plastic Omnium និង Sommier Allibert គឺជាសហ-គ្រាសបារាំងធំពីរដែលនាំមុខគេលើផ្នែកបំលែងវត្ថុធាតុដើម និង ក្រុមហ៊ុន Michelin គឺជាក្រុមហ៊ុនផលិតសំបកកង់ទីមួយ នៅលើពិភពលោក។

- ទូរគមនាគមន៍ និង បច្ចេកវិជ្ជាពត៌មានវិទ្យា និង ទំនាក់ទំនង

ចំណូលប្រចាំឆ្នាំ ៖ ៤៥ ពាន់លាន អ៊ឺរ៉ូ

បណ្ដាញខ្សែទូរសព្ទ ៖ ៣៨,២ លានខ្សែ

ក្រុមហ៊ុន France Telecom មានវត្ដមាននៅលើទីផ្សាចំនួន ៤៧5 ខណៈពេលដែល ក្រុមហ៊ុន Cegetel-SFR មាន ៣៥,៨5 និងក្រុមហ៊ុន Bouygues Telecom មាន ១៧,២5 ។

ទូរសព្ទចល័តបានរីកដុះដាលយ៉ាងឆាប់រហ័ស ដែលក្នុងនោះមានអ្នកប្រើប្រាស់រហូតដល់ ៥២ លានអ្នក (មិនា ២០០៧)។

ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Alcatel-Lucent គឺក្រុមហ៊ុនផលិតបរិក្ខារទូរគមនាគមន៍ទីបួននៅ ប្រទេសបារាំង។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខមួយលើផ្នែកប្រព័ន្ធបញ្ជូន និង ជាក្រុមហ៊ុននាំមុខ គេនៅក្នុងពិភលោកលើបណា្ដញខ្សែ កាបក្រោមសមុទ្រ។

ក្រុមហ៊ុន Thomson Multimédia គឺជាក្រុមហ៊ុនផលិតទូរទស្សន៍នុយមេរិក ( télévision numérique ) និង លេខសំងាត់ទូរទស្សន៍។

នៅឆ្នាំ ២០០៦ ការធ្វើពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិចបានផ្ដល់ប្រាក់ចំណូល ៩ ពាន់លានអ៊ឺរ៉ូ។- ឧស្សាហកម្មផលិតយន្ដហោះ និង យាន្ដអវកាស

ចំណូលក្នុងឆ្នាំ ២០០៦ ៖ ៣២,១ ពាន់លាន អ៊ឺរ៉ូ

បុគ្គលិក ៖ ១៣២ ០០០ នាក់

សហគ្រាសសំខាន់ៗ ៖ EADS (Airbus, Eurocopter, Astrium, MBDA, ...), Dassault Aviation, Snecma, Arianespace ។

ការបង្កើតតំបន់ប្រកួតប្រជែង

នៅឆ្នាំ ២០០៤ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ប្រទេសបារាំងបាន ដាក់ចេញនូវគោលនយោបាយឧស្សាហកម្មថ្មីមួយដែលធ្វើអោយមានចលនាលើកត្ដា សំខាន់ៗនៃការប្រកួតប្រជែង ដែលក្នុង នេះ សមត្ថភាពនៃការបង្កើតថ្មីគឺជាកត្ដាចំបងបំផុត។

ស្ថិតនៅក្នុងដែនដីតែមួយ តំបន់ប្រកួតប្រជែងប្រមូលផ្ដុំទៅដោយ សហគ្រាស មជ្ឈមណ្ឌលបណ្ដុះបណ្ដាល និង អង្គភាពស្រាវ ជ្រាវ ដែលធ្វើការងារលើគម្រោងរួមគ្នាប្រកបដោយភាពឆ្នៃប្រឌិត និង ជាកន្លែងប្រកួតប្រជែងដ៏សំខាន់មួយនៅលើឆាកអន្ដរ-ជាតិ។

យើងអាចបែងចែកតំបន់ប្រកួតប្រជែងជា តំបន់លេចធ្លោលើផ្នែកបច្ចេកវិជ្ជាដែលការស្រាវជ្រាវ និង ការអភិវឌ្ឍគឺជាផ្នែកសំខាន់ ជាងគេ និង តំបន់លេចធោ្លលើផ្នែកឧស្សាហកម្មដែលស្ដែងចេញតាមរយៈដង់ ភាពសម្បូរបែបនៃផលិតផលក្រណាត់ និង បណ្ដាញពាណិជ្ជកម្ម។

តំបន់ប្រកួតប្រជែង បានបង្ហាញពីការកកើតនៃឧបករណ៍នយោបាយឧស្សាហកម្មថ្មីមួយ ដើម្បីពង្រឹងការ ប្រកួតប្រជែងផ្នែក ឧស្សាហកម្មនៅប្រទេសបារាំង។

នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០០៥ តំបន់ប្រកួតប្រជែង ៦៧ កន្លែង ត្រូវបានកាន់កាប់ដោយគណកម្មការ អន្ដរក្រសួងរៀបចំ និង អភិវឌ្ឍដែនដី ( CIADT )។ បន្ទាប់ពីការទទួលបេក្ខភាពថ្មីៗជាច្រើន និងការបញ្ចូលគ្នារវាងតំបន់ដែលមានឈ្មោះរួចជា ស្រេច តំបន់ប្រកួតប្រជែងមានចំនួនរហូតដល់ ៧១ កន្លែង ចាប់ពីថ្ងៃទី ៥ កក្កដា ឆ្នាំ២០០៧។

គេហទំព័ររបស់ឧស្សាហកម្ម និងបច្ចេកវិជ្ជាបារាំង ៖

ការស្រាវជ្រាវ និង ការអភិវឌ្ឍ

នៅឆ្នាំ ២០០៦ ការចំណាយជាតិសរុបលើ ការស្រាវជ្រាវ និង ការអភិវឌ្ឍ បានកើនឡើងរហូតដល់ ៣៧,៩៩ ពាន់លានអ៊ឺរ៉ូ ឬ ២,២៦5 នៃផលិតផលក្នុងស្រុកសរុប។ ថវិការ ៥២,៥5 សម្រាប់ការចំណាយលើ ការស្រាវជ្រាវ និង ការអភិវឌ្ឍ (ជា ពិ-សេសចំណាយលើ ការថែរក្សាអាគារ ប្រាក់ខែបុគ្គលិក និង បរិក្ខាសម្រាប់មន្ទីរពិសោធន៍) ត្រូវបានផ្គត់ផ្គង់ដោយផ្នែក សា-ធារណដែលបានធានាដំណើរការនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវធំៗ ( CNRS – ការអប់រំ INSERM - ឱសថ INRA - ក្សេទ្រវិទ្យា)។

ការស្រាវជ្រាវដែលផ្ដល់ថវិការដោយសហគ្រាសនានា (៤៧,៥5) ផ្ដោតសំខាន់ទៅលើផ្នែកបច្ចេកវិជ្ជា ដូចជា ការផលិតយន្ដ ហោះ និង យាន្ដអវកាស ឱសថកម្ម ការផលិតរថយន្ដ គ្រឿងបរិក្ខាទំនាក់ទំនង ឧបករណ៍វាស់ភាពជាក់លាក់។

ប្រទេសបារាំងស្ថិតចំណាត់ថ្នាក់ទីបួនលើវិស័យស្រាវជ្រាវក្នុងបណ្ដាប្រទេស OCDE បន្ទាប់ពីប្រទេស ជប៉ុន សហរដ្ឋអាមេរិច និង អាល្លឺម៉ង់។

ការដឹកជញ្ជូន

- បណ្ដាញផ្លូវថ្នល់

បណ្ដាញផ្លូវថ្នល់ដែលមានភាពមមាញឹកជាងគេនៅលើពិភពលោក និងវែងជាងគេនៅក្នុងសហភាព អ៊ឺរ៉ុប ដែលមានប្រវែង ១ ០៧៩ ០៧២ គីឡូមែត្រ (ផ្លូវសហគមន៍ ផ្លូវបន្ទាប់បន្សំ ផ្លូវជាតិ និង ផ្លូងធំៗ) ដែល ១០ ៤៩២ ចាផ្លូវធំៗ (ាុតៀរៀុតេ)។

ជាការពិតណាស់ ៨០5 នៃការដឹកជញ្ជូនទំនិញធ្វើឡើងតាមរយៈផ្លូវថ្នល់ ការដឺកជញ្ជូនរួមគ្នាត្រូវបាន គេធ្វើអាយមានស្ថេរភាព ឡើងវិញបន្ទាប់ពីមានភាពរញេរញៃយ៉ាងខ្លាំងក្នុងរយៈពេលបុន្មានាឆ្នាំមុននេះ។

- បណ្ដាញថ្លូវដែក

រថភ្លើងពីប្រភេទដែលមានល្បឿនលឿន នៅសានីយរថភ្លើង en Gare de Lyon (Paris)

ថ្លូវដែកមានប្រវែង ៣១ ០០០ គីឡូមែត្រ (០១ មករា ២០០៦)។ ប្រទេសបារាំងគឺជាប្រទេសដែល បានបំបែកឯកត្តកម្មផ្នែក ល្បឿន (៥៧៤,៨ គ,មក្នុងមួយម៉ោង) ជាមួយនឹងរថភ្លើងដែលមានល្បឿនលឿន (TGV) ដែលរថនៅលើបណ្ដាញពិសេស ប្រវែង ១៨៧៦ គ,ម ក្នុងល្បឿនធម្មតា ពី ២៧០គ,មក្នុងមួយ ម៉ោងឡើងទៅ។

ចរាចរផ្លូវដែកប្រចាំឆ្នាំ ២០០៦ ៖ អ្នកធ្វើដំណើរ ៨០ លានអ្នកធើដំណើរលើបណ្ដាញរថភ្លេឺងសំខាន់ ៨៣ លាននាក់តាម រយៈបណ្ដាញ TGV ៥៧២លាននាក់ តាមបណ្ដាញ Ile-de-France ជាមួយនឹង ទំនិញដែលដឹកតាមទូរថភ្លើងដែលមាន ទំងន់ ១២១ លានតោន។

- ការដឹកជញ្ជូនតាមផ្លូវអាកាស

អ្នកធ្វើដំណើរមានប្រមាន ១៦០ លាននាក់ក្នុងមួយឆ្នាំ និង ទំនិញផ្ញើរតាមយន្ដហោះដែលមានទម្ងន់ ៤,៨ ពាន់លានតោន ក្នុងមួយឆ្នាំ។ យន្ដហោះគ្រប់ធន់ចំនួន ៩០៤ គ្រឿង (យន្ដហោះ និង ឧទ្ធម្ភាគចក្រ) កំពុងធើការហោះហើរក្រោមការគ្រប់គ្រង របស់បារាំង។

អាកាសយាន្ដដ្ឋាននៅទីក្រុងប៉ារីស ()

នៅឆ្នាំ ២០០៦ សកម្មភាពហោះហើរពាណិជ្ជកម្មមានចំនួន ៧៦៤០០០ លើក អ្នកធ្វើដំណើរមានចំនួន ៨២,៨ លាននាក់ និង ទំនិញ និងសំបុត្រដែលផ្ញើរតាមយន្ដហោះមានទម្ងន់ ២,១ លានតោន (ចំណាត់ថ្នាក់លេខមួយនៅអ៊ឺរ៉ុប)។

នាវាដឹកទំនិញ នាវា ២១២ គ្រឿង ដែលអាចផ្ទុកចំណុះសរុប ៤,៧ លានតោន បានដឹកជញ្ជូនទំនិញ ចំនួន ៣៤០ លាន តោន ជារៀងរាល់ឆ្នាំ។ ចំណុះនាវាដឹកទំនិញបារាំងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ២៨ លើពិភពលោក។ Marseille ដែលជា កំពុងផែទីមួយនៅប្រទេសបារាំង និង មេឌីទែរ៉ាណេ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៤ នៅអ៊ឺរ៉ុប ជាមួយនឹងការដឹកជញ្ជូនទំនិញ ដែលកើនឡើងរហូរដល់ ៩៥,៥ លានតោន។

ផ្នែកសេវាកម្ម

- ផ្នែកហិរញ្ញវត្ថុ និង ធនាគារ

La Bourse de Paris ដែលបានប្ដូរឈ្មោះមកជា Euronext Paris គឺជាទីផ្សាសកម្មភាពផ្លូវការនៅ ប្រទេសបារាំង។ ចាប់តាំងពីឆ្នាំ ២០០០ មក តាមរយៈការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ Euronext Paris បានជំនួសតំណែងទីផ្សាភាគ ហ៊ុននៅទីក្រុងបារីស អាំស្ទែដាំ និង ប្រ៊ុសស៊ែល។

ក្នុងឆ្នាំ ២០០២ ម្ចាស់ទីផ្សាភាគហ៊ុនថ្មីនេះនៅអ៊ឺរ៉ុប បានទិញយកភាគហ៊ុនទីផ្សាអនុផលិតផលរបស់ អង់គ្លេស LIFFE (London International Financial Futures and options Exchange) និងទទួលយក ភាគហ៊ុនរបស់ la Bourse de Lisbonne។

នៅក្នុងឆ្នាំ ២០០៧ គេឃើញមានការបញ្ចូលគ្នារវាងភាគហ៊ុននៅអ៊ឺរ៉ុប និង ទីផ្សាភាគហ៊ុននៅ ញុូយ៉ក (ណេឹ York Stock Exchange)។ ជាមួយនឹងភាគហ៊ុនដែលមានចំនួនទឹកប្រាក់ ២១ ៥០០ ពាន់លានអ៊ឺរ៉ូ , NYSE Euronext គឺក្រុមហ៊ុនដែលមានទីផ្សាភាគហ៊ុនធំជាងគេនៅលើពិភពលោក។

ធនាគារសំខាន់ៗនៅប្រទេសបារាំងរួមមាន ៖ BNP Paribas, Crédit agricole, Société générale និង LCL ។

- ផ្នែកធានារ៉ាប់រង

ផ្នែកធានារ៉ាប់រងនៃប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូល ១៩៨,៤ ពាន់លាន អ៊ឺរ៉ូ។ Axa ដែលជាក្រុមហ៊ុនធំជាងគេទីពីរនៅអ៊ឺរ៉ុប CNP និង AGF គឺជាក្រុមហ៊ុនបីសំខាន់ នៅប្រទេសបារាំង។ ការធានា រ៉ាប់រងលើមនុស្ស (ជីវិត និង សុខភាព) នៅតែបន្ដដំណើរអភិវឌ្ឍរបស់ខ្លួន (៎១៦,១5)។ ការធានារ៉ាប់រងលើការខូចខាត (ទ្រព្យសម្បត្ដិ និង ការទទួលខុសត្រូវ) បានកើនឡើងរហូត ២,២5 ។ ផ្នែកធានារ៉ាប់រងបានផ្ដល់ការងារដល់ប្រជាជនប្រមាន ២០០០០០ នាក់។

- វិស័យទេសចរណ៍

ជាមួយនឹងភ្ញៀវទេសរណ៍ដែលមានចំនួន ៧៦ លានអ្នក ក្នុងឆ្នាំ ២០០៦ ប្រទេសបារាំងគឺជាប្រទេស ដែលមានអ្នកចូលមក ទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោក។

រយៈពេលចុងក្រោយនេះ ប្រទេសបារាំងមាន ៖

សណ្ឋាគារចំនួន ១៨២៨៤

ទីលានសម្រាប់កំពិញចំនួន ៨១៣៨ កន្លែង( terrains de camping )

ភូមិវិស្សមកាលចំនួន ៩១៤ ភូមិ

ផ្ទះតូចៗសម្រាប់យុវវ័យចំនួន ១៧៧ ខ្នង

ផ្ទះតូចៗនៅក្នុងសហគមន៍ និង តាមទីជនបទ ចំនួន ៦៩៧០០ ខ្នង

បន្ទប់សណា្ឋាគារចំនួន ៣៤៨៤៨ បន្ទប់

ប្រទេសបារាំងគឺជាប្រទេសដែលទទួលបានចំណូលច្រើនជាងគេទីបី ពីវិស័យទេសចរណ៍ បន្ទាប់ពីសហរដ្ឋ អាមេរិច និង ប្រទេសអេស្បាញ ក្នុងចំនួនទឹឹកប្រាក់ ៦៦ ពាន់លានអ៊ឺរ៉ូ។ ប្រាក់ចំណេញបានមកពីវិស័យនេះ បានកើនឡើងច្រើនជាង ៨,៩ ពាន់លានអ៊ឺរ៉ូ។

ពាណិជ្ជកម្មក្រៅប្រទេស

ការនាំចេញនៅប្រទេសបារាំមងមានចំនួនទឹកប្រាក់ ៤៨១,២ ពាន់លានអ៊ឺរ៉ូ។ ចំេណែកឯការនាំចូលវិញ ចំនួនទឹកប្រាក់បាន កើនឡើងរហូតដល់ ៥០៧ ពាន់លានអ៊ឺរ៉ូ។ ឱនភាពពាណិជ្ជកម្មមានចំនួនទឹកប្រាក់ ២៥,៨ ពាន់លានអ៊ឺរ៉ូ។

ប្រទេសអាល្លឺម៉ង់ អ៊ីតាលី ចក្រភពអងគ្លេស ប៊ែលហ្សីក លុចហ្សមប៊ួរ ក៏ដូចជាសហដ្ឋេអាមេរិច សុទ្ធតែជាដៃគូរពាណិជ្ជកម្មដ៏ សំខាន់របស់បារាំង។

កែប្រែចុងក្រោយ 24/06/2008

ត្រឡប់ទៅលើ