ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង

លោកត្រូវ​បាន​តែងតាំង​ជារដ្ឋមន្រ្តី​ក្រសួងអឺ​រ៉ុប និង​ការបរទេស​បារាំង នៅថ្ងៃ​ទី​១៧ ខែឧស​ភា ឆ្នាំ​២០១៧។ លោក​បន្តតំណែង​ពីលោក ហ្សង់-ម៉ាក អេរ៉ូលត៍ ។

ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង - JPEG

ជីវ​ប្រ​វត្តិ
លោក​ហ្សង់-អ៊ីវ ឡឺ​ឌ្រី​យ៉ង់ កើត​នៅ​ថ្ងៃ​៣០ ខែ​មិ​ថុនា ឆ្នាំ​១៩៤៧ នៅ​ក្រុង Lorient (ខេត្ត​Morbihan)

មុខងារនៅតាមក្រសួង៖
រដ្ឋ​មន្រ្តី​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំ​ង ចាប់​តាំង​ពី​​ខែ​ឧស​ភា ឆ្នាំ​២០១៧
រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ពី​ខែមេសា​ឆ្នាំ​២០១៤ ដល់​ខែ​ឧសភាឆ្នាំ​២០១៧
រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ពី​ខែឧស​ភា ឆ្នាំ​២០១២ ដល់​ខែមិ​នា​ឆ្នាំ​២​០១៤
រដ្ឋលេខា​ធិការក្រសួង​សមុទ្រ អម​រដ្ឋមន្ត្រី​ទទួលបន្ទុក​សម្ភារៈ​ឧប​ករណ៍ លំ​នៅ​ដ្ឋាន ដឹក​ជញ្ជូន និង​លំហ ពីឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩២

មុខងារដែលទទួលបានពីការបោះឆ្នោតជ្រើសតាំង៖
ប្រធាន​គណៈ​តំបន់​ប្រឺតាញ ពី​ឆ្នាំ២០០៤​ដល់​ឆ្នាំ​២០១២
ទីប្រឹក្សា​តំបន់​ប្រឺតាញ ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៤
តំណាងរាស្រ្ត​ខេត្ត Morbihan ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​១៩៩១ និង​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៧
អភិបាល​ក្រុង Lorient (ខេត្ត​Morbihan) ពី​​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩៨
ទីប្រឹក្សា​សាលា​ក្រុង Lorient (ខេត្ត​Morbihan) ពី​ឆ្នាំ១​៩៧៧ ដល់​ឆ្នាំ​២០០៤

មុខងារផ្សេងទៀត៖
ប្រធាន​សន្និសីទតំ​បន់​សមុទ្រ​អឺរ៉ុប ឆ្នាំ​២០១០
ប្រធាន​សហជីព​អន្ត​រ​ឃុំពហុ​មុខ​ងារ (SIVOM) នៃក្រុ​ង​ឡូរី​យ៉ង់ (ឃុំ​ចំនួន​៦) បន្ទា​ប់​មកប្រធាន District du Pays de Lorient (១០​ឃុំ) និង​សហគមន៍ Pays de Lorient (១៩​ឃុំ) ពីឆ្នាំ​១៩៨៣ ដល់​ឆ្នាំ​២០០៤។
អនុ​ប្រធាន​គណៈប្រតិភូបារាំង​នៃគណៈក​ម្មា​ធិការ​តំបន់ ឆ្នាំ​២០០៥
តំណាងកា​រិយា​ល័យ​គណៈក​ម្មាធិ​ការ​តំបន់​ចាប់​តាំង​ពី​ឆ្នំា​២០០៥

មុខអាជីព៖
សាស្រ្តា​ចារ្យសាកល​វិទ្យាល័យ​ចាប់​ពីឆ្នាំ​១៩៧៣
អគ្គាធិការ​​កិត្តិយស​នៃក្រសួង​​អប់​រំជា​​តិ​ចា​ប់​តាំង​​ពីឆ្នាំ​​១៩៩៣

ការសិក្សា
មហា​បរិញ្ញាបត្រ​ផ្នែក​ប្រវត្តិសាស្រ្ត​សហ​ស​ម័​យ

កែប្រែចុងក្រោយ 05/11/2018

ត្រឡប់ទៅលើ