អាហារូបករណ៍BGF ឆ្នាំ២០២០ សហហិរញ្ញប្បទានជាមួយក្រសួងអប់រំយុវជន និងកីឡា

បើក​​​​​ទទួល​​​​ពាក្យ​​រហូត​​​ដល់​ម៉ោង​​​៥ល្ងា​​ច​​ថ្ងៃ​​​​ទី​​​២៧ ខែ​​មីនា ឆ្នាំ​​​២០​២០​

ស្ថា​ន​​​ទូត​បារំាង​​​ប្រចាំ​​​កម្ពុជា​​​បើក​​​ទទួល​​​ពាក្យ​​​សុំ​អា​ហារូ​ប​​ករណ៍​​​រដ្ឋា​​ភិបាល​បា​​រាំង សហ​​ហិរញ្ញ​​ប្បទាន​​ជាមួយក្រសួង​អប់​រំ យុវ​ជន និង​កីឡា​កម្ពុជា​។
សម្រា​​​ប់ឆ្នាំ​សិ​ក្សា ២០២០-​​២០២១ អាហារូ​​បក​រណ៍​​មួយប្រភេទ​​ត្រូ​​វ​បាន​​ផ្តល់​​ជូន​​៖

  • អាហារូ​ប​ករណ៍​ស​ម្រាប់​​ថ្នា​​ក់​បណ្ឌិត​​មាន​​រយៈពេ​​ល​​៦​ខែ ក្នុ​​ង​​មួយ​​ឆ្នាំ​​សម្រាប់​​រយៈ​​ពេល​៣​ឆ្នាំ​​នៃនិក្ខេ​​​ប​បទ​​ថ្នាក់​​បណ្ឌិត ដែល​​ជារួម​​មាន​​ចំនួន​​១៨ខែ​​។

    អាហារូ​ប​ករណ៍ខា​​ង​លើ​បើក​​សម្រាប់​​និស្សិត និង​​អ្ន​​ក​​ស្រា​វ​ជ្រាវ​​ទាំង​​អស់ ដែល​​មាន​បំណង​​សិក្សាថ្នា​​​​ក់​ប​ណ្ឌិត​​នៅ​​តាម​​គ្រឹះ​​ស្ថាន​​ឧត្ត​​ម​​សិក្​សា​បា​​រាំង​​។ អា​ហា​រូប​​ករណ៍​​នេះបើ​ក​​ជូន​​បេក្ខ​​ជន​​ដែលមានបំណង​សិក្សា​​នៅ​​លើមុខ​​វិជ្ជា​​វិទ្យា​​សាស្រ្ត បច្ចេក​​វិទ្យា វិស្វ​​កម្ម និង​​គណិតវិ​ទ្យា​ ​(STIM) ហើ​យ​ត្រលប់​​មក​បំ​ពេញ​​ការងារ​​ជា​សាស្រ្តា​​ចារ្យ-អ្ន​​​ក​​ស្រា​​វ​ជ្រាវ​​នៅក​​ម្ពុជា​​នៅ​ពេលប​​ញ្ចប់​​ការ​​សិក្សា​​ថ្នាក់បណ្ឌិត​​។

មុន​​នឹង​​​ដាក់​បេ​ក្ខ​​ភាព សូម​អា​ន​​ឱ្យ​​បាន​ច្បាស់​​នូវ​​សេច​ក្តី​ពន្យ​​ល់​​ណែ​​នាំ។​​

ទាញ​​យក​​សេច​​ក្តី​​ពន្យល់​​ណែ​​នាំ
ទាញយ​​ក​​ពាក្យ​​សុំអា​​ហា​រូប​​ករ​ណ៍

ពាក្យ​សុំ​អា​ហារូប​​ករណ៍ និង​​ឯក​​សារ​​ពាក់​​ព័ន្ធ​​ត្រូ​វ​​យក​​មក​​ដាក់​​នៅ​​កា​រិយា​​ល័យ​​សហ​​ប្រ​​តិ​ប​ត្តិការ និង​​សកម្ម​​ភាព​​វប្ប​​ធម៌ នៃ​​ស្ថាន​​ទូត​​បារាំង​​ប្រចាំ​​កម្ពុជា​​។

ការ​​ដាក់​ពា​ក្យ​​សុំ​ធ្វើ​ឡើង​​នៅ​​ស្ថាន​ទូត​​បារាំង​​ប្រចាំ​​កម្ពុជា អគារ​​លេខ​១ មហា​​វិថី​​ព្រះមុ​នី​​វង្ស ពីថ្ងៃ​​ចន្ទ​ដល់​​ថ្ងៃ​សុក្រ ពី​​ម៉ោង​​៨៖៣០​​នាទី ដល់​​ម៉ោង​​១២ និង​​ពី​​ម៉ោង​​១៤​​ដល់​​ម៉ោង​​១៧ ឬ​​តាម​អ៊ី​មែល​​តាម​​រយៈ​អា​សយ​​ដ្ឋាន scac.phnom-penh-amba@diplomatie.gouv.fr ។

ក្នុង​​ករណី​​ពាក្យ​សុំ​ត្រូវ​បាន​​ដាក់​​នៅ​​ស្ថាន​​ទូត​​បា​​រាំង ពាក្យ​សុំនោះ​​ត្រូ​​វ​មាន​​លក្ខណៈ​​ពេញ​​លេញ និង​​ដាក់​​ក្នុ​​ង​​ស្រោម​​​សំបុត្រ ដោយ​​មាន​​ចារ​​នាម​​ត្រ​​កូល នាម​​ខ្លួន និង​​មុខ​​វិជ្ជា​​សិក្សា​​របស់​បេក្ខ​ជន​​។

កាល​​បរិច្ឆេទ​​ផុត​​កំណត់​​ទទួល​​ពាក្យ​​ថ្ងៃ​​ទី​​២៧ ខែ​​មី​នា ឆ្នាំ​​២០២០ វេលា​​ម៉ោង​​៥​​ល្ងា​ច​​។
សម្រា​​ប់​​ព័ត៌​​មាន​​​បន្ថែម សូម​​ទាក់​ទ​ង​៖
កញ្ញា លី​ហ្សា ​កា​​សា​​ម៉ា​​ហ្ស៊ូ
មន្រ្តី​​ទទួល​​បន្ទុក​កិ​ច្ច​ការ​​ឧត្តម​​សិក្សា
ស្ថាន​ទូ​តបារាំង​​ប្រចាំ​​កម្ពុ​ជា
អគារ​​លេខ​១ មហា​​វិថី​​ព្រះ​មុនី​​វង្ស ប្រអប់​​សំបុត្រ​​ប្រៃសណីយ៍​​លេខ​​១៨ ភ្នំ​​ពេញ
ទូរ​ស័ព្ទ​​លេខ៖ +៨៥៥(០)​​២៣ ២៦ ០០ ៣៥
អ៊ីមែ​​ល​៖ scac.phnom-penh-amba@diplomatie.gouv.fr

កែប្រែចុងក្រោយ 28/02/2020

ត្រឡប់ទៅលើ