អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង

ប្រធានា​ធិបតី​បារាំង លោក អេម៉ានុយ​អ៊ែល ម៉ា​ក្រុង បាន​ចូល​កាន់​តំណែ​ង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧស​​ភា ឆ្នាំ​២០១៧ សម្រាប់​រយៈពេល​៥​ឆ្នាំ​។ លោក​កាន់​តំណែង​នេះ​បន្តពី​លោក ហ្រ្វង់​ស៊័រ ហូ​ឡង់ ហើយ​លោក​ជាប្រធានា​ធិបតី​បារាំង​ទី៨ នៃ​សាធារណ​រដ្ឋ​បារាំង​ទី៥​។

JPEG
អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង

ជីវ​ប្រ​វ​ត្តិ
លោក​អេម៉ានុយ​អ៊ែល ម៉ា​ក្រុង កើត​នៅថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​១៩៧៧ នៅក្រុង​អាមី​ញ៉ង់​ (ខេត្ត​Somm​e​)

មុខងារ​​នៅតាម​ក្រសួង​៖

  • រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច ឧស្សាហ​កម្ម និង​ឌីជី​ថល ពី​ឆ្នាំ២០១៤​ដល់​២០១៦

មុខងារ​នយោ​បាយ​៖

  • លេខាធិការ​រងនៅ​វិមាន​ប្រធានា​ធិប​តី Elysée ២០១២ ដល់​២០១៤
    មុខ​អាជីព​៖
  • នាយក​គ្រប់​គ្រង​ធនា​គារ Rothschild et Compagnie ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១២
  • នាយក​គ្រប់​គ្រង​ធនាគារ​ធុរ​កិច្ច ពី​ឆ្នាំ​២០០៨ ដល់​២០​១១
  • អធិការ​ហិរញ្ញ​វត្ថុ​ ពី​ឆ្នាំ២០០៤​ដល់​២០០៨

ការសិក្សា៖

  • សញ្ញា​ប័ត្រ DEA ផ្នែក​ទស្សនៈ​វិទ្យា (សាកល​វិទ្យា​ល័យ Paris X-Nanterre)
  • ទទួលបាន​សញ្ញាប័ត្រ​ពី​វិទ្យាស្ថាន​សិក្សា​នយោ​បាយ (IEP) នៃទី​ក្រុង​Paris
  • សិស្ស​សាលា​ជាតិ​រដ្ឋបាល​(ENA) (ជំ​នាន់ Léopold Séda Senghor ២០០២-​២០០៤​)

ប្រធានា​ធិបតី​បារាំង​មុនៗ​នៃ​សាធារណរដ្ឋ​បារាំង​ទី​៥

  • ហ្រ្វង់​ស៊័រ ហូ​ឡង់ (២០១២-​២០១៧​)
  • នីកូឡា សាកូហ្ស៊ី (២០០៧-២០១២)
  • ហ្សាក់ ស៊ីរ៉ាក់ (១៩៩៥-២០០៧)
  • ហ្រ្វង់ស៊័រ មីតេរ៉ង់ (១៩៨១-១៩៩៥)
  • វ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង ១៩៧៤-១៩៨១)
  • អាឡាំង ប៉ូអេ (១៩៧៤ ១៩៨១)
  • ហ្សក ប៉ុមពីឌូ ១៩៦៩-១៩៧៤
  • អាឡាំង ប៉ូអេ (១៩៦៩ ស្តីទីពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៦៩)
  • សាល ដឺហ្គោល(១៩៥-១៩៦៩)

កែប្រែចុងក្រោយ 05/11/2018

ត្រឡប់ទៅលើ