២- បេសកកម្មផ្តល់ជំនួយដល់សកម្មភាពរបស់អង្គការលើឆាកអន្តរជាតិ

ការផ្តល់ជំនួយគឺជាមធ្យោបាយមួយផ្សេងទៀតក្នុងការជួយកុមារ។

- ការផ្តល់ជំនួយ អាចអោយគេធានាបាននូវការបង្កើតនូវលំនៅដ្ឋានសុវត្ថិភាព ការតាមដានសុខ​ភាព ការសិក្សា និងការអប់រំណែនាំដោយគោរពនូវវប្បធម៌របស់ពួកគេ។ មានសមាគមន៌ផ្តល់ជំនួយ​ដល់កុមារច្រើនឡើងៗ ផ្តល់ផងដែរ នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬថ្នាក់សកលវិទ្យាល័យ។ ទាំងនេះ ផ្តល់ដល់កុមារនូវមធ្យោបាយមួយដល់កុមារក្នុងការ ធ្វើសមាហរណកម្មនៅក្នុងប្រទេសរបស់ខ្លួន និង ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ។ ជានិច្ចកាល គឺគ្រួសារ ជា អ្នកទទួលបានការស្តារ កិត្តិយស តាមរយៈការលើកស្ទួយកុមារ ហើយគ្រួសារនេះហើយដែលនឹងអាច ជួយឧបត្ថម្ភ កុមារ ទីទ័លក្រផេ្សងទៀត។

- ជាចុងបញ្ចប់, ការផ្តល់ជំនួយ គឺជាកិច្ចសន្យាដែលផ្តល់អោយកុមារនូវការការពារ និងជំនួយ ផ្នែកស្មារតី ដើម្បីអោយ កុមារទាំងនោះធំធាត់ឡើង ហើយដោយសង្ឃឹមថាអាចមានជីវភាព ប្រសើរ ជាងមុន​។ ក្នុងករណីមានផ្តល់ជំនួយលក្ខណៈ បុគ្គល ការផ្តោះប្តូរសំបុត្រគ្នាជាប្រចាំ លទ្ធភាពមកសួរសុខទុក្ខ ពង្រឹងជំនួយផ្នែកស្មារតីទ្វេរឡើង។

- នៅប្រទេសកម្ពុជាមានសមាគមន៌ដែលគេទទួលស្គាល់ ដែលបង្កើតឡើងយ៉ាងត្រឹមត្រូវ ហើយ សមាគមន៌ទាំងនោះធ្វើ តាម វិធីផ្តល់ជំនួយនឹងនេះ​៖

កែប្រែចុងក្រោយ 30/06/2008

ត្រឡប់ទៅលើ