៣- មូលនិធិអភិវឌ្ឍន៍សង្គម (FSD)

មូលនិធិអភិវឌ្ឍន៍សង្គម (FSD)

ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការជួយគាំទ្រដល់ផ្នែកសង្គម ជាមុខព្រួញមួយក្នុងចំណោម បណ្ដា មុខព្រួញជាអាទិភាពនៃនយោបាយ សហប្រតិបត្ដិការបារាំងនៅកម្ពុជា ។

មូលនិធិអភិវឌ្ឍន៍សង្គម (FSD) មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្ដយុទ្ធសាស្ដ្រនេះ ដោយ ផ្ដល់ជំនួយ ដោយផ្ទាល់ដល់ សង្គមស៊ីវិល ជាពិសេសជួយដល់ប្រជាជនដែលក្រីក្របំផុត ។

១- គោលដៅរបស់មូលនិធិ FSD ៖

- ជំរុញ និងគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធសង្គមស៊ីវិលនៅកម្ពុជា ។

- កែលំអរជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងជំរុញអោយមានអភិបាលកិច្ចល្អ ។

វិស័យសំខាន់ៗ ដែលមូលនិធិអភិវឌ្ឍន៍សង្គម (FSD) ចូលធ្វើអន្ដរាគមន៍មាន ៖

- វិស័យសុខាភិបាល វិស័យអប់រំ និងជំរុញអោយប្រជាពលរដ្ឋមានលទ្ធភាពទទួលនូវសេវា សាធារណៈ ។

- បង្កើនប្រាក់ចំណូល ។

- លើកកម្ពស់សិទ្ធិមនុស្ស ។

គណៈកម្មាធិការពិគ្រោះយោបល់ជួបប្រជុំគ្នាបីដងក្នុង១ឆ្នាំ (ខែមីនា កក្កដា និងតុលា) ដើម្បី ត្រួតពិនិត្យ ចំណុចមួយចំនួនដូចខាងក្រោម ៖

- បំពេញតំរូវការប្រជាពលរដ្ឋក្នុងការបណ្ដុះបណ្ដាល ។

- ជំរុញការចូលរួមរបស់ស្ដ្រីក្នុងដំណើរការអភិវឌ្ឍន៍ ។

- ការពារបរិស្ថាន ។

២-ល័ក្ខខ័ណ្ឌនៃការផ្ដល់ជំនួយឧបត្ថម្ភរបស់មូលនិធិ FSD ៖

បើសិនលោកអ្នកជាអង្គការក្រៅរដ្ឋាបាលក្នុងស្រុក អ្នកអាចមានសិទ្ធិទទួលជំនួយពីមូលនិធិ អភិវឌ្ឍន៍សង្គម ។

អ្នកស្នើសុំ (អត្ថគាហក)ត្រូវបំពេញតាមល័ក្ខខ័ណ្ឌមួយចំនួនដូចខាងក្រោម ៖

- ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកម្ពុជា និងជាអង្គការ មិនស្វែងរកប្រាក់ចំណេញ ។

- ជាស្ថាប័នសាធារណៈដូចជា ៖ សហគមន៍ សាលាក្រុង មន្ទីរពេទ្យ សាលារៀន ។

អង្គការស្ថាប័នអ្នកអនុវត្ដគំរោងខាងលើត្រូវមានលក្ខន្ដិកៈជាសមាគម ។ ដូច្នេះ រាល់អត្ថគាហក អាចសុំ អោយអង្គការក្រៅរដ្ឋាភិបាល អន្ដរជាតិជួយដល់ពួកគេក្នុងការគ្រប់គ្រង និងអនុវត្ដន៍ គំរោងនេះ ។

ក- លក្ខណៈវិនិច្ឆ័យខាងរដ្ឋបាល ៖

- ទឹកប្រាក់ជំនួយស្នើសុំពី FSDត្រូវមានចំនួនពី ៥០០០ ទៅ ២០០ ០០០ ដុល្លារ។

- គំរោងត្រូវមានរយៈពេលមិនលើសពី ២៤ខែឡើយ។

- អត្ថគាហកត្រូវចូលរួមវិភាគទានផ្ទាល់ខ្លួនយ៉ាងហោចណាស់៣០%នៃចំនួនសរុបរបស់គំរោង (វិភាគទានហិរញ្ញវត្ថុ អាចជាកំលាំងពលកម្ម សម្ភារៈ ឬ សោហ៊ុយលើការបង្កើត និងរៀបចំ គំរោង ។ល។ )

កំណត់សំគាល់ ៖ មូលនិធិនេះមិនផ្ដល់ថវិកាសំរាប់ដំណើរការប្រចាំថ្ងៃទេ (ឧទា ៖ ប្រាក់ខែបុគ្គលិក ថ្លៃឈ្នួលផ្ទះ ឡាន ទូរស័ព្ទ ។ល។) ផ្ទុយទៅវិញ គឺជួយតែលើការបណ្ដុះ បណ្ដាល និងការវិនិយោគ តូចៗ ។

ខ- លក្ខណៈវិនិច្ឆ័យខាងបច្ចេកទេស ៖

រាល់គំរោង ដែលទទួលបានហិរញ្ញប្បទាន ត្រូវផ្ដោតគោលដៅដោយផ្ទាល់ចំពោះប្រជាជន កម្ពុជា ។ ល័ក្ខខ័ណ្ឌទាំងនោះមាន ៖

- ការវិភាគពេញលេញអំពីតម្រូវការជាចម្បងរបស់អត្ថគាហក ។

- ការប្ដេជា្ញ និងឆន្ទះមោះមុតរបស់អត្ថគាហក និងយុទ្ធសាស្រក្នុងការទទួលខុសត្រូវលើគំរោង ។

- យុទ្ធសាស្ដ្រប្រកបដោយនិរន្ដរភាពក្នុងការអនុវត្ដន៍គំរោង ។

- ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានដល់ការបង្កើត និងអនុវត្ដគំរោង ។

បើសិនលោកអ្នក មានបំណងសុំជំនួយពីមូលនិធិ FSD សូមយកទម្រង់បែបបទស្នើសុំពីគេហ ទំព័រស្ថាន ទូតបារាំង ។

៣-គំរោងកំពុងដំណើរការ ៖

បញ្ជីគំរោងផ្ដល់ថវិកាដោយមូលនិធិអភិវឌ្ឍន៍សង្គម FSD ៖

- ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដទ្រង់ទ្រាយតូច ៖ សាលារៀន មណ្ឌលសុខភាព ប្រឡាយស្រោច ស្រព។

- បណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កសិករ ស្ដ្រីងាយរងគ្រោះ បុគ្គលិកមណ្ឌលសុខភាព។

- គាំទ្រដល់សហគ្រាសខ្នាតតូច និងការអភិវឌ្ឍវិស័យឯកជន។

- លើកកម្ពស់ការចូលរួមរបស់ស្ដ្រីក្នុងវិស័យនយោបាយ។

៤ - អាសយដ្ឋាន ៖

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា

ផ្នែកសហប្រតិបត្ដិការ និងសកម្មភាពវប្បធម៌

លេខ១ មហាវិថីព្រះមុនីវង្ស ភ្នំពេញ

- ទូរស័ព្ទ ៖+៨៥៥ ២៣ ៤៣០ ០៣២

- ទូរសារ ៖ +៨៥៥ ២៣ ៤៣០ ០៤៧

- អ៊ីមែល ៖ scac.phnom-penh-amba@diplomatie.gouv.fr

- សូមទំនាក់ទំនង៖ julie.maraval@diplomatie.gouv.fr

កែប្រែចុងក្រោយ 30/06/2008

ត្រឡប់ទៅលើ