៩- បទបង្ហាញរបស់លោក Barnier ពីគម្រោងបង្កើតអង្គការសហប្រជាជាតិទទួលបន្ទុកបរិស្ថាន (ONUE)

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរងរបស់ Quai d’Orsay

(ប៉ារីស ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០០៤)

ក្នុងឱកាសធ្វើដំណើរទៅចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Barnier

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងបានបង្ហាញពីគម្រោងបង្កើតអង្គការមួយរបស់អង្គការសហប្រជាជាតិទទួលបន្ទុក

បរិស្ថាន។

ប្រឈមមុខនឹងការគំរាមកំហែងដែលមានចោទខ្លាំងលើបរិស្ថាននាពេលបច្ចុប្បន្ន និងក្នុងគោបំណងចង់ប្រកាស

ប្រាប់មុនពីការបាត់បង់មួយ លោករដ្ឋមន្រ្តីបានបង្ហាញតាមរយៈគម្រោងនេះ ពីជំហររបស់រដ្ឋាភិបាលបារាំង និង

ប្រទេសដទៃមួយចំនួនទៀតដោយការប្រែក្លាយកម្មវិធីអង្គការសហប្រជាជាតិលើបរិស្ថាន អោយទៅជាស្ថានប័ន

មួយជំនាញ មានអណត្តិយូរ និងប្រកបដោយមធ្យោបាយយ៉ាងរឹងមាំ។ លោក Barnier "ជំនឿរដ៏មុតមាំ

របស់ខ្ញុំគឺថា អង្គការពេញច្បាប់មួយ និងមានមធ្យោបាយគ្រប់គ្រាន់ និងស្ថិតក្រោមអង្គការសហប្រជាជាតិ គឺជា

ចម្លើយមួយដ៏ល្អ" នៅក្នុងការបង្ហាញរបស់លោក លោកបានទទួចថាគំនិតផ្តួចផ្តើមនេះ ធ្វើកម្មវិធី ឈានទៅ

រកការប្រតិបត្តិយ៉ាងល្អមួយ។

ការពង្រឹងគោលនយោបាយស្តីពីបញ្ហាបរិស្ថានជាអន្តរជាតិ គឺជាដំណើរមួយយ៉ាងសំខាន់។ លោករដ្ឋមន្រ្តីបាន

មានប្រសាសបន្តថា "ប៉ុន្តែ ក្នុងពេលអនាគត យើងគិតថា យើងគួរតែធ្វើអ្វីៗច្រើនជាងនេះទៀតទើបបាន"។

ម្យ៉ាងទៀតគំនិតផ្តួចផ្តើមនេះជាប្រយោជន៍ដែលប្រទេសបារាំងនាំមកដើម្បីសំរេចអោយបាននូវគោលដៅអភិវឌ្ឍន៍

សហសវត្យ។

លោករដ្ឋមន្រ្តី Michel Barnier បានប្រកាសថា "យើងគួឆ្លាតឱកាសនៅក្នុងពិធី

ជំនួបប្រចាំឆ្នាំធំៗនៅឆ្នាំក្រោយ ដើម្បីបន្តពិភាក្សាពីបញ្ហានេះ" ហើយពិធីធំៗមានដូចជា "ដំណើរកំណែរទំរង់

អង្គការសហប្រជាជាតិ" និង "កិច្ចប្រជុំកំពូលឆ្នាំ ២០០៥ ស្តីពីគោលដៅអភិវឌ្ឍន៍សហសវត្យ"។

កែប្រែចុងក្រោយ 17/07/2008

ត្រឡប់ទៅលើ