ព័ត៌មានថ្មីៗ

  • ទិវាបេតិកភណ្ឌនៅស្ថានទូតបារាំង

    ឧទ្យាន​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​បើក​ជូនសា​ធារណ​ជន​ចូល​ទស្ស​នានៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ចាប់​ពីម៉ោង​៨ព្រឹ​ក​ដល់​ម៉ោ​ង​៤​រសៀល ក្នុង​ឱកាស​ទិវា​បេតិក​ភណ្ឌ​។

    អានបន្ត

  • គំនិតផ្តួចផ្តើម៥% ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់

    ប្រទេស​​បារាំង​ខិតខំ​ប្រឹ​​ង​ប្រែ​​ង​ជាមួយ​សហ​គមន៍អ​ន្ត​រ​ជាតិដើ​ម្បី​លុប​បំបាត់ជំ​ងឺ​ទាំង​បីនៅ​ឆ្នាំ​២០៣០ មាន​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់ ដែល​គំរាម​កំហែង​ដល់សុខភាព​ពិភព​លោក​។ ជាមួយ​ការចូល​រួម​​ចំណែក​​ផ្នែ​​ក​​ហិរញ្ញវត្ថុ​សរុប​ចំនួន​៤,៨ពាន់​លាន​ដុល្លារ បារាំង​គឺជា​ប្រទេស​ផ្តល់ជំនួយ​ធំ​ទី២​​ជា​​ប្រវត្តិ​សាស្រ្ត ដ​ល់​​មូលនិធិ​​សាកល​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ​អេដស៍ រ​បេង និង​គ្រុនចាញ់​​។

    អានបន្ត

  • គោលជំហររបស់បារាំងស្តីពីកូរ៉េខាងជើង

    ការ​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លែ​អ៊ែរ និង​មីស៊ីល​រយៈឆ្ងា​យ​របស់​​កូរ៉េ​ខាង​ជើង គឺ​ជា​ការ​គំរាម​កំហែង​ចំ​ពោះ​ស​ន្តិ​សុខ ស្ថេរ​​ភាព​​តំបន់ និង​​ពិភព​​លោក ហើយ​​ជាការ​​រំលោភ​​ច្បាប់​​អន្ត​​​​រ​ជាតិ​​។ ប្រ​ឈមនឹង​​បញ្ហា​​នេះ ប្រទេ​​ស​​បារាំ​ង​​ជាមួយ​​ដៃគូ​​រប​​ស់​​ខ្លួ​ន​​បាន​​​គាំទ្រ​​នូវ​​ការ​​អនុ​ម័ត​​កា​​រ​​ដាក់​ទ​ណ្ឌ​​កម្ម ដែល​​មាន​​គោល​​ដៅរា​​រាំង​​កូរ៉េ​ខា​​ង​​ជើង​​មិន​​ឱ្យ​បន្ត​កម្ម​​វិធី​​អាវុធ​​មហា​​ប្រល័យ​​របស់​​ខ្លួន ហើយ​​នាំប្រទេស​​នេះ​​ម​កកាន់​​តុ​​ច​រ​​​ចា​ ដោយ​​មាន​​គោល​ដៅ​​មួយ​​គឺ​ការ​​​បោះ​បង់​​កម្មវិធីនុ​យ​ក្លេអ៊ែរ​ទាំង​ស្រុង ដែ​ល​គេ​អាច​ពិនិត្យ​ផ្ទៀងផ្ទា​ត់ និង​មិនអាច​ឱ្យកូរ៉េ​ខាងជើង​ត្រលប់​ទៅរ​ក​កម្មវិធី​នេះ​សារ​​ជា​ថ្មី​​បាន​​។

    អានបន្ត

  • សន្និសីទរៃអង្គាសថវិកាមូលនិធិសកលនៅលីយ៉ុង(ប្រទេសបារាំង) ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩

    សន្និ​សីទរៃ​អង្គាស​ថវិ​កា​មូលនិធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់ នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី១​០ ខែ​តុលា ខាង​មុខ នៅ​ទីក្រុង​លី​យ៉ុង​។ គោលដៅនៃ​សន្និសីទ​គឺដើម្បី​កៀរ​គរ អ្ន​ក​ផ្តល់​ជំនួយ និង​ប្រទេស​ដែលទទួល​បាន​អត្ថប្រយោជន៍​ពីមូល​និធិ ដើម្បី​រៃអង្គាសថ​វិកាស​ម្រាប់​ថិរវេលា​ឆ្នាំ​២០២១​ដល់​២០២៣​។

    អានបន្ត

  • តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៖ អាទិភាពមួយសម្រាប់ប្រទេសបារាំង

    នៅ​ក្នុ​​ង​បរិបទ​អន្ត​​រ​ជាតិ ដិត​ដាម​ដោយ​ភាព​មិន​ច្បាស់​លាស់ និង​ការ​កើន​ឡើង​នៃ​ឯក​តោភា​គី​និ​យម ប្រទេស​បារាំង​ស្នើឡើងនូ​វ​ជម្រើស​មួយ​ជា​អាទិ​ភាព គឺ​សណ្តាប់​ធ្នាប់​ពហុ​ប៉ូលប្រកប​ដោយ​ស្ថេរ​​ភាព​ ​ដែល​ផ្អែក​លើនី​តិ ការ​ធ្វើចរាចរណ៍​ដោយ​សេរី និង​ពហុ​ភាគី​និយម​ប្រកប​ដោយភាព​ត្រឹម​ត្រូវ និង​ប្រសិទ្ធ​ភាព​។ តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ជាចំណុចសំ​ខាន់​នៃ​យុទ្ធ​សាស្រ្ត​នេះ។​

    អានបន្ត

  • ចូលរួមអបអរបុណ្យជាតិបារាំងឆ្នាំ២០១៩

    សូម​អញ្ជើញ​​លោកអ្នក​ម​ក​ចូល​រួ​ម​​អប​អរ​​បុណ្យ​ជាតិ​​បារាំ​ង ថ្ងៃ​​​ទី​​សៅរ៍ ទី​១៣ ខែ​ក​ក្កដា ចាប់​​ពីម៉ោង​​១៨​​តទៅ​ ក្នុ​ង​​ឧទ្យាន​​ស្ថាន​​ទូត​​បា​​រាំង​។ បុណ្យ​ជាតិ​​នេះ​ត្រូ​​​វ​បាន​​រៀប​ចំ​ឡើ​ង​រួម​​គ្នា​​ដោយ​ស្ថា​ន​​​​ទូ​​​ត​​​បា​​រំាង និង​​សភាពា​​ណិជ្ជក​ម្ម និង​​ឧស្សា​ហក​​ម្ម បារាំង​-​​កម្ពុជា​​!

    អានបន្ត

  • ទីតាំងផ្តល់ព័ត៌មាន Espace France ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

    ទីតាំង​ផ្តល់ព័ត៌​មាន Espace France នៃសា​កល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិ​បាល ត្រូវ​បានសម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​កាល​ពីម្សិ​ល​មិញ​ដោយលោ​ក​ជំទាវ​អេវ៉ា ង្វៀន ប៊ិញ ឯក​អគ្គ​រដ្ឋ​ទូតបា​រាំង​ប្រចាំ​កម្ពុជា ឯក​ឧត្តមសា​ស្រ្តា​ចារ្យ ហេង តៃគ្រី រដ្ឋលេ​ខាធិការ​ក្រសួង​សុខា​ភិបា​ល និង​ឯកឧ​ត្តម សាផុន វឌ្ឍនៈ សាកល​វិទ្យាធិការ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខា​ភិ​បាល​។

    អានបន្ត

  • បញ្ជីរាយនាមជ័យលាភីដែលទទួលបានការបន្តអាហា រូបករណ៍រដ្ឋាភិបាលបារាំង សហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា

    សម្រាប់​ឆ្នាំ​២០១៩ និស្សិត​ថ្នាក់​បណ្ឌិត​ចំនួន​៩រូប​ទទួល​បាន​ការ​បន្ត​អាហា​រូបករណ៍​រដ្ឋា​ភិ​បាលបា​រាំង ស​ហ​ហិរញ្ញ​ប្បទាន​ជាមួយ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​។

    អានបន្ត

  • ការអនុគ្រោះការបង់លើសថ្លៃចុះឈ្មោះសិក្សាសម្រាប់និស្សិតបរទេសដែលសិក្សានៅប្រទេសបារាំង

    លោក​អ្ន​ក​មាន​គ​ម្រោង​សិក្សា​​​នៅ​ប្រទេស​បារាំង​នៅ​បវេសន​កាល​ឆ្នាំ​២០១៩ ហើយ​លោក​អ្នកត្រូវ​បង់​ថ្លៃ​ចុះ​ឈ្មោះ​សិក្សា​? យើង​ខ្ញុំ​អាច​ជួយ​លោក​អ្នក​បាន​!

    អានបន្ត

  • ទីភ្នាក់ងារ Atout France មកផ្សព្វផ្សាយពី​ភាព​ទាក់ទាញ​របស់​បារាំង​ក្នុង​វិស័យ​ទេសចរណ៍

    ដោយមានការ​ជ្រោមជ្រែង​ពីស្ថានទូតបារាំង គណ:ប្រតិភូ​មួយក្រុម​របស់ទីភ្នាក់ងារ​អភិវឌ្ឍន៍ទេសចរណ៍​បារាំង (Atout France) បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ជាលើកទី១​កាលពី​ថ្ងៃទី១០ និងទី១១​មិថុនា​កន្លងទៅ ដើម្បី​ផ្សព្វផ្សា​យ​ពី​គោលដៅ​ទេសចរណ៍​ដ៏សម្បូរ​បែប​នៅប្រទេស​បារាំង។

    អានបន្ត

ត្រឡប់ទៅលើ