ព័ត៌មានថ្មីៗ

  • ទិវាវិទ្យាសាស្រ្តនៃទីភ្នាក់ងារ ANRSប្រចាំកម្ពុជា

    ការ​ប្រារព្ធ​ទិវា​វិទ្យា​សាស្រ្ត​បាន​ប្រព្រឹត្ត​ទៅ​កាល​ពីព្រឹក​មិ​ញ​នៅ​សណ្ឋា​គារ​ភ្នំ​ពេញ ដោយ​មាន​វត្តមាន​ឯក​ឧត្ត​ម ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិ​បាល លោក​ជំទាវ អេ​វ៉ា ង្វៀន ប៊ិញ ឯ​កអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​ លោក​សាស្រ្តា​ចារ្យ ហ្វ្រ​ង់​ស៊័រ ដាប៊ី នាយក​ទីភ្នាក់ងារ​ANRS និង​ឯក​ឧត្តម​ សា​ផុន វឌ្ឍនៈ សាកល​វិទ្យា​ធិការ​នៃសាកល​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិ​បាល និង​ជាអ្នក​សម្រប​សម្រួល​នៃទីភ្នាក់​ងារស្រា​វ​ជ្រាវ​វិទ្យាសាស្រ្ត​ANRS ភាគ​ខាង​ត្បូង លោក​សាស្រ្តា​ចារ្យ ហ្សង់ ហ្រ្វង់ ស៊័រ ឌែល​ហ្រ្វេស៊ី ប្រធាន​គណៈកម្មា​ធិការ​ជាតិ​​ផ្នែកក្រម​សីលធម៌​ជីវៈ​វេជ្ជ​សាស្រ្ត និងលោក​ស្រី វេជ្ជ​ប​ណ្ឌិត អ៊ីសា​ប៊ែល ហ្វួរ​នី​ញេ អ្នក​​សម្រប​​សម្រួល​​ភាគ​​ខាងជើង​​នៃ​ទី​​ភ្នាក់​​ងារ​​ANRS ។

    អានបន្ត

  • ការបើកទទួលពាក្យសុំអាហារូបករណ៍​​រដ្ឋា​​ភិ​បា​ល​​បារាំងសម្រាប់ឆ្នាំ២០១៨

    សំរាប់​ឆ្នាំសិក្សា​២០១៨​-​២០១៩ អា​ហារូប​ករណ៍​ពីរ​ប្រភេទ​ត្រូវ​បាន​ផ្ត​​ល់​ជូន​៖
    • អាហា​រូបករណ៍​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ដែល​មាន​ថិរវេលា​១០​ខែ ក្នុង​មួយ​ឆ្នាំ​។
    • អាហា​រូបករណ៍​ថ្នាក់​បណ្ឌិត ដែល​មាន​ថិរ​វេលា​១៨​ខែ ចំពោះ​និក្ខេប​បទ​ដែល​មាន​​រយៈពេល​៣​ឆ្នាំ​។

    អានបន្ត

  • ទស្សន​កិច្ច​នៅ​ក​ម្ពុជា​របស់​លោក​ស្រី Laurence Auer

    លោក​ស្រី ឡូរ៉​ង់ អូវែ (Laurence Auer) ប្រធាន​នាយក​ដ្ឋាន​វប្ប​ធ​​​ម៌ សិ​ក្សា ស្រាវ​ជ្រាវ និង​បណ្តាញ នៃ​ក្រសួងអឺ​រ៉ុប​ និង​ការ​បរ​ទេស​បា​រាំង បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្​នាំ២០១៧ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​គណៈ​កម្មា​ធិ​ការ​អន្តរ​ជាតិ​ដើម្បីសម្រប​សម្រួល​កិច្ច​គាំ​ពារ និង​អភិវឌ្ឍន៍​រម​ណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ (ICC-Angkor) និង​ពិធី​អប​​អរ​ខួប​២៥ឆ្នាំ​នៃការដាក់​បញ្ចូល​តំបន់​ប្រាសាទ​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌពិភព​លោក​របស់​អង្គ​ការ​យូ​ណេ​ស្កូ​។

    អានបន្ត

  • ទស្សនកិច្ចនៅកម្ពុជារបស់លោក François CROQUETTE

    លោក ហ្វ្រង់ស៊័រ ក្រូគែត (François CROQUETTE) ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

    អានបន្ត

  • ទស្សនកិច្ចនៅកម្ពុជារបស់លោក Thierry MATHOU

    លោក​ ឆៀ​​រី ម៉ា​​ធូ (Thierry MATHOU) ប្រធាន​​នាយក​​ដ្ឋា​ន​​អា​ស៊ី និង​​អូសេអា​​នី​​នៃ​​ក្រសួង​​អឺរ៉ុបនិង​​ការ​​បរ​ទេស​​បារាំង បាន​​អញ្ជើញ​​មក​​ប្រទេស​​កម្ពុ​ជា​​នៅថ្ងៃ​​ទី​​២៧ និង​​ទី២៨ ខែវិ​​ច្ឆិកា ឆ្នាំ​២០១៧​​។ ក្នុង​ដំណើរ​​ទស្ស​​ន​​កិច្ច​​​នេះ លោ​ក​​បាន​​ជួប​ពិភាក្សា​កា​រងារ​​ជាមួយអា​​ជ្ញាធរ​​កម្ពុ​ជា ព្រមទាំង​​តំណាង​​គណបក្ស​​ប្រ​ឆាំ​ង សង្គ​​​ម​​ស៊ីវិល និ​ង​​សហ​គ​មន៍​​អន្ត​​រ​​ជាតិផ​​ង​​ដែរ​​។

    អានបន្ត

  • ការប្រគល់ពានរង្វាន់«ក្រុមហ៊ុនមានការទទួលខុសត្រូវផ្នែកសង្គម ឆ្នាំ២០១៧»

    កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៦ខែវិច្ឆិកា ពានរង្វាន់នៃការប្រកួតប្រជែង​ក្រុមហ៊ុនមានការ​ទទួលខុសត្រូវ​ផ្នែកសង្គម​លើកទី២​ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន​បារាំង​ចំនួន៤ ដើម្បីជាការ​ទទួលស្គាល់​ចំពោះ​ការចូលរួម​ចំណែក​របស់ពួកគេ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ប្រកបដោយចីរភាព​របស់ប្រទេសកម្ពុជា។

    អានបន្ត

  • ជំនួបពិភាក្សាការងាររវាងលោកស្រីឯកអគ្គរដ្ឋទូត និងសម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

    ក្នុង​ក្រ​ប​​ខ័ណ្ឌ​នៃ​ជំនួប​ស​ម្តែ​ង​ការ​គួរសម​បន្ទាប់​ពី​ចូលកាន់តំណែង និង​បន្ទាប់​ពី​បានថ្វាយ​សារ​តាំងរួច លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​បា​រាំង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេចក្រឡា​ហោម រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុ​លា ឆ្នាំ​២០១៧។

    អានបន្ត

  • ជំនួបរវាងឯកអគ្គរដ្ឋទូត​បារាំង​ជាមួយ​សម្តេច​ប្រធាន​ព្រឹទ្ធសភា

    ក្នុងក្របខ័ណ្ឌនៃ​ការសម្តែង​ការគួរសម​បន្ទាប់ពីការ​ចូលកាន់​តំណែង​ក្រោយពេល​ថ្វាយសារ​តាំងរួច លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​បាន​ជួប​ជាមួយ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

    អានបន្ត

  • បារាំងពង្រឹងសមត្ថភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងវិស័យស៊ើបអង្កេត

    ក្នុង​ក្រប​ខ័ណ្ឌ​គម្រោង​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក​​ង​អាវុធ​ហត្ថ​បា​រាំង និង​កង​រាជ​អា​វុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផ្តួចផ្តើម​ឡើងកា​ល​ពី​ឆ្នាំ​១៩៩៤ ហើយ​ត្រូ​វ​​បាន​​បន្ត​រាល់​បី​ឆ្នាំ​ម្តង​ក្នុង​ក្រប​ខ័ណ្ឌនៃ​អនុ​​សញ្ញា​សហ​ប្រតិ​បត្តិ​ការ មន្ត្រី​កង​អាវុធ​ហត្ថ​បារាំង​មួយ​រូប​បាន​អញ្ជើញ​មក​កម្ពុជា ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៧ ខែ​មិ​ថុនា ឆ្នាំ​២០១៧ ដើម្បី​បណ្តុះ​បណ្តាល​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ចំនួន​៣៥​រូប​ស្តី​ពី​បច្ចេក​​ទេស​កំណត់​អត្ត​សញ្ញាណ​ឧក្រិដ្ឋ​ជន​។

    អានបន្ត

  • ការវាយប្រហារលើកងទ័ពមួកខៀវនៅអាហ្រ្វិកកណ្តាល

    ស្ថានទូតបារាំង​ប្រចាំកម្ពុជា សូម​សម្តែង​មរណទុក្ខ​ចំពោះ​ក្រុម​គ្រួសារសព និង​អាជ្ញាធរកម្ពុជា បន្ទាប់ពី​មានការ​វាយប្រហារ កាលពីថ្ងៃទី៨ ខែឧសភា នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល ដែល​បានបណ្តាល​ឱ្យ​ទាហាន​មួកខៀវ​កម្ពុជា​៤នាក់​បាត់បង់ជីវិត។

    អានបន្ត

ត្រឡប់ទៅលើ