​ទស្សនកិច្ច​​នៅ​​ប្រទេស​​បារាំង​​របស់​​លោក​​ឧត្តមសេនីយ៍ឯក សៅ សុខា

JPEG

តាមការអញ្ជើញ​របស់​កងអាវុធហត្ថ​ជាតិ​បារាំង លោក​ឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃទី២៦​ដល់២៩​មករា​ឆ្នាំ២០០៩ ។

ដំណើរទស្សនកិច្ច​ខាងលើនេះ​ធ្វើឡើង​ក្នុងក្របខ័ណ្ឌ​នៃកិច្ច​សហប្រតិបត្តិការ ដែលបានបង្កើត​ឡើងតាំងពីឆ្នាំ១៩៩៤​មកម៉្លេះ រវាង​កងអាវុធហត្ថ​ទាំងពីរ​ប្រទេស និងសំដៅរៀបចំ​ទិសដៅ​ថ្មីៗទៀត ។

នៅក្នុងកម្មវិធី​ទស្សនកិច្ច ភាគីទាំងពីរ​បានពិភាក្សាគ្នា​លើបញ្ហា​ជាច្រើន មានជាអាទិ៍ ៖ ការប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ការថែរក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍ និង​នគរបាល​យុត្តិធម៌ ។ លោកឧត្តមសេនីយ៍ឯក សៅ សុខា បានទៅ​ទស្សនា​នៅតាម​អង្គភាព​មួយចំនួន​ជាបន្តបន្ទាប់​ដូចជា ៖ អង្គភាព​អន្តរាគមន៍​នៃកងអាវុធហត្ថជាតិ អង្គភាព​រថពាសដែក នៃកងអាវុធហត្ថ​ចល័ត កងអនុសេនាធំ​ចរាចរណ៍ និងអង្គភាព​ស្រាវជ្រាវ​អំពីការអង្កេត​តុលាការនៅ​ខេត្ត Picardie ។

ក្នុងឱកាស​នៃទស្សនកិច្ចនេះ លោកមេបញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​ក៏បានជួប​សវនាការ​ផងដែរ​ជាមួយ នាយឧត្តមសេនីយ៍ Roland Gilles អគ្គនាយក​អាវុធហត្ថជាតិ និងបានទទួល​មេដាយ​អាវុធហត្ថជាតិ​បារាំងទៀតផង ។

កែប្រែចុងក្រោយ 30/06/2011

ត្រឡប់ទៅលើ