ការបណ្តុះបណ្តាលមន្រ្តីកងរាជអាវុធហត្ថកម្ពុជា

ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអាវុធហត្ថបារាំង និងកងរាជអាវុធហត្ថនៃព្រះរាជាណាចក្រកម្ពុជា វគ្គបណ្តុះបណ្តាលមួយស្តីពីច្បាប់ព្រហ្មទណ្ឌ ដែលបង្រៀនដោយលោកវរសេនីយ៍ទោ François de Perier មន្រ្តីសហប្រតិបត្តិការប្រចាំការនៅភ្នំពេញ និងលោកអនុសេនីយ៍ឯក Diane Beucler ដែលត្រូវបានចាត់បញ្ជូនមកពីប្រទេសបារាំង បានបញ្ចប់ជាស្ថាពរនៅសប្តាហ៍នេះ។
JPEG
វគ្គសិក្សានេះបានចាប់ផ្តើមតាំងពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១២ ដោយបានដំណើរការអស់រយៈពេល៣ខែ ដោយផ្តោតជាសំខាន់លើការងារអនុវត្តជាក់ស្តែង ក្នុងគោលដៅបណ្តុះបណ្តាលអនាគតមន្ត្រីនគរបាលយុត្តិធម៌អំពីបច្ចេកទេសស៊ើបអង្កេត។ ទាំងការសិក្សាទ្រឹស្តីនិងការអនុវត្តជាក់ស្តែង បានប្រព្រឹត្តទៅនៅសាលាកងរាជអាវុធហត្ថកំបូល។ នាយអាវុធហត្ថកម្ពុជាមកពីគ្រប់ខេត្តចំនួន៩០នាក់ បានសិក្សាជំនាញឯកទេសពីយោធាចារ្យបារាំង និងបានសិក្សាស្វែងយល់អំពីច្បាប់ព្រហ្មទណ្ឌ ដែលបានចូលជាធរមានក្នុងឆ្នាំ២០១០។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ពួកគាត់អាចចូលរួមប្រឡងសញ្ញាបត្រជាន់ខ្ពស់ផ្នែកនគរបាលយុត្តិធម៌ប្រកបដោយជោគជ័យ នៅពាក់កណ្តាលខែមករានេះ។ ការប្រឡងនេះរៀបចំឡើងដោយសហប្រតិបត្តិការបារាំង រួមជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល។

វគ្គបណ្តុះបណ្តាលនេះ ជាកម្មសិក្សានាំមុខនៃកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំង សន្តិសុខប្រទេសទាំងពីរក្នុងគោលដៅជួយគាំទ្រដល់ការបណ្តុះបណ្តាល ។

កែប្រែចុងក្រោយ 19/12/2012

ត្រឡប់ទៅលើ