ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយករដ្ឋមន្រ្តីបារាំងហ្សង់ម៉ាកអេរ៉ូ

សក្ខីភាពដ៏រឹងមាំនៃមិត្តភាពកម្ពុជាបារាំង

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីបារាំងដែលអមដំនើរដោយ
អ្នកស្រីប៊ែនហ្គីហ្គីរដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីនិងសមាជិកសភា៤រូបទៀតបានគូស
បញ្ជាក់អោយឃើញពីចំនងមិត្តភាពនិងភាពទុកចិត្តគ្នាដែលចងភ្ជាប់ប្រជាជន
នៃប្រទេសទាំងពីរក្នុងពេលដែលប្រទេសកម្ពុជាបើកទំព័រប្រវត្តិសាស្រ្តថ្មី។
ក្នុងអំឡុងពេលទស្សនកិច្ច ក្រៅអំពីការចូលរួមពិធីបូជាព្រះបរមសព ឯកឧត្តមនាយករដ្ឋមន្រ្តីបារាំងបានចូលគាល់ព្រះបាទនរោត្តមសីហមុនីនិងព្រះ
រាជមាតាជាតិខែ្មរដើម្បីចូលរួមរំលែកមរណទុក្ខពីនាយករដ្ឋមន្រ្តីបារាំងផ្ទាល់និង
ពីសំណាក់ជនជាតិបារាំងចំពោះការបាត់បង់ព្រះមហាក្សត្រមួយអង្គដែលជានិមិត្ត
រូបប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំ។ ក្នុងជំនួបសំដែងការគួរសមជាមួយសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តីបារាំងក៏បាន​លើកឡើងផងដែរអំពីព្រះបាទនរោត្តមសីហនុដែលជាព្រះមហាក្សត្រ និយម
ភាសាបារាំង និងវប្បធម៌បារាំង។
ដំណើរទស្សនកិច្ចនេះ​ក៏ឆ្លុះបញ្ចាំងអោយឃើញអំពីឆន្ទៈប្រទេសបារាំងក្នុងការ
បន្តវត្តមាននៅ​ប្រទេសកម្ពុជា​និងបន្តជួយជ្រោមជ្រែងប្រទេសនេះ​ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច នយោបាយ មនុស្ស និងវប្បធម៌។
ម៉្យាងវិញទៀតការធើ្វទស្សនកិច្ចនៅកន្លែងជាច្រើនផេ្សងៗគ្នារបស់នាយក
រដ្ឋមន្រ្តីបារាំង ឆ្លុះបញ្ចាំងអោយឃើញអំពីទំនាក់ទំន ងដ៏ច្រើនរវាងប្រទេស ទំាងពីរៈការទស្សនាសារមន្ទីរជាតិដោយអមដំណើរដោយសាលាបារាំងចុងបូព៌ា ការជួបជាមួយនិស្សិតអង្គការក្រៅរដ្ឋាភិបាលប៉ាសឺរែលនុយមេរីក ការលើក​ឡើងអំពីភាពជាដៃគូររវាងអង្គការក្រៅរដ្ឋាភិបាល«ឡាសែន
ដឺឡេស្ព័រ»និងមន្ទីរពេទ្យកាល់ម៉ែតការធើ្វទស្សនិច្ចនៅរោងច្រកចំរោះទឹកស្អាត
ជ្រោយចង្វារដែលឆ្លុះបញ្ចាំងអោយឃើញអំពីភាព​ជាដៃ​គូរដ៏រឹងមាំរវាងភ្នាក់ងារ​អភិវឌ្ឍន៍បារាំងនិងរដ្ឋាករទឹកភ្នំពេញជាដើម។ឯកឧត្តមនាយករដ្ឋមន្រ្តីបារាំងក៏បានជួបជាមួយសហគមន៍បារាំងផងដែរ។
ដូចដែលឯកឧត្តមនាយករដ្ឋមន្រ្តីបារាំងបានគូសបញ្ជាក់ក្នុងពេលទស្សនកិច្ច
នៅប្រទេសកម្ពុជា«ប្រទេសបារាំងក៏ដូចជាប្រទេសមហាអំនាចអាស៊ីគឺមាន
ឆន្ទៈក្នុងការលើកស្ទួយនូវទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអាស៊ីដែល
សេដ្ឋកិច្ចមធ្យមក្នុងតំបន់ដែលប្រទេសទាំងនេះមានឆន្ទៈដូចគ្នាក្នុងការអភិវឌ្ឍន៍ និងបងើ្កននូវទំនាក់ទំនងជាមួយប្រទេសដ៏ទៃ។ប្រទេសបារាំងមានសន្លឹកបៀពិសេសសំរាប់លេង។»

កែប្រែចុងក្រោយ 25/02/2013

ត្រឡប់ទៅលើ