ការបណ្ដុះបណ្ដាលស្ដីពីការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ

JPEG
ការប្រយុទ្ធប្រឆាំងការជួញដូរឱសថ និងគ្រឿងស្រវឹងក្លែងក្លាយ​គឺជាអាទិភាព​ក្នុងការលើក​កំពស់សុខភាព​​សាធារណៈ​នៅប្រទេស​កម្ពុជា។ តាមរយៈគំរោងថ្នាក់តំបន់ « FSP មេគង្គ» ប្រទេសបារាំងផ្ដល់នូវការបណ្ដុះបណ្ដាល ដល់​បុគ្គលិក​​ដែលបំពេញ​មុខងារ ទាក់ទិន​ទៅនឹង​ការប្រយុទ្ធ​​ប្រឆាំង​ការជួញដូរផលិតផល​ខុសច្បាប់​​ទាំងនេះ និង​ផ្ដល់នូវការគាំទ្រ​ដល់ការ​សំរបសំរួល​ក្នុងកិច្ចខំប្រឹងប្រែង​ថ្នាក់តំបន់(រួមទាំងប្រទេសវៀតណាម និងប្រទេសឡាវ)។

នៅក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទាំងនេះ វគ្គបណ្ដុះបណ្ដាល មួយបានប្រព្រឹត្ដធ្វើឡើងពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនៅខេត្ដកំពង់ចាម ដោយមានការចូលរួមពីសិក្ខាកាមចំនួន៨០រូប ដែលក្នុង នោះមាននគរបាល កងរាជអាវុធ ហត្ថ មន្ដ្រីសុខាភិបាល មន្ដ្រីគយខ្មែរ និងជំនាញការវៀតណាមដែលបានចូលរួមជាលើក ទីមួយ។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបាន ប្រារឰធ្វើឡើងលើកទី៣ហើយក្នុង ក្របខ័ណ្ឌនៃ គំរោងគាំទ្រដល់គណៈកម្មាធិការកណ្ដាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅប្រទេស
កម្ពុជា។ សមាសភាពខ្មែរដែលបានចូលរួម គឺមកពីខេត្ដនានានៅផ្នែកខាងកើតនៃ ប្រទេសកម្ពុជា(មកពីខេត្ដរតនគិរី និងខេត្ដព្រៃវែង)។
JPEG
ក្រៅពីនោះក៏មានការចូលរួមពីឯកឧត្ដមឧត្ដមសេនីយ៍ សូ ផន អនុរដ្ឋលេខាធិការ និងជា ប្រធានគណកម្មាធិការ សំរបសំរួលគំរោង FSPមេគង្គ ឯកឧត្ដម ប៉ុក ម៉ានី អនុរដ្ឋលេខា ធិការក្រសួងយុត្ដិធម៌ ឯកឧត្ដម ឯម ឃិនវរៈ អគ្គនាយករងនាយកដ្ឋានគយនិងរដ្ឋករ និង លោកជំទាវ ខង ស៊ុននាង អភិបាលរងខេត្ដកំពង់ចាម។ អ្នកចូលរួម ទាំងអស់ក៏បាន ចុះទៅមើលប៉ុស្ដិ៍ព្រំដែនត្រញំងផ្លុងដើម្បីអោយមាន​ការជួបគ្នារវាងមន្ដ្រីគយ ជាមួយនគរបាល វៀតណាម និងនគរបាលខ្មែរ។

កែប្រែចុងក្រោយ 05/03/2013

ត្រឡប់ទៅលើ