សារស្វាគមន៍របស់ឯកអគ្គរដ្ឋទូត

សួស្តីប្រិយមិត្ត !

JPEG

ខ្ញុំមាន​សេចក្តី​រីករាយ​ក្នុងការ​ថ្លែងទៅកាន់​លោកអ្នក​ក្នុង​ពេល​ដែល​​​ខ្ញុំ​ចាប់​​ផ្តើម​​​បំ​​ពេញ​​​តួ​​​នា​ទី​​​ជា​​​​ឯក​​អគ្គ​រដ្ឋ​​​ទូត និងសូម​ស្វាគមន៍​​ការមក​កា​ន់​គេហទំព័រ​​របស់ស្ថាន​​ទូតបារាំង​​នៅទី​​ក្រុង​ភ្នំ​​​​ពេញ។

ប្រទេស​​បារាំង និង​​កម្ពុជា​​មាន​ប្រវត្តិ​សាស្រ្តរួម​គ្នា ដែល​ពោរ​ពេញ​ទៅដោយ​​ចំណង​ទាក់​ទង​​​​​រ​វាង​​​ប្រជាជន​​​​នៃ​​ប្រ​ទេស​​​​ទាំង​​ពីរ។ ខ្ញុំសូម​ថ្លែង​​អំណរ​គុ​​ណ និង​​​លើក​​ទឹក​​ចិត្ត​​ដល់​​​អ្ន​ក​ទាំង​​​​​ឡាយ ដែល​ប្រឹងប្រែ​ង​លើក​ស្ទួយ​ទំនាក់​ទំនង​មិត្ត​ភាព​បារាំង​-កម្ពុជា​។

ប្រទេស​បារាំង​​ប្តេជ្ញាយ៉ាង​​ម៉ឺងម៉ាត់ក្នុង​​ការ​ជួយដ​ល់​​ប្រទេស​​កម្ពុជា​​ដើម្បីជំនះ​​លើ​បញ្ហា​​ប្រ​ឈ​​ម​​​​ថ្មីៗ ដែល​ប្រទេស​នេះ​កំពុង​ជួប​​ប្រទះ នៅក្នុង​​បរិបទ​​នៃអន្តរ​កាល​​នយោ​​បាយ សេដ្ឋ​កិច្ច និង​​សង្គម​។ ភាពជា​ដៃ​គូដ៏​​រឹង​មាំ និង​យូរលង់​នេះ​មានគោ​ល​ដៅ​​ពង្រឹង​​នីតិ​រដ្ឋ និង​ហេរ​ដ្ឋា​​​រចនាស​ម្ព័ន្ធ ព្រម​ទាំងជួយ​អោយ​​ប្រទេស​​កម្ពុជា​​មាន​ធន​ធាន​​មនុស្ស​​សម​ស្រប​​នៅ​​​ក្នុង​​វិ​ស័យ​​​​សំខាន់ៗ​នៃ​​សេដ្ឋកិច្ច ធ្វើ​អោយ​ប្រព័ន្ធ​សុ​ខាភិបា​ល​​កាន់តែមាន​​ប្រសិទ្ធ​ភាព និង​​លើក​​​​​កំពស់​​កំរិត​ជីវភាព​​ប្រជាជន​ក្រីក្រ។ ក្រៅ​ពីនេះ​ ប្រទេស​បារាំង​​នឹងបន្ត​ជួយ​​លើ​​ការ​​ងារ​​អភិ​​​រ​ក្ស និង​​លើកស្ទួយតំ​លៃបេតិក​ភណ្ឌ​ដ៏​សម្បូរ​បែប​​របស់​​កម្ពុជា ក៏ដូចជា​លើក​​​កំ​ពស់​​ការ​​ប្រើ​​ប្រាស់​​​ភាសា​​​បារាំង និង​ការ​​​ស្រា​​​វ​​​ជ្រាវ ជា​​ពិសេស​​​ក្នុង​​វិស័យ​​​សុខា​​​ភិ​​បាល។

ទំនាក់ទំនងបារាំង-កម្ពុជា​កាន់​តែមាន​លក្ខណ:​វិសេស​វិសាល​ថែម​ទៀត​ដោយ​សារ​វត្ត​មាន​សហគមន៍​បារាំង​​ដ៏រស់រវើក និង​រីកធំធាត់​ជាប្រចាំ​អស់រយ:​ពេលជា​ច្រើនឆ្នាំមក​ហើយ។ កម្ពុជា​ជាប្រទេស​រួសរាយ​រាក់​ទាក់ ជា​ពិសេស​សំរាប់​​អ្នក​មាន​បំណង​មក​ធ្វើ​វិនិ​យោគ ដែល​មាន​​​ចំ​នួនកាន់​តែច្រើន​ឡើងៗ។ ស្ថានទូត​បារាំងត្រៀម​ខ្លួន​ជានិច្ច​ក្នុងការ​បំរើ​ពលរដ្ឋបារាំង​ដែល​​​កំពុងរស់​នៅ​ប្រទេស​កម្ពុជា ហើយដែល​ចូលរួម​ពង្រឹ​ង​ទំនាក់​ទំនង​នៃប្រទេស​យើង​ទាំង​​ពីរ​ទៅតាម​ជំនាញរៀ​ងៗ​ខ្លួន។

សូមលោកអ្នក​ទទួលបាន​រាល់ព័ត៌មាន​ដែលលោក​អ្នកត្រូវការ​នៅក្នុង​គេហទំព័រ​នេះ ទាំង​ព័ត៌​​មានទាក់ទង​នឹងការស្នាក់​នៅ ក៏ដូច​ជាគំរោង​នានា​របស់​លោកអ្នក​នៅប្រទេស​កម្ពុជា។

ហ្សង់ក្លូដ ពាំបឺហ្វ

កែប្រែចុងក្រោយ 27/06/2014

ត្រឡប់ទៅលើ