វេទិកាមុខរបរឆ្នាំ២០១៣

JPEG
វេទិកា​មុខ​របរ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើងជា​រៀងរាល់​ឆ្នាំដោយ​សភាពាណិជ្ជកម្ម​បារាំង­កម្ពុជា​ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃ​ទី​២១ ២២ ២៣​ខែ​មិ​ថុនា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​នេះ វេទិកា​នេះបា​ន​ទទួលអ្នក​ចូលទស្សនា​ចំនួនជាង​១៥ ០០០​នាក់ និងប្រមូល​ផ្តុំស្តង់​ចំនួន ៥៦(ដោយ​មានសហគ្រាស​ក្រុមហ៊ុន និង​អង្គការក្រៅ​រដ្ឋាភិ​បាល)។ ដោយបើក​អោយចូល​ទស្សនា​ដោយសេរីសំរាប់សាធារណជន វេទិកានេះ​គឺជាការជួបជុំ​ដ៏ធំបំផុត​សំរាប់វិស័យ​ការងារ​នៅប្រទេសកម្ពុជា និងជួយសំរួលអោយមានការជួប​គ្នាដោយផ្ទាល់​រវាងនិយោជក និង​អ្ន​ក​ទទួល​សញ្ញាប័ត្រកម្ពុជាវ័យក្មេង។ វេទិកាក៏​អនុញ្ញាតអោយ​សហ​គ្រាស​បរទេស​​នៅ​ប្រទេស​កម្ពុជា​​ធ្វើការ​​សាកល្បង​វិធីសាស្រ្ត​​ពួកគេ​ក្នុងការ​​ជ្រើសរើស​​និយោជិត​​អោយ​បំរើ​​ការ​ងារ​​ផងដែរ។ ចំពោះ​អ្នកទើប​ទទួល​​បាន​សញ្ញា​ប័ត្រ​​វ័យក្មេង ក្រៅ​អំពីការ​​ទទួល​បាន​នូវ​ព័ត៌​​មាន​ដ៏សម្បូរ​បែប និងប្រកប​ដោយគុណភាព​ស្តីពីលទ្ធភាព​នៃការទទួល​បានការងារ​ផ្សេងៗ វេទិកា​នេះ​ក៏ជា​​ឱកាស​​មួយដើម្បី​​យល់ដឹង​​អំពីលក្ខខណ្ឌ​​ដើម្បីចូល​​បំរើការងារ​​ក្នុង​សហ​​​គ្រាស​​បរ​ទេស តាមរយៈ​​ការសំដែង​អំពីការ​សម្ភាសន៍​ការងារ​ដែល​ត្រូវ​បាន​គេរៀបចំ​​ឡើង​​​ក្នុង​ឱកាស​នោះ។

វេទិកា​មុខរបរ​លើកទី៩​នេះ ត្រូវ​បាន​បើកសម្ពោធ​ក្រោម​អធិបតីភាព​របស់ លោក​ឯក​អគ្គរដ្ឋទូត​បារាំង ស៊ែរ្ស ម៉ូស្ទូរ៉ា លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ហ្សង់​ហ្រ្វង់​ស៊័រ​កូតាំង ឯក​ឧត្តម​អ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា និងឯក​ឧត្តម ម៉ៅ ថូរ៉ា​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម។ ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​បាន​គូស​បញ្ជាក់​អំពី​ភាព​ល្អ​ប្រសើរ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សាកល​វិទ្យាល័យ​រវាង​ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ តួយ៉ាង​ដូចជា​តាម​រយៈថ្នាក់​សាកល​វិទ្យាល័យ​ផ្នែក​ច្បាប់ និង​សេដ្ឋកិច្ច។ លោក​​អគ្គ​​រដ្ឋ​ទូត​បា​រាំង​ក៏​បាន​​សំដែង​​ឆន្ទៈ​ក្នុង​ការ​​ពង្រឹង​វត្ត​មាន​​សហ​គ្រាស​​បារាំង​នៅ​​ប្រទេស​​កម្ពុជា​​ផង​​ដែរ។

ក្នុងន័យនេះដែរ វិទ្យាស្ថានបារាំងនៅកម្ពុជាដែលមានវត្តមានក្នុងអំឡុងពេលនៃវេទិកា នេះដែរបានផ្សព្វផ្សាយដល់សាធារណជនអំពីការផ្តល់ការបង្រៀនភាសាបារាំងដែល មានតែ មួយគត់នៅប្រទេសកម្ពុជារួមទាំងការផ្តល់អាហារូបកណ៍របស់រដ្ឋាភិបាលបា រាំង ដែលអនុញ្ញាតអោយនិស្សិតកម្ពុជាដែលសក្តិសមបំផុតអាចទៅបំពេញការសិក្សា របស់ ខ្លូននៅប្រទេសបារាំង។ យុវជនខ្មែរបីរូបដែលកាន់តំណែងសំខាន់ៗ នៅក្នុងសហ គ្រាសបរទេសក៏បានផ្តល់ផងដែរនូវសក្ខីភាពអំពីផលប្រយោជន៍នៃការ សិក្សាជាភាសា បារាំងក្នុងវិស័យអាជីពនៅប្រទេសកម្ពុជា។

កែប្រែចុងក្រោយ 28/06/2013

ត្រឡប់ទៅលើ