វគ្គបណ្តុះបណ្តាលកងកំលាំងមួកខៀវកម្ពុជា

JPEG

ចាប់តាំងពីដើមខែមិថុនាឆ្នាំ២០១៣ បេសកកម្មសហប្រតិបត្តិការ និង​ការពារ​​​នៃ​ស្ថានទូត​​បារាំង​​ធ្វើ​ការ​​​បណ្តុះ​​បណ្តាល​​​អង្គភាព​​​វិស្វកម្ម​​​នៃ​​មជ្ឈមណ្ឌល​ជាតិ​​គ្រប់គ្រង​​កងកម្លាំង​​រក្សា​សន្តិភាព ​បោសសម្អាត​មីន និង​កាកសំណល់​​សង្គ្រាម (NPMEC) ក្នុង​គោល​ដៅ​​ចូល​រួម​ក្នុង​​ប្រតិ​បត្តិការ MINUSMA នៅ​​ប្រទេស​ម៉ាលី​​នៅ​ចុង​​ឆ្នាំ​​នេះ។

យោធា​​​​ខ្មែរ​​ចំនួន​​​១៥០​នាក់​​ទទួល​​បាន​​ការ​​បណ្តុះ​​បណ្តាល​​ពេញ​​ម៉ោង​ដោយ​​ធ្វើ​ការ​​សិក្សា​​អំពី​​វិស័​យ​​​នានា​ ​​ដែល​មាន​លក្ខណៈ​​សាំញុំា​ខ្លាំង មាន​​ដូច​​ជា​ការ​​ប្រយុទ្ធប្រឆាំង​​ទប់​ទល់​​នឹង​​គ្រាប់​បែក​​កែច្នៃ (IED/C-IED) ការ​​បើ​ក​​ផ្លូវ​​នៅ​​ក្នុង​​តំបន់​ជំ​លោះ ឬ​ដែល​​មាន​​បង្កៃ​គ្រាប់ ការ​​សំអាត​មីន​ក្នុង​តំបន់​ដែលមាន​មនុស្សរស់​នៅ​ជាដើម។ ជំនាញការ​​បារាំង​​បីរូប​​ជំនាញ​​ខាង​ដោះ​មីនដែល​ទើបមក​ពីប្រទេស​អាហ្វហ្កា​នីស្ថាន ម៉ាលី និង​ប្រទេស​​លី​បង់ ធ្វើការ​​បណ្តុះ​បណ្តាល​នាយ​ទាហាន​ខ្មែរក្នុងរយៈ​ពេលមួយ​ខែ។

ម្យ៉ាងវិញ​ទៀត ការ​​បណ្តុះ​​បណ្តាល​​​ដែល​មាន​លក្ខណៈ​​ទូ​ទៅ​ជាង​​មុន​ត្រូវ​បាន​​ផ្តល់​អោយ​​ដល់កង​អនុសេនា​ធំ នេះក្នុងវិស័យ​បច្ចេក ទេស​នៃសេនា​ធិការ ការិយា​ល័យ និង​ការ​​ប្រើប្រាស់​ភាសា​បារាំង។

កែប្រែចុងក្រោយ 02/07/2013

ត្រឡប់ទៅលើ