ទិវាបុណ្យជាតិបារាំង

_សូមគោរពឯកឧត្តមឧបនាយករដ្ឋមន្ត្រី

_សូមក្រាបថ្វាយបង្គុំព្រះអង្គម្ចាស់

_សូមក្រាបថ្វាយបង្គុំសម្តេចអគ្គសង្ឃរាជាធិបតេយ្យ

_ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

_ប្រិយមិត្តទាំងអស់ជាទីរាប់អាន

ការ​រៀប​ចំទិវា​បុណ្យ​​ជាតិ​បារាំង​នា​ពេល​នេះ​ផ្តល់​ឱកាស​ដល់រូបខ្ញុំ​ក្នុងការ​គូសបញ្ជាក់
ជា​​​សា​ធារណៈ​អំពីទំនាក់​ទំនងដ៏​ល្អឯករវា​ងបារាំង និងកម្ពុជា។

កាល​​ពីដើម​ឆ្នាំនេះព្រះ​ករុណាព្រះ​បាទសម្តេច​ព្រះនរោត្តម​សីហនុ​ព្រះបិតា​ឯករាជ្យជាតិ
បាន​​​សោយ​​​​ព្រះ​ទិ​​វង្គត។ ការ​បាត់​​បង់​នេះ​​គឺជា​ទុក្ខ​​​ដ៏ក្រៀម​ក្រំ​​ចំពោះ​ព្រះ​​ញាតិ​វង្សា​​​នុវង្ស​​និង ចំពោះ​​​ប្រជារាស្រ្ត​​​កម្ពុជា​ក៏​ដូច​ជា​​ប្រទេស​​បារាំង​ផង​ដែរ​ដែល​​បាន​បាត់​​បង់​នូវ​មិត្ត​​ដ៏​មាន តំលៃ​ និង​ដ៏​​ជិត​ស្និទ្ធ​​​ម្នាក់។ ហេតុ​​​ដូច្នេះហើយ​​​ទើបឯក​​​ឧត្តម​នាយក​​​រដ្ឋមន្ត្រី​​​បារាំង ហ្សង់ ម៉ាក​​​អេរ៉ូ​អ​ម​​​ដំណើរ​​​ដោយ​​ភរិយា និ​ង​​​គណៈ​​ប្រតិ​​ភូ​មួយ​ក្រុ​ម​ធំ​បាន​​​អញ្ជើញ​​​មក​ចូល​​​រួម រំលែក​​​មរណៈ​​ទុក្ខ​​របស់​​សាធារណៈ​​​រដ្ឋ​បារាំង​​ជាមួយ​​ព្រះរាជា​​ណាចក្រ​​កម្ពុជា។
ភាព​​ល្អ​​​​ប្រសើរ​​​នៃទំនាក់​​​​ទំនង​រ​វាង​​​ប្រទេស​​​បារាំង និង ព្រះរា​​​ជាណា​​​ចក្រ កម្ពុជា​​​ជាបថម គឺមាន​​មក​អំពី​​អតីត​​កាល​រួម​គ្នា​​មួយ។ ឆ្នាំ២០១៣​​​គឺជាខួប​​​លើកទី​៦០​​នៃការ​​បង្កើត​​​ទំនាក់ ទំនង​​​ការ​ទូត​រ​វាង​​ប្រទេស​​​បារាំង និ​ង​​ប្រទេស​​​កម្ពុជា ហើយ​​​ដូចយើង​​​គ្រប់គ្នា​​បាន​ដឹង​​ឆ្នាំ នេះ​​ក៏​ជា​ខួបលើក​​ទី​៦០​នៃការ​​​បញ្ចប់​​អាណា​​ព្យាបាល​​​បារាំង។ ក្នុងរយៈ​​​ពេល២០​​​ឆ្នាំចុង ក្រោយ​​​នេះ ប្រទេ​ស​​​បារាំង ក៏ដូច​​ជា​​ប្រទេស ដ៏ទៃ​​​ទៀត បាន​​​ខិតខំ​​ប្រឹង​​​ប្រែងធ្វើ​​កិច្ច​​សហ ប្រតិ​បត្តិការ​​​ប្រកប​​​ទៅដោយ​​ការ​យក​​ចិត្ត​ទុក​ដាក់​​ខ្ពស់ ដើម្បី​ជួយ​​​ប្រជាជន​​​កម្ពុជា​​​ក្នុងការ ស្តារ​​​ប្រទេស​​​របស់ខ្លួន​​​ឡើង​វិញ។ ប្រទេស​​​បារាំង​សូម​​សំដែង​​ការ​កោត​​សរសើរ​​​ចំពោះ ប្រទេស​​​​កម្ពុជា​​អធិប​តេយ្យ​​ដែល​​អំ​ណឹះ​​តទៅ​​បាន​ស្គាល់​​ជា​អចិន្រ្តៃយ៍​​​នូវសន្តិ​ភាព និង កំណើន​​​​សេដ្ឋកិច្ច ហើយ​​​ពឹងពាក់​​​កាន់តែ​តិច​​ទៅ​ៗទៅ​លើ​​ជំនួយ​​​បរទេស។
ទោះ​បី​យ៉ាង​​នេះ​ក្តី ដោយ​​​​សហការណ៍​​​​ជាមួយ​​​ដៃ​គូ​​កម្ពុជា ប្រទេស​​​បារាំង​​នៅ​តែបន្ត​​​កិច្ចខំ​ប្រឹង​​​ប្រែ​ង​​​​របស់​ខ្លូន ក្រោម​​​រូ​ប​ភាព​​ជា​ការ​​ផ្តល់​​ប្រាក់​កំចី ឬការ​​​ផ្តល់ជំនួយ​​​ឥត​សំណង ដោយ​ទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង​ផ្តល់​ហិរញ្ញប្បទាន​ជារៀង​រាល់ឆ្នាំ​ចន្លោះពី៥០​ទៅ​១០០​លាន​​​​​ដុល្លារ​ ​ឬ​​​​តាម​​​​​​​​រយៈ​​​​​កម្ម​​​​​វិធី​​​សហ​​​ប្រតិបត្តិ​ការ​​​​​ទាក់ទិន​​​​នឹង​​ការ​​​បណ្តុះ​​​បណ្តាល​​​​​គ្រូ​​ពេទ្យ​កម្ពុជា ការ​​អភិរ​ក្ស​​​តំបន់​​​​អង្គរ ឬការ​​​​អភិវឌ្ឍ​​​​រាជធានី​​​​ភ្នំពេញ ដែល​​​​ទាំង​នេះ​​​​​គ្រាន់​​​​តែ​ជា​​​​​ការ​លើក​​​​​​ឡើង​​​​​ត្រួស​ៗ​​​​ប៉ុណ្ណោះ។​

ភាព​រឹងមាំ​មួយនៃ​ចំណងទាក់​ទងរវាង​ប្រទេស​បារាំង និង​ប្រទេស​​កម្ពុជា​គឺអាស្រ័យ​​ដោយ​សារ​​​ប្រជាជន​​​នៃប្រទេស​​​ទាំងពីរ​។ ប្រជាជន​​​ខ្មែរមាន​​​ចំនួន​ច្រើន​​​នៅប្រទេស​​​បារាំង ដែល​ខ្លះ​ទៅ​រស់​​នៅ​ទីនោះ​ ខ្លះ​​ទៅ​​សិក្សា ឬ​ខ្លះ​​​ធ្វើ​​ដំណើរ​​​​ទៅ​កំសាន្ត​​​​នៅ​​ប្រទេស​​បារាំ​ង​ដែល​​​មួយ​ឆ្នាំៗ​​មាន​ចំនួន​ជាង​​៦០០​នាក់។ សហគមន៍​​​​បារាំង​​នៅ​ប្រទេស​​​កម្ពុជា​​ក៏​មាន​​ចំនួន​​​​ច្រើន​ផង​ដែរ​គឺជាង​​៥០០០​​​នាក់។ សហគមន៍​​នេះ​មាន​​លក្ខណៈ​​​ស្វាហាប់ ហើយ​​ចំនួន​​​ពលរដ្ឋ​​​បារាំង​មក​រស់​​​នៅកម្ពុជា​​​កើនឡើង​​១០ភាគ​រយ​​ជា​រៀងរាល់​​​ឆ្នាំដោយ​សារ​​ពី​មួយ​ឆ្នាំ​ទៅ​មួ​យ​​ឆ្នាំ យុវជន​​​​បារាំង​​ដើម​កំណើត​​​ខ្មែរជា​​​ច្រើន នាំគ្នា​​ត្រលប់​​មក​ប្រទេស​​​កម្ពុជា ហើយ​​ភាគ​​​ច្រើន​ពួកគេ​​បង្កើត​​​សហគ្រាស​​​ផ្ទាល់​​ខ្លួន។ ពួកគេ​​​មានវត្ត​មាន​​នៅក្នុង​វិស័យ​​​ជា​ច្រើន រួម​​ទាំង​វិស័យ​​​​បាល់ទាត់​​​អាជីព​​​ផងដែរ ដូចេ្នះ​​​​ហើយ​ទើប​​​យើង​​ត្រូវពង្រីក​​​សាលា​​ដេកាត​​​សំរាប់​កូនៗ​របស់​​ពួកគេ។

ចំពោះ​ជនជាតិ​បារាំង ទិវា​១៤កក្កដា​ក៏ជាពេល​វេលាមួយ​នៃការរិត​ចំណងរវាង​កងទ័ព និង​ជាតិ​​​បារាំង​​ផង​​ដែរ។ ក្នុង​ន័យ​​នេះ ខ្ញុំ​សូម​​អបអរ​​ដល់នាយ​​ទាហាន​កម្ពុជា​​ដែល​ប​ន្ទាប់​ពី​ទទួល​​​បាន​​​ការ​​បណ្តុះ​​​បណ្តាល​​ពីសំណាក់​​នាយទាហាន​​បារាំង កំពុង​ត្រៀមខ្លួន​​ចេញ​​ទៅ​ប្រទេស​​ម៉ាលី​ដើម្បី​បំពេញ​បេសកកម្ម​ដ៏គ្រោះ​ថ្នាក់​ក្នុងក្រប​ខ័ណ្ឌនៃ​បេសកកម្ម​អង្គការ​សហ​ប្រជា​​​​ជាតិ​​​មីនុស​​​ស្មា។

ប្រទេសបារាំង និង​ប្រទេស​កម្ពុជា​មាន​ទស្សនៈ​វិស័យ​រួមគ្នា​អំពីអនាគត​ដែល​​ពោរ​ពេញ​ទៅ​ដោយ​​ការ​​​ប្តេជ្ញា​​​ចិត្ត។ មុន​​​ពេល​​ការ​​​មក​​ដល់​​​​នូវ​​ព្រឹត្តិ​ការណ៍​​​​នយោ​​បាយ​​​​សំខាន់​​មួយ​​​​នៅ​ប្រទេស​​​​កម្ពុជា ខ្ញុំ​​​សូម​​​​គូស​​​បញ្ជាក់​​​ជា​​ថ្មី​ម្តង​​​​ទៀត​​ជូន​​​ដល់​​​ឯក​ឧត្តម​​​​ឧប​​នាយក​​​​រដ្ឋ​​មន្ត្រី​​​អំពីទំនុក​ចិត្ត​របស់​ប្រទេស​បារាំង​ចំពោះ​សមត្ថភាព​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ក្នុងការ​បន្ត​ដំណើរ​​​​​​ទៅ​​​មុខ​​​​នៅ​​​​លើ​​​​ផ្លូវ​​​ប្រជា​​​​ធិប​​តេយ្យ ការ​​​​រីក​​​ចំរើន​​​​សង្គម និ​ង​​​​សេ​ដ្ឋ​​កិច្ច។

ទស្សនវិស័យនៃការបង្កើតទីផ្សាររួមអាស៊ានផ្តល់អោយប្រទេសកម្ពុជានូវលទ្ធភាពក្នុងការទាក់​​ទាញ​​វិនិ​យោ​គិន​​បរទេ​ស​​ថ្មីៗ​មក​​ប្រទេស​​កម្ពុជា។ ខ្ញុំ​សូម​​​គូស​បញ្ជាក់​​ជាថ្មី​​​ម្តង​ទៀត​ថា​ខ្ញុំនឹង​​ខំប្រឹង​​ប្រែង​​ដើម្បី​ទាក់​​ទាញ​វិនិ​​យោ​គិន​បារាំង ជា​​ពិ​សេស​​តាម​​រយៈ​​ក្រុម​​ប្រឹក្សា​​សេដ្ឋ​កិច្ច​​ដែល​​ខ្ញុំ​​បាន​​​បង្កើត ដែល​​​នៅពេល​​​ខាង​មុខ​​នឹង​​ដាក់​​អោយ​​ដំណើរ​​ការ ​ឬដាក់​​ស្នើ​​មធ្យោ​បាយ​​​មួយ​​ចំនួន​​​ក្នុងគោល​​ដៅ​ដើម្បី​​អភិវឌ្ឍ​​​ទំនាក់​​ទំនង​​សេដ្ឋកិច្ច​​​រវាង​​ប្រទេស​​​បារាំង និង​​​ប្រទេស​​កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាទីគោរព
ប្រសិន​​បើ​ខ្ញុំ​​សង្ខេប​​អោយខ្លី​​នូវទំនាក់​​ទំនង​រវាង​​ប្រជាជន​​ខែ្មរ និង​ប្រជា​ជន​បារាំង ខ្ញុំ​តែង​​​នឹក​ឃើញ​​​នូវ​ពាក្យ​​​មួយ​​គឺ​​ពាក្យ ភាតរ​​ភាព។ ដូច​​ដែល​​ឯក​ឧត្តម​​បាន​​ជ្រាប​​ច្បាស់​​​ស្រាប់​​​ហើយ ពាក្យ​​នេះ​​ត្រូវ​​​បាន​​ឆ្លាក់​​ជាប់​​នៅ​​ក្បែរ​​ពាក្យ​​​សេរីភាព និង​​​សមភាព​នៅ​​ក្នុង​បាវ​ចនា​​នៃ​​សាធារ​ណៈ​រដ្ឋ​​​បារាំង។ ខ្ញុំ​ជឿ​​​ជាក់​​ថា អ្នក​​ការ​ទូត​​ដ៏​មាន​​បទ​ពិសោធ​ន៍​​​ដូចជា​​ឯក​​ឧត្តម នឹង​​​ចាត់ទុក​ដូច​រូប​ខ្ញុំថា​​នៅទិវា​​១៤ កក្កដា​​នេះ ពាក្យ​​ភាតរ​ភាព​​ដែល​​មាន​តម្លៃ​​ដ៏កំរ​នេះ​​មា​ន​​លក្ខណៈ​ត្រឹម​​​ត្រូវ​​ផង និង​​ស្រប​​​នឹងកាលៈ​​​ទេសៈ​ផង។

ហេតុ​ដូច្នេះ ខ្ញុំ​សូម​​លើក​​កែវ​​ឡើងដើម្បី​​ភាតរ​ភា​ពជាមួយ​​ប្រជាជន​​កម្ពុជា និង​​សូម​ជូន​​ពរ​អោយ​​​ពួក​គេ​​​បន្ត​ដំណើរ​​​នៅ​លើ​ផ្លូវ​​​សន្តិភាព វិបុល​​ភាព និងប្រជា​ធិប​តេយ្យ។ ខ្ញុំក៏​សូម​លើក​​កែវ​​​ឡើង​​ជូន​​ដល់​​​អាជ្ញាធរ និង​​​ស្ថាប័ន​​​កម្ពុជា ក៏ដូច​ជា​ដៃគូ​​របស់​​កម្ពុជា​ដែល​​​មាន​​​វត្ត​មាន​​​នៅ​​ទី​នេះ សូម​​អោយ​យើង​ទាំង​អស់​​បន្ត​​ធ្វើការ​រួម​គ្នា​​ដើម្បី​ភាព​​​រីកចំរើន​​របស់​​​ប្រទេស​កម្ពុជា។ ខ្ញុំក៏​​សូមលើក​​កែវ​ឡើង​​ដើម្បី​​ថ្វាយ​ព្រះពរ​​ព្រះករុណា​​​ព្រះបាទ​​សម្តេច​ព្រះ​បរម​​​នាថ​សីហ​​​មុនី និង​​ព្រះ​រាជ​មាតា​​​ជាតិ​​ខ្មែរ សូម​​​ព្រះ​អង្គទាំង​​​ទ្វេរ​មាន​​​ព្រះ​ជន្មា​យុ​​យឺន​យូរ និង​​មាន​ព្រះ​រាជ​​​​សុខភា​ព​​ល្អ។

ជយោព្រះរាជាណាចក្រកម្ពុជា

ជយោប្រទេសបារាំង

កែប្រែចុងក្រោយ 17/07/2013

ត្រឡប់ទៅលើ