សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារាំង

ប្រទេសបារាំងសូមសំដែងការស្វាគមន៍ជាវិជ្ជមានចំពោះការប្រោសព្រះរាជទានលើកលែងទោស​ដោយ​ព្រះ​មហា​ក្សត្រ​កម្ពុជា​ដល់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជាគណបក្ស​ប្រឆាំង​សំខាន់​នៅ​កម្ពុជា។

ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ២០១៣ គឺ​ជា​ពេល​វេលា​ដ៏សំខាន់​សំរាប់លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា។ ប្រទេស​បារាំង​ផ្តល់​សារ​សំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​បោះ​ឆ្នោត​នេះ។

ការ​លើក​លែង​ទោស​នេះ​គឺ​ជាកាយវិការ​វិជ្ជមាន​ពីសំណាក់​អាជ្ញាធរ​កម្ពុជា ដែល​នឹង​អាច​ជួយ​អោយ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់ មានតម្លាភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន។

កែប្រែចុងក្រោយ 17/07/2013

ត្រឡប់ទៅលើ