វគ្គសិក្សាក្នុងពេលវិស្សមកាល

វគ្គសិក្សាដែលរៀបចំឡើងជាលើកដំបូងនៅពេលដូវវិស្សមកាលដោយមហាវិទ្យាល័យនីតិសាស្រ្ត​​​នៃសាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​នីតិ​​សាស្រ្ត និង​​វិទ្យាសាស្រ្ត​​សេដ្ឋកិច្ច​​​ទើប​​នឹង​​បាន​​​បញ្ចប់។ វគ្គ​បណ្តុះ​​​បណ្តាល​​​នេះ​ត្រូវ​​បាន​រៀប​​ចំឡើង​​ដោយ​​មាន​ការ​​សហការជា​​ដៃ​គូ​​ជា​មួយ​​សាកល​វិទ្យាល័យ​​​លីយ៉ុង​​៣​ពីថ្ងៃទី៨​​​ដល់ថ្ងៃ​ទី​១៩​ខែកក្កដា​​​នៅទីក្រុង​​​ភ្នំពេញ។ វគ្គ​​បណ្តុះ​​​​បណ្តាល​​​នេះ​មាន​​ការ​​​​ចូល​រួម​​​ជា​រៀង​រាល់​​​ថ្ងៃ​ដោយ​​អ្នក​ចូល​រួម​​ជាង​១០០​​​នាក់ ជាពិសេ​ស​អ្នកអាជីព​​កម្ពុជា​(ផ្នែក​​​ធនា​​គារ ផ្នែ​ក​​ធា​នា​​រ៉ាប់​រង ផ្នែក​​​ទំនាក់​​​ទំនង និង​ផ្នែក​​​ព័ត៌មាន​​​វិទ្យា) និង និស្សិត​​ជា​ច្រើន​រូប។

ប្រធា​ន​​​បទ​​នៃវគ្គ​​សិក្សា "ប្រព័ន្ធ​​ផ្សព្វផ្សាយ​​សង្គម និងសកម្មភាព​​អាជីព" បាន​ឆ្លើយ​​តប​ទៅ​នឹង​តំរូវការ​​អ្នក​បង្ហាត់​បង្រៀន និង​និស្សិត​​កម្ពុជា​ដែល​សិក្សា​បរិញ្ញាបត្រ​​ជាន់ខ្ពស់​​ជំនាញ​​នីតិ​អចលន​​​​វត្ថុ នីតិ​បេតិក​​ភណ្ឌ នៃសាក​ល​​វិទ្យាល័យ​​នីតិសាស្រ្ត និង​​វិទ្យាសាស្រ្ត​​សេដ្ឋកិច្ច ដែល​អ្នក​ទាំង​​នោះចូលរួម​​យ៉ាងសកម្ម​​ក្នុងការ​​រៀបចំ និងការ​​ប្រព្រឹត្ត​ទៅ​​នៃ​ព្រឹត្តិការណ៍​​​នេះ។ ជំនាញការ​​បារាំងពីរ​រូប គឺលោក​​ឌីឌីយេ ហ្រ្វេស (Didier Fraisse) និង​លោក​​យ៉ាន់ ប៊ែរហ្គោ (Yann Bergheaud) បាន​​អញ្ជើញ​មក​ពី​ប្រទេស​​បារាំង​​ជាពិសេស ដើម្បី​ចូលរួម​​ក្នុងវគ្គ​សិក្សា​​គំរូដែល​ផ្តល់​ជា​ភាសា​ខ្មែរ និង​ភាសា​បារាំង នេះ។

នៅ​ពេល​ចប់​វគ្គ​សិក្សា​នេះ សិក្ខាកាម​​បានទទួល​វិ​ញ្ញាបន​ប័ត្រ​ចេញ​ដោយ​​សាកល​​វិទ្យា​ល័យ​​នីតិ​​សាស្រ្ត និង​វិទ្យា​សាស្រ្ត​​សេដ្ឋកិច្ច និង​​សាកល​វិទ្យា​ល័យ​លីយ៉ុង​៣។ ដោយ​បាន​ទទួល​ជោគ​ជ័យ​ពីវគ្គសិក្សា​ទីមួយនេះ ចាប់​ពីពេលនេះ​​តទៅសាកល​​វិទ្យាល័យ​ដែល​ជា​ដៃគូ​​ទាំង​​ពីរ​បាន​​សំរេច​ចិត្ត​​រួចជា ស្រេច​​ហើយ​​ក្នុង​ការ​រៀបចំ​​អោយ​មានវគ្គ​សិក្សា​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ​ដោយទទួល​និស្សិត​បារាំង និងនិស្សិត​​និយាយ​ភាសា​​បារាំង​នៃ​ប្រទេស​ឡាវ​​ផង​ដែរ។

កែប្រែចុងក្រោយ 21/08/2013

ត្រឡប់ទៅលើ