ការមកដល់នៃសាស្រ្តាចារ្យភាសាបារាំងបីរូប

សាស្រ្តាចារ្យ​ភាសាបារាំង​បីរូប​បានមក​ដល់ប្រទេស​កម្ពុជាកាល​ពីខែកក្កដា​ឆ្នាំនេះ ដើម្បី​ពង្រឹង​ការ​​​បង្រៀន​​​ភាសា​​​បារាំង​​​នៅក្នុង​​អង្គភាព​​​កងយោធពល​​​ខេមរ​​​ភូមិន្ទ។ បច្ចុប្បន្ន​​​កំពុង​​​បង្ហាត់​បង្រៀន​​​នៅកង​​​អនុសេនាធំ​​​ដែល​នឹង​ចេញ​​ទៅ​បំពេញ​​​បេសកកម្ម​​​អង្គការ​​​សហ​ប្រជា​​ជាតិ​​នៅ​ប្រទេស​​ម៉ាលី បន្ទាប់មក​​ទៀត​​​សាស្រ្តាចារ្យ​​ទាំងបី​​រូប​នេះ​នឹង​​បង្ហាត់​​​បង្រៀន​​​​នៅ​កន្លែង​​​សំខាន់​ៗ​​៥​​នៃ​​កង​​យោធពល​​​ខេមរ​​ភូមិន្ទៈ វិទ្យា​ស្ថាន​​ជា​តិ​​​គ្រប់គ្រង​​​កង​កំលាំង​​រក្សា​​​​សន្តិភាព និង​​​បោស​សំអាត​​​មីន និង​កាក​សំណល់​​​​សង្គ្រាម​​​ឧត្តុង្គ វិទ្យាស្ថាន​​​វិទ្យាសាស្រ្ត​​​​សុខាភិបាល​​​​នៅ​ទី​​ក្រុង​ភ្នំពេញ សកល​​​វិទ្យាល័យ​​​​ការពារ​ជាតិ​​​​ឫ​​ស្សី​​កែវ សាលា​​​នាយទាហាន​​សកម្ម​ត្មាត​​ពង និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​​ជើង​ទឹក។​

JPEG

ដោយ​​​មាន​​​រយៈ​​​ពេល​​៩ខែ បេសកកម្ម​​របស់​​សាស្រ្តាចារ្យ​ទាំងបី​រូប​នេះនឹង​​បញ្ចប់​​ដោយ​​ការ​បង្ហាត់​​បង្រៀន​​​សិក្ខាកាម​​​អោយ​​​សិក្សា​​ត្រៀម​​​ប្រលង​​​សញ្ញាប័ត្រ​​​ភាសា​​​បារាំង(DELF) ដែល​​​នឹង​ប្រព្រឹត្ត​​​ទៅ​​​នៅខែមីនា​​​ឆ្នាំ២០១៤​​​ខាង​​​មុខ។

កែប្រែចុងក្រោយ 26/08/2013

ត្រឡប់ទៅលើ