ពិធីប្រគល់សញ្ញាប័ត្រសិក្សាភាសាបារាំង

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ បេសកកម្ម​សហ​ប្រតិបត្តិការ​ការពារ​​នៃ​ស្ថាន​ទូត​បារាំង​នៅ​ប្រទេស​​​​​កម្ពុជា​​​​​បាន​​​​​ប្រគល់​​​​​សញ្ញាប័ត្រ​​​​សិក្សា​​​ភាសា​​​​បារាំង​​​​ទៅ​ដល់​​​​សិស្ស​​​នាយ​​​​ទាហាន​​​ដែល​បាន​​​​ចូល​​​​រួម​​​វគ្គ​​​​បណ្តុះ​​​​បណ្តាល​​​រ​យៈ​​ពេល​​​មួយ​​ឆ្នាំ​​រៀប​ចំ​​ឡើង​​​ដោយ​​​បេសកកម្ម​​​សហ​​​ប្រតិ​​បត្តិ​ការ​​​​យោ​ធា និង​​​ការពារ​​​នៃស្ថាន​​ទូត​​បារាំង។ ពិធី​​​នេះ​​​បាន​​ប្រព្រឹត្ត​​​​ទៅ​​​នៅ​​​វិទ្យាស្ថាន​​​វិទ្យា​សាស្រ្ត​​សុខា​​​ភិបាល​​​នៅ​ទី​ក្រុង​​ភ្នំ​ពេញ ក្រោម​​អធិបតី​ភាព​ឯក​ឧត្តម​​ឧត្តមសេនី​យ៍​​ឯក ណឹម សុវត្ថិ អគ្គនាយក​​​អ​គ្គនា​យក​ដ្ឋាន​​​នយោបាយ និង​កិច្ចការ​​​បរទេស​​​នៃ​ក្រសួង​​​ការពារ​​​ជាតិ។

សិក្ខា​​​កាម​​​​៧​៨​រូប​មក​​ពី​​សាលា​​នាយ​​ទាហាន​​​​សកម្ម​​ត្មាត​​​​ពង សាកល​​វិទ្យាល័យ​​​ការពារ​​​ជាតិ​ឫស្សី​​​​​កែវ មជ្ឈមណ្ឌល​​​ជាតិ​​គ្រប់​​​គ្រង​​​កង​​កំលំាង​​​រក្សា​​​​សន្តិភាព និង​វិ​ទ្យា​ស្ថាន​​​​វិទ្យាសាស្រ្ត​​​​​សុខា​ភិបាល​​​​​បាន​ទទួល​​​​​សញ្ញាប័ត្រ​​​​​របស់​ខ្លួន​​​​​ពី​ប្រធា​ន​​​​បេសកកម្ម​​​​យោធា​​​​អម​​​ដំណើរ​​​​​ដោយ​​​​​លោក ហ្រ្វេដេ​រីក វ៉ុលស្កា នាយក​​សិក្សា​​នៃវិទ្យាស្ថាន​​បារាំង​នៅ​​កម្ពុជា និង​​សាស្ត្រា​​ចារ្យ​ភាសា​​​បារាំង​បីរូប​​​នៃ​គំរោង​​​ប​ង្ហាត់​​បង្រៀន​​​ភាសា​បារាំង​​​នៅ​ប្រទេស​​​កម្ពុជា។

ការ​​​​បង្រៀន​​​​​ភាសា​​បារាំង​​​​​ក្នុង​​ជួរ​នាយ​​​​ទាហាន​​​​​គឺជា​​ផ្នែក​មួយ​​​សំខាន់​​​​នៃ​​​កិច្ច​​​សហ​​​ប្រតិ​​បត្តិ​​​ការ​យោធា​​​​​របស់​​បារាំង ដោយ​​​​​ហេតុ​ថា​​​​​ជា​ញឹក​​​ញាប់​​​​កង​​​កំលាំង​​​​មួក​​ខៀវ​​​កម្ពុជា​​​​​ទៅ​​​បំ​ពេញ​បេសក​កម្ម​​​​​នៅ​​​ប្រទេស​​​​និយាយ​​ភាសា​​​​បារាំង (ប្រទេសលីបង់ និងក្នុង​ពេលដ៏​ខ្លីខាង​មុខ​​នៅ​ប្រទេស​ម៉ាលី)។ វគ្គ​​ថ្មី​​នៃ​ការ​​​បណ្តុះ​​​បណ្តាល​​​ភាសា​​​បារាំង​​​បាន​ចាប់​​ផ្តើម​នៅ​​ខែ​កញ្ញា​​​ឆ្នាំ​​២០១៣។

កែប្រែចុងក្រោយ 04/09/2013

ត្រឡប់ទៅលើ