វគ្គបណ្តុះបណ្តាលស្តីពីផលិតផលក្លែងក្លាយ

គណៈកម្មាធិការកណ្តាល​​ប្រយុទ្ធ​​ប្រឆាំង​​ការ​​ប៉ះពាល់​​បរិ​ស្ថាន និង​​សុខ​ភាព​​សា​ធារ​ណៈ​បារាំង​បាន​​បញ្ជូន​​នាយក​​ស៊ើប​​អង្កេត​​របស់​ខ្លួន​មក​​ទីក្រុង​​ភ្នំពេញ​​ដើម្បី​ដឹក​នាំ​​ការ​បណ្តុះ​​បណ្តាល​​ដល់​សមាជិក​​នៃ​គណៈ​កម្មាធិការកណ្តាលប្រយុទ្ធ​ប្រឆាំង​​ផលិត​ផល​ក្លែងក្លាយ​​នៅ​កម្ពុជា។

JPEG

គណៈកម្មាធិការកណ្តាល​​ប្រយុទ្ធ​ប្រឆាំង​ការប៉ះពាល់​បរិស្ថាន និងសុខភាព​​សាធារណៈ​គឺ​ជា​​គណៈកម្មាធិការបារាំង ហើយ​​ជាផ្នែក​​មួយ​នៃកង​អាវុធ​ហត្ថ​ជាតិ​បារាំង​​ទទួល​បន្ទុក​​ស៊ើប​​អង្កេត​សំណុំ​រឿងដែល​​មាន​​​លក្ខណៈ​​​សាំញុំា​​​ដែល​មាន​​​ផលវិ​បាក​​​ធ្ងន់ធ្ងរ​​​លើសុខភាព​​​របស់​​​ពល​រដ្ឋ។ គណៈកម្មាធិការនេះ​បាន​ចាប់​​​កំណើត​​​ឡើង​ក្នុង​​​អំឡុង​​ឆ្នាំ​​​២០០០ បន្ទាប់​​ពី​មាន​​សំណុំ​​​រឿង​​​ឈាម​មាន​​ជំងឺ​ឆ្លង និង​ប​ន្ទាប់​​​ពី​មាន​ការ​​​ខូចខាត​​​បរិស្ថាន​​​ដែល​​បង្ក​​​ឡើង​​ដោយ​​ការ​​លិច​​​នាវា​​​អេរីកា។ លោក​អនុ​សេនីយ៍​ឯក​កងរាជ​អាវុធ​​ហត្ថ ធ្យែរី ដេរ៉ូស្យេ​បាន​​​បង្ហាត់​​បង្រៀន​​​សិក្ខា​កាម​​​អំពី​បច្ចេក​ទេស​​នៃការ​​ស៊ើប​អង្កេត​​​ដែល​គេ​អនុវត្ត​​​នៅ​ប្រទេស​​​បា​រំាង និង​​អំពី​​របៀប​​គ្រប់​​គ្រង​​រដ្ឋ​បាល​​​និង​ហិរញ្ញ​វត្ថុ​​​នៃរចនា​​សម្ព័ន្ធ​​ដោយ​ឡែក​​នៃ​​​គណៈកម្មាធិការកណ្ដាល។

ក្នុង​​អំឡុង​​ពេល​​នៃសបា្តហ៍​​ទីពីរ​​នៃវគ្គ​បណ្តុះ​​បណ្តាល ជំនាញ​ការ​​បារាំង និង​​ថ្នាក់​ដឹក​​នាំ​​កម្ពុជា​នៃ​​គណៈកម្មាធិការកណ្តាលប្រយុទ្ធ​​ប្រឆាំង​​​ផលិត​ផល​​​ក្លែងក្លាយ​​​បាន​ធ្វើដំណើរ​​​ទៅប៉ុស្តិ៍​​ព្រំដែន​​​បា​វិត និង​​កំពង់​ផែ​​​ស្វយ័ត​​​ក្រុង​​ព្រះ​សីហនុ​​​ដើម្បី​ដឹកនាំ​​​ការ​បណ្តុះ​​​បណ្តាល​​​មួយស្តីពី​រ​បៀប​​សំគាល់​​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​​ដែល​នាំ​ចូលមក​​ប្រទេសកម្ពុជា​​ដោយ​ខុស​​ច្បាប់។

កែប្រែចុងក្រោយ 13/09/2013

ត្រឡប់ទៅលើ