ទស្សនកិច្ចនៃក្រុមហ៊ុនបារាំងជំនាញ ខាងបរិស្ថាន

ប្រទេសបារាំងបានផ្តល់អាទិភាពដល់ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ដោយ​ហេតុថាបច្ចេក​វិទ្យា​ទាំងនេះ​គោរព​បរិ​ស្ថាន និង​ធានា​ដល់​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរ​ភាព​។ ដើម្បី​ជួយ​​សំរួល​​ដល់ការ​​អភិវឌ្ឍ បច្ចេក​​វិទ្យាបៃ​​តង​​នៅ​ប្រទេស​កម្ពុជា ស្ថាន​ទូត​​បារាំង​​ប្រចាំ​​នៅ​កម្ពុ​ជា​​​​​បាន​​​រៀបចំ​ជំនួប​​មួយ​នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា ជា​មួយ​​ក្រុមហ៊ុន​ធំៗ​បួន​របស់​​បារាំង​​ដែល​​មាន​ជំនាញ​​​ខាងបរិស្ថាន និងថាមពល​កកើត​ឡើងវិញគឺ ក្រុម​ហ៊ុន​Valorem-Energie, ក្រុម​​ហ៊ុន​BC Solar, ក្រុមហ៊ុនAPB Environnement និង ក្រុមហ៊ុន អគ្គិសនីបារាំង Electricité de France (EDF) ។

JPEG

ក្នុង​​ក្របខ័ណ្ឌ​នៃទស្សនកិច្ច​ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែកញ្ញានៅទីក្រុងភ្នំពេញ ក្រុមហ៊ុន​ទាំង​នេះ​​​​បាន​​​ជួប​ពិភាក្សា​ជាមួយ​ដៃគូ​ដែលមាន​សក្តានុពល​ជាច្​រើន មាន​ដូចជា ក្រុម​ហ៊ុន​​ឯក​ជន អ្នក​​​​ផ្តល់​​​ជំនួយ និង​មន្រ្តី រាជ​រដ្ឋា​ភិបាល​មួយ​ចំនួន។ ក្រុម​​ហ៊ុន​​ទាំង​​នេះ​​​នឹង​​​ចូល​​​រួម​​​ផង​​ដែរ​​​ក្នុង​ការ​​​​ធ្វី​បទ​​បង្ហាញ​​មួយស្តី​​ពីយុទ្ធ​​សាស្រ្ត របស់​​ប្រទេស​​កម្ពុជា​​ក្នុង​​ការ​​ការ​ពារ​​បរិស្ថាន និង​ការ​អភិ​វឌ្ឍ​​​ថាម​ពល​កកើត​ឡើងវិញ។

កែប្រែចុងក្រោយ 02/10/2013

ត្រឡប់ទៅលើ