សិក្ខាសាលាស្តីពីឱសថនិងគ្រឿងស្រវឹង ក្លែងក្លាយ

នៅ​ខេត្តបន្ទាយ​មានជ័យ​ដែលស្ថិត​នៅប៉ែក​ពាយព្យ​នៃប្រទេស​កម្ពុជា មាន​ការ​រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ថ្នាក់តំបន់​មួយចាប់​ពីថ្ងៃ​ទី១៧ និង​ទី១៨​ឆ្នាំ​២០១៣​ស្តីពី​ការ​ប​ណ្តុះ​បណ្តាល​​​​​បច្ចេក​ទេស​​សំគាល់​ឱសថ​គ្រុនចាញ់ក្លែង​ក្លាយ និ​ងគ្រឿង​ស្រវឹ​ង​ក្លែង​ក្លាយ។ លោក​អភិ​​​​បាល​រង​​ខេត្ត​ និងឯក​ឧត្តម ប៉ុក ម៉ានី អនុរដ្ឋ​លេខា​ធិការ​ក្រសួង​យុតិ្ត​ធម៌​​បាន​​ទទួល​ស្វា​គមន៍​​​​​​គណៈ​​ប្រ​​តិភូ​នគរបាល​សេដ្ឋកិច្ច​វៀតណាម​មួយ​ក្រុម ដែល​ជាសមាជិក​គំរោង​ FSP Mékong​នៅប្រទេស​វៀត​ណាម។

JPEG

ក្នុង​អំឡុង​ពេលពីរ​​ថ្ងៃ​នៃ​សិក្ខា​​សាលា​​នេះ មន្ត្រី​​ចំនួន​​៧៥​រូប​រួម​​មាន​​​នគរ​​បាល មន្ត្រី​​គយ កងរាជ​​អាវុធ​​​ហត្ថ មន្ត្រី​​សុខា​​ភិបាល មន្រ្តី​​កាំកុង​​ត្រូល បាន​​ក្រេប​ជញ្ជក់​​​​​បច្ចេក​ទេស​​អង្កេត​​​ស្រាវ​​ជ្រាវ​ផលិត​​​​ផល​ទាំង​​នេះ​ដែល​​បង្ក​ហានិភ័យ​ខ្ពស់ដល់​សុខភាព​ប្រជា​​ជន​នៅ​ប្រ​ទេស​​កម្ពុជា។ អង្គ​ការ​​​សហប្រជាជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដុ្ឋ​កម្ម (L’UNO DC) ក៏បាន​ចូល​រួម​​ក្នុង​សិក្ខា​សាលា​នេះផង​ដែរ​ដើម្បី​បង្ហាត់​បង្ហាញ​ពី​ជំនាញ​​របស់ខ្លួន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អន្តោ​​​ប្រវេសន៍​ខុស​ច្បាប់ និង​ការ​ជួញ​ដូរ​មនុស្សឆ្លង​ដែន។

កែប្រែចុងក្រោយ 02/10/2013

ត្រឡប់ទៅលើ